Connect with us

អាជីព

ខ្ញុំ​មិនមែន​ជា​មេដឹកនាំ​ផង រៀន​ក្បួន​ ដោះស្រាយ​ទំនាស់​ធ្វើអ្វី?

បានផុស

នៅ

អត្ថប្រយោជន៍​នៃ​ការ​រៀន​ជំនាញ ដោះស្រាយ​បញ្ហា (problem-solving)​​ គឺ​មាន​ច្រើន​ហួស​ស្មាន។ កុំ​គិត​ថា ជំនាញ​នេះ​សម្រាប់​តែ​អ្នក​ដែល​ជា​មេដឹកនាំ​គេ។

មាន​ហេតុផល​មួយ​ចំនួន​ដែល​យើង​គួរតែ​ចាប់ផ្ដើម​រៀន​ដំណោះស្រាយ​បញ្ហា​គឺ៖

ការ​ដោះស្រាយ​បញ្ហា​ធ្វើ​ឲ្យ​ផ្ដោត​អារម្មណ៍

មនុស្ស​ដែល​គេច​វ៉េស​មិន​រវីរវល់​ឬ​យក​រួច​ខ្លួន​ នៅ​ពេល​ជួប​បញ្ហា​នឹង​ក្លាយ​ជា​ទម្លាប់​ខ្ជីខ្ជា មិន ផ្ដោត អារម្មណ៍​ដូច​ពាក្យ​ថា លំៗ មិន​ច្បាស់​ត្រង់​ណា ថែមទាំង​មិន​មាន​ការ​ជឿជាក់​លើ​សមត្ថភាព​ខ្លួន​ក្នុង​ការ​គិត ការវិភាគ និង​ការ​អត់ធ្មត់។

ការ​ដោះស្រាយ​បញ្ហា​បង្កើន​ជំនាញ​ហ៊ាន​សម្រេចចិត្ត

ទម្លាប់​ថ្លឹងថ្លែង ពិភាក្សា ស្វែងយល់ សម្របសម្រួល និង​កត់ត្រា វិភាគ ទាក់ទង​នឹង​ការ​ដោះស្រាយ បញ្ហា ផ្ដល់​នូវ​ប្រភព​ព័ត៌មាន​ជា​ច្រើន​ជា​បទពិសោធន៍ ដែល​មិន​ទាក់ទង​នឹង​វ័យ​ទេ ប៉ុន្តែ​ទាក់ទង​នឹង​ការ​ហ៊ាន​ឆ្លង​កាត់​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​មាន​ការ​យល់ដឹង​លើស​អ្នកដទៃ និង​គួរ​ឲ្យ​ស្ញប់ស្ញែង​ក្នុង​ការ​ដឹកនាំ​ជីវិត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​ដោះស្រាយ​បញ្ហា​ពង្រីក​ចំណេះដឹង

ការ​ដោះស្រាយ​បញ្ហា​មាន​ឥទ្ធិពល​ដូចជា​គណិតវិទ្យា​ដែរ តែង​ផ្ដល់​ឲ្យ​យើង​នូវ​ឧបករណ៍​ដើម្បី​អនុវត្ត​ចំណេះដឹង​សម្មតិកម្ម​និង​បញ្ហា​ពិភពលោក​ជាក់ស្ដែង បង្កើន​ល្បឿន​សកម្មភាព​ល្បឿន​គំនិត ព្រោះ​ពេល​ដែល​ពួកគេ​រក​វិធី​ស្វែងរក​បញ្ហា​និង​វាយតម្លៃ​បញ្ហា​គេ​នឹង​កាន់​តែ​ល្អិតល្អន់  ផ្ដោត​អារម្មណ៍​រក​ចម្លើយ​ជាក់លាក់​និង​មាន​នូវ​សក្ដានុពល​នៃ​សមត្ថភាព​ស្រាវជ្រាវ​បន្ថែម រហ័ស​ជាង​អ្នក​ដទៃ​ក្នុង​វ័យ​ឬ​កម្រិត​សិក្សា​ដូចគ្នា​។

ពិត​ណាស់​ថា មិនមែន​រាល់​បញ្ហា សុទ្ធតែ​អាច​ដោះស្រាយ​បានទេ ហើយ​ក៏​មិនមែន​មានន័យថា​គ្រប់​​ការ​ដោះស្រាយ​នឹង​នាំ​មក​នូវ លទ្ធផល​ល្អ​ដូចគ្នា ប៉ុន្តែ​ការ​ដោះស្រាយ​ជា​ចំណេះ ដែល​ជា​បទពិសោធន៍​ក្នុង​ជីវិត​មនុស្ស​គ្រប់គ្នា​និង​គ្រប់​វិជ្ជាជីវៈ។

បញ្ហា​តែងតែ​កើត​មាន តែ​វា​អាច​ធ្វើ​ទុក្ខ​យើង​បាន ​ឬ​មិន​អាច​រំខាន​យើង ដរាប​ណា​យើង​ជឿជាក់​លើ​ខ្លួនឯង​ថា នឹង​រក​ឃើញ​ដំណោះស្រាយ ឬ​ធ្វើ​​ឲ្យ​អស់​ពី​លទ្ធភាព។

ដោយ ៖ សុភា

ប្រភព ៖ Entertainer

ចុចអាន៖ប្រសិនសង្ស័យថា មិត្តភក្តិកំពុងលេងល្បិច កេងចំណេញលើយើង

ចុចអាន៖លេង FACEBOOK យ៉ាងណាកុំឲ្យសុខភាពផ្លូវចិត្តយុវវ័យរងការប៉ះពាល់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម