អាជីព
ខ្ញុំមិនមែនជាមេដឹកនាំផង រៀនក្បួន ដោះស្រាយទំនាស់ធ្វើអ្វី?
អត្ថប្រយោជន៍នៃការរៀនជំនាញ ដោះស្រាយបញ្ហា (problem-solving) គឺមានច្រើនហួសស្មាន។ កុំគិតថា ជំនាញនេះសម្រាប់តែអ្នកដែលជាមេដឹកនាំគេ។
មានហេតុផលមួយចំនួនដែលយើងគួរតែចាប់ផ្ដើមរៀនដំណោះស្រាយបញ្ហាគឺ៖
ការដោះស្រាយបញ្ហាធ្វើឲ្យផ្ដោតអារម្មណ៍
មនុស្សដែលគេចវ៉េសមិនរវីរវល់ឬយករួចខ្លួន នៅពេលជួបបញ្ហានឹងក្លាយជាទម្លាប់ខ្ជីខ្ជា មិន ផ្ដោត អារម្មណ៍ដូចពាក្យថា លំៗ មិនច្បាស់ត្រង់ណា ថែមទាំងមិនមានការជឿជាក់លើសមត្ថភាពខ្លួនក្នុងការគិត ការវិភាគ និងការអត់ធ្មត់។
ការដោះស្រាយបញ្ហាបង្កើនជំនាញហ៊ានសម្រេចចិត្ត
ទម្លាប់ថ្លឹងថ្លែង ពិភាក្សា ស្វែងយល់ សម្របសម្រួល និងកត់ត្រា វិភាគ ទាក់ទងនឹងការដោះស្រាយ បញ្ហា ផ្ដល់នូវប្រភពព័ត៌មានជាច្រើនជាបទពិសោធន៍ ដែលមិនទាក់ទងនឹងវ័យទេ ប៉ុន្តែទាក់ទងនឹងការហ៊ានឆ្លងកាត់ដែលធ្វើឲ្យមនុស្សខ្លះមានការយល់ដឹងលើសអ្នកដទៃ និងគួរឲ្យស្ញប់ស្ញែងក្នុងការដឹកនាំជីវិត។

សកម្មភាពដោះស្រាយបញ្ហាពង្រីកចំណេះដឹង
ការដោះស្រាយបញ្ហាមានឥទ្ធិពលដូចជាគណិតវិទ្យាដែរ តែងផ្ដល់ឲ្យយើងនូវឧបករណ៍ដើម្បីអនុវត្តចំណេះដឹងសម្មតិកម្មនិងបញ្ហាពិភពលោកជាក់ស្ដែង បង្កើនល្បឿនសកម្មភាពល្បឿនគំនិត ព្រោះពេលដែលពួកគេរកវិធីស្វែងរកបញ្ហានិងវាយតម្លៃបញ្ហាគេនឹងកាន់តែល្អិតល្អន់ ផ្ដោតអារម្មណ៍រកចម្លើយជាក់លាក់និងមាននូវសក្ដានុពលនៃសមត្ថភាពស្រាវជ្រាវបន្ថែម រហ័សជាងអ្នកដទៃក្នុងវ័យឬកម្រិតសិក្សាដូចគ្នា។
ពិតណាស់ថា មិនមែនរាល់បញ្ហា សុទ្ធតែអាចដោះស្រាយបានទេ ហើយក៏មិនមែនមានន័យថាគ្រប់ការដោះស្រាយនឹងនាំមកនូវ លទ្ធផលល្អដូចគ្នា ប៉ុន្តែការដោះស្រាយជាចំណេះ ដែលជាបទពិសោធន៍ក្នុងជីវិតមនុស្សគ្រប់គ្នានិងគ្រប់វិជ្ជាជីវៈ។
បញ្ហាតែងតែកើតមាន តែវាអាចធ្វើទុក្ខយើងបាន ឬមិនអាចរំខានយើង ដរាបណាយើងជឿជាក់លើខ្លួនឯងថា នឹងរកឃើញដំណោះស្រាយ ឬធ្វើឲ្យអស់ពីលទ្ធភាព។
ដោយ ៖ សុភា
ប្រភព ៖ Entertainer
ចុចអាន៖ប្រសិនសង្ស័យថា មិត្តភក្តិកំពុងលេងល្បិច កេងចំណេញលើយើង
ចុចអាន៖លេង FACEBOOK យ៉ាងណាកុំឲ្យសុខភាពផ្លូវចិត្តយុវវ័យរងការប៉ះពាល់?
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


