Connect with us

អាជីព

ចង់​នៅ​កន្លែង​ការងារ​មួយ​ចាក់​ឫស​រឹងមាំ ត្រូវ​មាន​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ

បានផុស

នៅ

ឆ្ងល់​ដែរ​ទេ ហេតុអ្វី​ចិត្ត​យើង​តែង​តែ​សាវា​វិលវល់ ចូល​ធ្វើការ​កន្លែង​ណាមួយ​ មិន​សូវ​បាន​យូរ មិន​សូវ​ជក់ចិត្ត មិន​ចេះ​ស៊ូ​រហូត​ទម្រាំ​បាន​ដល់​ការ​ចាក់ឫស​រឹងមាំ​ដូច​គេ។

មាន​ចំណុច​ប៉ុន្មាន​ខាងក្រោម​នេះ​ដែរ​ទេ ក្នុង​ចរិត​ការងារ​របស់​យើង?

១ មាន​គោលដៅ និង​កំណត់​ការ​រំពឹង​ទុក​ច្បាស់?

កំណត់​ថា ដែល​យើង​ខំ​សម្ភាសន៍​ទម្រាំ​នឹង​ទទួល​បាន​ការងារ​តួនាទី​មួយ​នេះ តើ​ការ​រំពឹង​ទុក​ពី​ដំបូង គឺ​ជា​អ្វី។ មុន​ពេល​ដែល​អាច​សម្រេចចិត្ត គ្រប់គ្នា ត្រូវ​មាន​ការ​សន្ទនា​ជាមួយ​ខ្លួនឯង​ច្បាស់ ថា​បណ្ដោះ​អាសន្ន​ឬ​ជា​អាជីព សម្រាប់​ទទួល​បាន​តម្លៃ​ក្រោយ​ចូល​និវត្ត? សរសេរ​នូវ​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​ពិតប្រាកដ​នឹង​កំណត់ពេលវេលា​បញ្ចប់​គម្រោង​ការងារ​នេះ​ក្នុង​រយៈ​ពេល​ណា​មួយ ៣ឆ្នាំ? ៥ឆ្នាំ?ឬ​រហូត​តទៅ។ល។


២ មាន​អាកប្ប​កិរិយា​វិជ្ជមាន

ផ្ដួចផ្ដើម​គំនិត​ក្នុង​ការ​បង្កើត​គំនិត​ថ្មីៗ​ដែល​អាច​ផ្ដល់​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន គឺ​ជា​កាយវិការ​មាស ទៅ​ទីណា​ក៏​ជោគជ័យ​ដែរ។ ចរិត​ដែល​មក​ធ្វើការ​ទាន់​ពេល ប្រើ​សំលៀកបំពាក់​គោរព​ខ្លួនឯង រក្សា​ក្រមសីលធម៌​វិជ្ជាជីវៈ​នៅ​គ្រប់​ពេល​នៅ​ពេល​ទំនាក់ទំនង​ជាមួយ​អតិថិជន​និង​បុគ្គលិក​ផ្សេង តាមដាន​លទ្ធផល​ការងារ​ខ្លួនឯង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នេះ​ជា​ចរិត​ដែល​នៅ​ទី​ណា​នឹង​ក្លាយ​ជា​មេដឹកនាំ​មាន​កេរ្តិ៍ឈ្មោះ​នៅ​ទីនោះ។ ចាំ​ទុក​ថា ទោះ​ថៅកែ​មិន​ល្អ​បែប​ណា​តែង​ចង់​ឱប​ក្រសោប​បុគ្គលិក​ល្អ។

បញ្ឈប់​គំនិត​ដែល​ថា​ធ្វើការ​​ឲ្យ​គេ​ជា​មនុស្ស​បរាជ័យ។ មិនមែន​ទេ អាស្រ័យ​លើ​ការងារ​ដែល​អ្នក​បំពេញ ប្រសិន​បើ​នោះ​ជា​ការងារ​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ចាត់​ថា​ជោគជ័យ​ព្រោះ​បាន​យក​អ្វី​ដែល​យើង​ចេះ​មក​ប្រើ អ្នកខ្លះ​មាន​បាន​ពេញ​មួយ​ជីវិត​នេះ​តែ​មិន​មាន​វិជ្ជាជីវៈ​នោះ​ទេ។ គ្រប់​វិជ្ជាជីវៈ​ក្នុង​លោក ទទួល​បាន​ការ​គោរព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ កុំ​ជ្រួល​តាម​សង្គម​ឆ្ងាយ​​ពី​ការ​ពិត

ទីណា​ក៏​មាន​បញ្ហា​ដែរ​​ ដូច្នេះ​ហើយ​ជីវិត​ត្រូវ​ចេះ​ដោះស្រាយ​បញ្ហា។ មនុស្ស​មិន​ល្អ​មាន​គ្រប់​កន្លែង​ តែ​កុំ​គេច​ពី​ពួកគេ​ព្រោះ​គ្មាន​ពួកគេ​យើង​មិន​បាន​រៀន​អំពី​ភាព​ចាស់​ទុំ​និង​ដំណោះស្រាយ​ក្នុង​ភាព​ជា​មនុស្ស​ខ្លាំង​ទេ។ កុំ​ជឿ​និង​របត់​ពង្វក់​នៃ​ពួក​ឆ្លៀត​ឱកាស​បបួល​យើង​បោះបង់​អាជីព​ទៅ​ធ្វើអ្វី​មួយ​បាន​លុយ​ស្រួល ។ អ្វី​ក៏ដោយ​ដែល​ធ្វើ​តិច​បាន​ច្រើន​ជា​អន្ទាក់។ មនុស្ស​ជាច្រើន​ធ្វើការ​ហត់នឿយ​មិន​ជោគជ័យ​ផង ទម្រាំ​យើង​ចង​ជោគជ័យ​ស្រួល​ៗ?

៤ នៅ​កន្លែង​ណា​កសាង​វប្បធម៌​ល្អ​នៅ​ទីនោះ

ពាក្យ​ចាស់​លោក​ថា ទូក​ទៅ​កំពង់​នៅ ការ​ជួយ​បុគ្គលិក​ផ្សេងៗ  ការ​ប្រាស្រ័យ​ទាក់ទង និង​សារៈសំខាន់​នៃ​ការ​ចែករំលែក​ចំណេះដឹង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​មាន​សារៈសំខាន់​ដល់​កេរ្តិ៍ឈ្មោះ​របស់​មនុស្ស​ម្នាក់ៗ។ យើង​ម្នាក់ឯង​មិន​អាច​ទូល​ផែនដី​រួច តែ​យើង​ម្នាក់​អាច​ជួយ​មនុស្ស​ហោច​ណាស់​ម្នាក់​ទៀត​បាន ​(We can’t help everyone, but everyone can help someone/Ronald Reagan)៕

ប្រែសម្រួល៖ សុភា

ប្រភព businessnewsdaily

ចុចអាន៖ចង់​ក្លាយ​ជា​សហគ្រិន? ជំនាញ​ទាំង​៩នេះ សហគ្រិន​ទាំងអស់​គួរ​តែ​ចេះ​ស្ទាត់

ចុចអាន៖មុនពេលសម្រេចចិត្តបញ្ឈប់បុគ្គលិកណាម្នាក់ អានកុំខាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម