Connect with us

អាជីព

ជំនាញទំនាក់ទំនង​៖ យុទ្ធសាស្ត្រស្តាប់ពាក្យគន្លឹះសំខាន់ៗឱ្យងាយយល់ និងឆាប់ចាំ

បានផុស

នៅ

ជំនាញស្ដាប់ មិនមែនអង្គុយត្រងត្រាប់ស្ងៀមស្ងាត់ អាចចាត់ទុកថា ជាអ្នកស្ដាប់ល្អគ្រប់គ្រាន់ឡើយ។ សិស្ស-និស្សិតភាគច្រើនដែលបរាជ័យក្នុងការស្ដាប់ អាចដោយសារពួកគេមិនចេះច្បិចយកពាក្យគន្លឹះយកមកប្រើ ហើយនោះក៏ជាការបង្ហិនពេលច្រើនផងដែរ។ ពាក្យគន្លឹះជាអត្ថន័យសំខាន់ៗដែលបង្កប់ក្នុងប្រធានបទមួយ។ បើមិនអាចស្វែងវាឃើញទេ អង្គុយស្ដាប់ប៉ុន្មានម៉ោង ក៏មិនសូវបានផលដែរ។

បើបែបនេះ គួរធ្វើយ៉ាងណា ដើម្បីទាញយកពាក្យគន្លឹះបានពីការស្ដាប់?

អានមុនពេលស្តាប់

ជាការងាយស្រួល មុនពេលស្ដាប់ប្រកបដោយភាពច្បាស់លាស់ គួរតែអត្ថបទសិន ប្រសិនបើមាន។ ជាពិសេសសម្រាប់សិស្ស-និស្សិត អាចអានសំណួរទុកមុន ព្រោះថាពាក្យគន្លឹះរមែងបង្កប់នៅក្នុងសំណួរសំខាន់ៗ ។

តើធ្វើដូចម្តេចដើម្បីសម្គាល់ពាក្យគន្លឹះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលខ្លះ យើងអាចប្រឈមនឹងបញ្ហាក្នុងការកំណត់ពាក្យគន្លឹះលើសំណួរ។ ជួនកាលយើងអាចរកឃើញពាក្យគន្លឹះយ៉ាងងាយស្រួល ប៉ុន្តែជួនកាលប្រហែលជាមិនមាននោះទេ។ ដូច្នេះ គប្បីវិភាគឧទាហរណ៍ពីសៀវភៅ ជាពិសេសសំណួរដែលផ្តើមដោយវាគ្មិន រមែងជាពាក្យគន្លឹះ។ ម្យ៉ាងទៀត បើពាក្យនោះត្រូវបានប្រើញឹកញាប់ជាងគេ បញ្ជាក់ថា វាជាពាក្យគន្លឹះ ចាំបាច់ក្នុងអត្ថបទឬការជជែកនោះហើយ។

គួរកត់សម្គាល់៖ កុំផ្តោតតែលើពាក្យគន្លឹះសុទ្ធសាធ។ ជាការល្អប្រសើរ បើបានអានសំណួរទាំងអស់ និងយល់ពីអត្ថន័យនៃប្រធានបទទាំងមូលរឹតតែល្អ។

ហេតុអ្វីការប្រើពាក្យគន្លឹះសំខាន់?

ពាក្យគន្លឹះជួយឲ្យសង្ខេបខ្លឹមសារប្រធានបទចំគោលដៅ ឆ្លើយសំណួររហ័ស ងាយយល់ និងចំណាយពេលតិច៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Saint David

ចុចអាន៖ ​ឥទ្ធិពល​ធំ​ទាំង ៤ ក្នុង​ការ​កសាង​បណ្ដាញ​ទីផ្សារ​ទូលំទូលាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម