Connect with us

អាជីព

អាជីវកម្មសម័យថ្មីដែលកំពុង​បង្កើតសេដ្ឋីក្មេងៗជាច្រើន​

បានផុស

នៅ

Meals-to-go តាមពិតជាភាសាដែលនៅប្រទេស​បស្ចឹមនិយមហៅសម្រាប់អាជីវកម្ម​បញ្ជូនឬទិញអាហារតាមអនឡាញ។ នៅប្រទេសកម្ពុជាយើង​វិញ​ ​អាជីវកម្មនេះមិនជាក់លាក់ហើយនៅហាក់ធ្វើ​លេងៗ សាកៗ ប៉ុន្តែនៅជប៉ុន និងអាមេរិក​ការលក់អាហារអនឡាញ​បានបង្កើតសេដ្ឋីថ្មីៗ​និងក្មេងៗ ជាច្រើនមកហើយ។
ជាការពិតគ្មាន​មនុស្សតស៊ូដើម្បីរកពេលវេលាចំអិនម្ហូប ដែលខាតពេលប្រមាណបីម៉ោង ប្រចាំថ្ងៃទៀតទេ ប្រសិន​គេមាន​ជម្រើស​រកបានលុយច្រើនជាង។

ដើម្បីបាន អាហារប្រចាំ​ថ្ងៃដែលទុកចិត្ត​បាន មានជីវជាតិនិងមានសុខភាពល្អ បាននាំឱ្យមានការកើនឡើងនៃអាជីវកម្មអាហារអនឡាញ ផ្តល់ជូននូវជម្រើសម្ហូបគ្រប់ប្រភេទនិងតម្លៃល្អ សេវារហ័ស។

យើង​គ្រប់គ្នា​ដែលពូកែ​ធ្វើម្ហូប ឬអាចជួលបុគ្គលិកជាចុងភៅ ទាញយកផលចំណេញពីនិន្នាការនេះ ដោយចាប់ផ្តើមអាជីវកម្មពីផ្ទះ ដែលរចនាផ្ទះបាយឱ្យស្អាត និងមានមុខម្ហូបច្នៃ មើលទៅភទាក់ទាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំហានខាងក្រោមនេះ​ជួយយើង ក្នុងការ​បង្កើត​អាជីវកម្មដើម្បីលក់អាហារតាមអ៊ិនធើណេតជោគជ័យ ៖

ស្វែងរកទីផ្សារ

ក្រុមគោលដៅ ថាអ្នកណា មានសមត្ថភាព​ហូបតម្លៃណា​ចូលចិត្ត​អ្វី នៅម៉ោងណា​ហើយ​នៅតំបន់ណា រយៈពេលប៉ុនណា​អាចនឹងបញ្ជូនទៅដល់។

ប្រភពអ្នកផ្គត់ផ្គង់

វត្ថុធាតុដើមជាអ្នកណា​យកមកដល់កន្លែងឬត្រូវទៅទិញ តម្លៃបែបណា ទុកចិត្ត​គុណភាព អនាម័យ?

បង្កើតម៉ាកវេចខ្ចប់

ផ្លាកយីហោទាក់ទាញ មិនមើលទៅគីមី ឬចម្លង បរទេស​ មិនមាន​អារម្មណ៍​ដូចFast Food។
ដាក់តំលៃសមរម្យ រហូត​កែប្រែ​ឱ្យការរស់នៅរបស់អតិថិជនងាយស្រួល ពិបាកប្តូរចេញពីយើងទៅ។
បង្កើតហាងអនឡាញ

ធ្វើប្លក់ដែលមាន​រូបភាពមានគុណភាពនិងមិនក្លែងបន្លំ។ មាន​អ្នកឆ្លើយឆ្លងទូរសព្ទចិត្តធ្ងន់និង​យល់អំពី​អ្នកចង់ហូប កត់ត្រាលំអិត និងមានសុជីវធម៌។ មិនថាបានលុយ​៣ដុល្លារ​ឬក្រោមនេះ ភ្ញៀវត្រូវតែមាន​អារម្មណ៍ថាទទួលបានការគោរព។

ដោយសុភា

ប្រភព Businesspercentag 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម