Connect with us

អាជីព

៣ យ៉ាង ជួយ​អ្នក​បង្កើត​លុយ​ទាំង​នៅ​វ័យក្មេង

បានផុស

នៅ

មនុស្ស​ភាគច្រើន​ចង់​កសាង​ភាព​មាន​បាន​សម្រាប់​ខ្លួនឯង តាម​រយៈ​ការងារ​ឬ​ការ​រក​ស៊ី​ជួញដូរ ជា​ពិសេស​ចង់​មាន​លទ្ធភាព​ជួយ​ជ្រោមជ្រែង​គ្រួសារ​បន្ថែម។ ប៉ុន្តែ​ជាក់ស្ដែង​វា​មិន​មាន​តថភាព​ងាយស្រួល​សម្រាប់​ពួកគេ​នោះ​ទេ ព្រោះ​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​វ័យ​នេះ​ភាគច្រើន​មិន​ទាន់​មាន សមត្ថភាព បទពិសោធន៍ និង​ភាព​រឹងមាំ​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ ដូច្នេះ​តើ​ត្រូវ​ធ្វើ​យ៉ាងណា​ទើប​អាច​រកស៊ី​ជោគជ័យ​ទាំង​យើង​នៅ​វ័យ​ក្មេង​បាន?

១. កំណត់​អ្វី​ដែល​មនុស្ស​ចង់​បាន

ជាទូទៅ មនុស្ស​ភាគច្រើន​មិន​សូវ​ចាប់​អារម្មណ៍ និង​យកចិត្តទុកដាក់​ចំពោះ​អ្វី​ដែល​ខ្លួន​ត្រូវការ​ជា​ចាំបាច់​នោះ​ទេ ដោយ​ចូលចិត្ត​ធ្វើ​តាម​អារម្មណ៍ ជាង​តម្រូវការ។ ដូច្នេះ​យើង​ត្រូវ​ដឹង​ពី​អ្វី​ដែល​មនុស្ស​ភាគច្រើន​ចង់​បាន ហើយ​ព្យាយាម​ក្នុង​ការ​ស្វែងរក​មធ្យោបាយ​ក្នុង​ការ​ផលិត ឬ​នាំ​យក​របស់​ទាំងអស់​នោះ​ទៅ​ឲ្យ​ពួកគេ។ ប្រសិន​បើ​យើង​អាច​ធ្វើ​បាន លុយ​នឹង​រត់​មក​រក​យើង​ជាក់ជា​មិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ស្គាល់​អតិថិជន​គោលដៅ

បន្ទាប់​ពី​យើង​ដឹង​ថា មនុស្ស​ភាគច្រើន​ចង់​បាន​អ្វី ឬ​កំពុង​ជួប​ប្រឈម​នឹង​បញ្ហា​អ្វី​ហើយ ជំហាន​បន្ទាប់​យើង​ត្រូវ​សម្រាំង​អតិថិជន​គោលដៅ ព្រោះ​មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ត្រូវការ​ផលិតផល ឬ​អ្វី​ដែល​យើង​ផ្ដល់​ឲ្យ​ពួកគេ​ទាំងអស់​នោះ​ទេ។ យើង​ត្រូវ​ដឹង​ថា តើ​នរណា​ខ្លះ​ចង់​បាន​ផលិតផល ឬ​សេវាកម្ម​របស់​យើង? តើ​ពួកគេ​ទាំងនោះ​នៅ​ទីណា? ប្រសិន​បើ​យើង​មិន​បាន​ដឹង​ពី​អតិថិជន​គោលដៅ​របស់​យើង​ទេ​នោះ វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ដំណើរការ​អាជីវកម្ម​ឬ​ទាញ​យក​ប្រាក់​ចំណូល។

៣. ដឹង​ពី​របៀប​លក់​ឬ​ផ្ដល់​សេវា

ក្រោយ​ពេល​ដែល​យើង​អាច​ធ្វើ​បាន​នូវ ​២ ចំណុច​ខាងលើ អ្វី​ដែល​យើង​ត្រូវ​អនុវត្ត​បន្ទាប់​នោះ​គឺ ដឹង​ពី​របៀប​លក់​ផលិតផល​ឬ​សេវាកម្ម ទៅ​ឲ្យ​អតិថិជន។ បើ​យើង​មិន​ដឹង​ពី​វិធី​លក់ ឬ​មិន​អាច​នាំ​ផលិតផល ឬ​សេវាកម្ម​ទៅ​ឲ្យ​ពួកគេ​បាន​ទេ​នោះ យើង​ក៏​មិន​អាច​បង្កើត​លុយ​បាន​ដែរ៕

ក្រៅពី ៣ យ៉ាង​នេះ វា​តម្រូវ​ឲ្យ​យើង​ប្រឹងប្រែង និង​អត់ធ្មត់​បន្តិច នោះ​ការងារ​ជួញដូរ​របស់​យើង​នឹង​ចេញ​ផ្លែផ្កា​មិន​ខាន​ឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖អាថ៌កំបាំងធំ៤ ដែល​មេដឹកនាំ​ជាច្រើន​មិន​បាន​យល់​ទាន់​ពេល​វេលា

ចុចអាន៖៣ចំណុច​ជា​ឧបសគ្គ​ក្នុង​ការ​បង្កើត​យីហោ ​និង​វិធី​ដើម្បី​ក្លាយ​ជាម៉ាក​រឹងមាំ​អតិថិជន​ទុកចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម