Connect with us

អាជីព

ស្ទីលសួរដេញដោល​បង្ហាញថា ជា​​អ្នកគ្រប់គ្រង​ដ៏​ថ្នឹក​ជំនាញ​

បានផុស

នៅ

​អាច​ថា មាន​ពេលវេលា​មួយ​ដែល​យើង​ទន្ទឹង​បានមក​ដល់ យើង​ក៏​ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត​ហើយ​ដំឡើង​តំណែង​ទៅជា​អ្នកគ្រប់គ្រង ប៉ុន្តែ​សំខាន់​យើង​ចាប់ផ្តើម​ខ្វល់​ព្រោះ​មិនដឹង​អំពី​អ្វីដែល​គួរ​រក្សា អ្វី​គួរ​ប្តូរ​ចេញ​ជាមួយ​តំណែង​ថ្មី​នេះ​។​

​ក្នុងនាម​ជា​និ​យោ​ជិ​ក គឺ​ខុសគ្នា​ឆ្ងាយ​ពី​ការធ្វើជា​អ្នកគ្រប់គ្រង ទាំង​តួនាទី​ដែល​ប្តូរ​ពី​ការអនុវត្ត​ផ្ទាល់​មក​ផ្តោតលើ​ការតម្រង់ទិស ណែនាំ​និង​ដឹកនាំ​បុគ្គលិក​ទៅរក​គោលដៅ​រួមមួយ​។ ទោះយ៉ាងណា​ក៏ដោយ នេះ​មិនមែន​រឿង​ពូកែ​ចេញ​បញ្ជា​តែមួយ​មុខ​ទេ ដើម្បីឱ្យ​មនុស្ស​គ្រប់​គោរព​ព្រម​ដើរ​តាម ទៅរក​លទ្ធផល​រួមគ្នា​បាន​គេ​ត្រូវការ​សិល្បៈ​នៃ​ជំនាញ ហើយ​សិល្បៈ​នោះឯង​ដែល​គេ​ហៅថា សិល្បៈ​គ្រប់គ្រង​។​

​ក្រៅពី​អភិវឌ្ឍ​ការទុកចិត្ត​និង​ការគោរព ដើម្បីឱ្យ​ខ្លួន​អាច​សម្រប​ទៅនឹង​តួនាទី​ជា​អ្នកគ្រប់គ្រង​ថ្មី​បាន​ហើយ រឿង​បន្ទាប់​យើង​ត្រូវ​សាកល្បង​ការចេះ​សួរដេញដោល​ទោះ​ពីមុនមក​យើង​មិនជា​មនុស្ស​ពូកែ​សួរនាំ​អ្វី​ក្តី​។​

​ហេតុអ្វី​ការសាកសួរ​សំខាន់​នៅក្នុង​ការងារ​ជា​អ្នកគ្រប់គ្រង​? ព្រោះថា ប្រសិន​មិនមាន​ការសាកសួរ​គ្រប់យ៉ាង​នឹង​កើតមាន​ដោយ​ការ​សន្ម​ត់​ចំណែក​ការ​សន្ម​ត់​ក្នុង​អាជីព​ដោយ​គ្មាន​ការជជែក​ដេញដោល​គ្នា គឺ​ច្រើនតែ​ខុស​។​

​វិធី​ខាងក្រោម​ជួយ​បង្វឹក​សិល្បៈ​សួរដេញដោល​បាន​យ៉ាង​ល្អ​និង​ជា​ជំ​ហ៊ានៗ សម្រាប់​អ្នក​ដែល​ទើបតែ​ចេញ​មកពី​តួនាទី​បុគ្គលិក​បំពេញ​នាទី​ជា​អ្នកគ្រប់គ្រង​ថ្មី​៖

១ ជួប​ជាមួយ​ទាំង​ថ្នាក់លើ​និង​ថ្នាក់ក្រោម​

​ចាំបាច់​ណាស់ ក្នុងការ​សួរ​ថ្នាក់លើ​អំពី​អ្វីដែល​ពួកគេ​រំពឹង​ពី​អ្នក ដោយ​ស្តាប់​និង​រៀន​ដោយ​យកចិត្តទុកដាក់​នូ​វច​ក្ខុ​វិស័យ​ទិសដៅ​ព្រមទាំង​ការរំពឹងទុក​របស់​ពួកគេ​។ ពេល​ជួប​ជជែក​ទទួល​ព័ត៌មាន​កុំ​ភ្លេច​ប្រដេញ​សួរ​នូវ​ចំណុច​មិន​ច្បាស់​និង​តាមដាន់​បញ្ជាក់​ចំណុច​និ​មួយៗ ឱ្យបាន​លំអិត​ឬ​យើង​យល់​ហើយ​ក្តី នៅតែ​សាកសួរ​ដើម្បី​បាន​ស្តាប់​សម្តី តាមដាន​អក​ប្ប​កិរិយា​ឱ្យដឹងថា​ពួកគេ​ពិតជា​យកចិត្តទុកដាក់​ការងារ​ឬ​ក្រុមការងារ​ឬ​គម្រោង​មួយ​នោះ​ក្នុង​កម្រិតណា​។​

​ទិដ្ឋភាព​ទូទៅ​នៃ​អ្វីដែល​កំពុង​កើតឡើង ដែល​ផ្នែក​មួយ​នៃ​ដំណើរការ​ការងារ​រលូន​ឬ​មិន​រលូន រមែងតែងតែ​ពឹង​លើ​ការយល់ ហើយ​រាល់​ការយល់ដឹង​ទាំងអស់​ត្រូវការ ការសួរនាំ​ទើប​អាច​យល់បាន​ច្បាស់​។​

២ ចេះ​សួរ​ដោយ​វៃឆ្លាត​

​យោងទៅតាម​ចិត្ត​វិទ្យា ស្នាមញញឹម​អាចធ្វើឱ្យ​យើង​មាន​ភាព​ទាក់ទាញ ក៏​ជួយ​លើក​អារម្មណ៍ សន្ទនា​ឱ្យ​កាន់តែ​បង្កើត​ចំណាប់អារម្មណ៍​ទោះបី​លើ​ដំបូង​ក្តី​តែ​នឹង​ជា​កិច្ចសន្ទនា​ដ៏​អស្ចារ្យ​យើង​នឹង​បុគ្គលិក​។ ត្រូវ​ចេះ​អត់ធ្មត់​និង​ទុក​ឱកាស​ក្នុងការ​ឆ្លើយតប​ច្បាស់ៗ​លំអិត ប៉ុន្តែ​កុំ​លើកទឹកចិត្ត​ការនិយាយ​អាក្រក់​ពី​អ្នកដទៃ​ដោយ​រារាំង​ភ្លាមៗ​តែម្តង​។ ធ្វើ​ដូច្នេះ​បុគ្គលិក​នឹង​ទុកចិត្ត​អ្នក​ថា អ្នក​មិន​និយាយដើម​គេ​ដូចគ្នា​នៅមុខ​អ្នកដទៃ​។ នៅពេល​កំពុង​ស្តាប់ ត្រូវតែ​ជា​អ្នក​ស្តាប់​យ៉ាងសកម្ម​ដែល​នឹង​ទាក់ទាញ​ដៃគូ​សន្ទនា​នោះ​បង្កើន​ចំណាប់អារម្មណ៍​ក្នុងការ​និយាយ​ជាមួយ​យើង​ជាង​អ្នកណា​ទាំងអស់ ព្រោះ​និយាយ​ជាមួយ​យើង​គេ​យល់ថា យើង​ឱ្យ​តម្លៃ​គេ​ស្មើ​ឬ​ខ្ពស់ជាង​យើង​ផង​។ ការផ្តល់ឱ្យ​អ្នកដទៃ​នូវ​ការយកចិត្តទុកដាក់​ជាគ​ន្លឹះ​ជោគជ័យ​ក្នុង​ភាពជា​អ្នកគ្រប់គ្រង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ រៀន​ឈ្លេច​សំណួរ​លំអិត​

​តើ​ពួកគេ​បានធ្វើការ​ជាមួយ​អ្នកគ្រប់គ្រង​មុន​យ៉ាងដូចម្តេច​?​នេះ​ជា​រឿង​សំខាន់​ដែល​គួរ​ឈ្លេចសួរ តែ​មុននឹង​សួរ​រឿងនេះ យក​ល្អ​រកមើល​របាយការណ៍​មុន ៗ ដើម្បី​យល់​ពី​របៀប​ដែល​ពួកគេ​ធ្លាប់​ធ្វើការ​សិន ។ ការធ្វើជា​អ្នក​ស្តាប់​ដ៏​ល្អ ត្រូវមាន​មាន​មូលដ្ឋាន​សួរ មិនមែន​ចេះតែ​សួរ​បាច​ហាច​មិនដឹង​ទិស​តំបន់​ទេ ចំណែកឯ​ចង់​មាន​សំណួរ​មូលដ្ឋាន ត្រូវ​ឆ្លងកាត់​ការស្រាវជ្រាវ សិន​។ ការ​សួរ​មិនដឹង​រឿង នឹង​បង្ហាញ​អំពី​ចំណុចខ្សោយ ភាព​អន្ទះសារ ឬ​ការ​មិនចេះ​ធ្វើការ​តែម្តង​។ អ្នកដឹកនាំ​ជាច្រើន​ត្រូវបាន​កាសែត​ញូវយ៉ក​ថែម​ស៍​ស្រង់​សម្តី​មក​ថា​ការ​ស្តាប់​ជា​ទម្រង់​នៃ​ការធ្វើ​សមាធិ​។ អ្នកគ្រប់គ្រង​ដែល​កំពុង​រៀន​គ្រប់គ្រង​មនុស្ស​ត្រូវ​ចេះ​គ្រប់គ្រង​ខ្លួនឯង​សិន ដោយ​ត្រូវតែ​ជំ​រះ​គំនិត​រវើរវាយ​មក​ផ្តោត​ទាំងស្រុង​លើ​អ្វីដែល​មនុស្ស​ម្នាក់ទៀត​កំពុងនិយាយ​ជាមួយ​ខ្លួន​។ ត្រូវ​ប្រាកដថា​ទូរស័ព្ទ​បាន​បិទ​ឬ​នៅ​ឆ្ងាយ បិទ​ម៉ូនីទ័រ និង​បង្វែរ​កៅអី​មក​តទល់​ព្យាយាម​ផ្តោតអារម្មណ៍​លើ​គូសន្ទនា ។​

៤ ការជួបប្រជុំ​បុគ្គលិក​

​អាច​សួរដេញដោល​ក្នុង​អង្គប្រជុំ​បុគ្គលិក​ដែលមាន​របៀបវារៈ​ច្បាស់លាស់ ពេល​យើង​ទើប​ឡើង​តំណែង​នេះ ដើម្បី​ពិភាក្សាគ្នា ឆ្លៀត​ឈ្លេច​យក​ព័ត៌មាន តែ​កំណត់ឱ្យ​និយាយ​តែ​បញ្ហា​ជាក់លាក់ និង​ដែលមាន​ប្រយោជន៍​មិន​អនុញ្ញាតឱ្យ​ការប្រជុំ​ទៅ​ឆ្ងាយ​ពេក​ហួស​ពី​កិច្ចពិភាក្សា​គួរឱ្យ​ចាប់អារម្មណ៍​។​

​ប្រភេទ​នៃ​ការចាប់ផ្តើម​ប្រជុំ​ដំបូង​ដែល​ល្អ​បំផុត​សម្រាប់​មេដឹកនាំ​ថ្មីៗ​គឺ ការនិយាយ​ក្នុង​បរិយាកាស​ប្រកប​ដោយមាន​ផាសុកភាព និង​ការបញ្ជូន​សញ្ញា​ដ៏​មាន​ឥទ្ធិពល​ទៅ​មនុស្ស​ម្នាក់​ទៀតថា យើង​កំពុង​ត្រង់ត្រាប់​ទទួល​ព័ត៌មាន ដែល​ពួកគេ​ចង់​ប្រាប់​។​

​តួនាទី​ថ្មី​ជា​អ្នកគ្រប់គ្រង​ម្នាក់ អាច​ស្ថិតក្នុង​ការប្រកួតប្រជែង​ខ្លាំង​មិន​ធ្លាប់មាន​ពីមុនមក​ដូច្នេះ ដែល​ចាំបាច់​ធ្វើឱ្យ​ប្រាកដថា​ក្រុម​ទាំងមូល មាន​សកម្មភាព​ដែល​ចាំបាច់​ដើម្បី​ឈានដល់​គោលដៅ​ចុងក្រោយ​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ជូន​ក្រុមហ៊ុន មិនមែន​ផ្តុំគ្នា​និយាយ​ដេញដោល​លេងសើច​ឡើយ​៕​

​ប្រែសម្រួល ៖ សុភា​

​ប្រភព ៖ Evolution​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤៥ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៥៨ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម