អាជីព
៥ សញ្ញាបង្ហាញថា យើងដល់ពេលត្រូវផ្លាស់ប្ដូរការងារហើយ
ធ្លាប់មានអារម្មណ៍នៅសុខៗ ធុញនឹងការងារដែលធ្លាប់ជំរុញចំណង់ចំណូលចិត្ត សម្រាប់ជីវិតឬទេ? បើកំពុងតែមានសញ្ញាទាំងនេះ ដល់ពេលត្រូវផ្លាស់ប្ដូរការងារហើយ។
នេះគឺជាសញ្ញាព្រមានមួយចំនួន ដែលគួរតែស្វែងយល់ ៖
១. មិនចង់ក្រោកពីគេងនៅពេលព្រឹក
យើងទាំងអស់គ្នា តែងក្រោកពេលព្រឹកដោយស្រស់ស្រាយ ឬអារម្មណ៍ល្អ។ ប៉ុន្តែបើស្រាប់តែស្ទាក់ស្ទើរ លែងចង់ក្រោកពីគ្រែ បើកភ្នែកមកគ្មានបំណងចង់ទៅធ្វើការបន្តិចណាឡើយ។ អារម្មណ៍ស្រាប់តែស្អប់ពេលវេលាដែលត្រូវចាកចេញទៅធ្វើការជាដើម។ នោះជាសញ្ញាមួយលេចឡើងដំបូង ដែលយើងគួរពិចារណារកមូលហេតុ។
២. មិនយល់ពីមូលហេតុនិងអ្វីដែលកំពុងធ្វើ
ប្រសិនបើមិនអាចដោះស្រាយការសន្ទនាជាមួយថ្នាក់លើបានទេ ដល់ពេលដែលត្រូវចាកចេញហើយ។ មិនថាយើងជាបុគ្គលិកប្រភេទណាឡើយ គួរតែមានអារម្មណ៍ថាខ្លួនឯងជាផ្នែកមួយនៃក្រុមហ៊ុននិងយល់ពីរូបភាពរបស់ក្រុមហ៊ុន។ នោះទើបអាចជួយយើងឱ្យទទួលបានគោលបំណងនិងភាពច្បាស់លាស់នៅក្នុងការងារសព្វថ្ងៃ។
៣. ជីវិតគ្មានទិសដៅ
នៅសាកលវិទ្យាល័យ ការជប់លៀងនៅវ័យ ២០ ឆ្នាំ ហើយគ្មានទិសដៅគឺជារឿងធម្មតាទេ។ ប៉ុន្តែឥលូវនេះ ទោះបីជាយើងស្រឡាញ់ការងាររបស់ខ្លួនឯងខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើយើងមានអារម្មណ៍ធ្លាក់ទឹកចិត្ត ហើយជីវិតដូចមិនវិលត្រឡប់ទៅរកការងារវិញសោះ ប្រហែលជាការងារនោះមិនសមនឹងយើងទៀតឡើយ។
៤. គ្មានការបំផុសគំនិតដើរតាមចំណង់ចំណូលចិត្ត
ចំណង់ចំណូលចិត្តគឺជារឿងមួយដែលមនុស្សគ្រប់គ្នាមាន។ ដូចគ្នានេះដែរ ប្រសិនបើយើងតែងចូលចិត្តការថតរូប ប៉ុន្តែមិនមានចំណុចណាមួយក្នុងការស្វែងរកវាដូចមុនទៀត នោះការងាររបស់យើងអាចជាមូលហេតុធ្វើឲ្យការច្នៃប្រឌិតទាំងនោះ ដើរចេញពីយើងបាត់អស់ហើយ។
ព្យាយាមត្រលប់ទៅចំណង់ចំណូលចិត្តរបស់យើងវិញ ក្នុងពេលទំនេរណាមួយ ហើយមើលថា តើការងារកំពុងតែបំផ្លាញចំណង់ចំណូលចិត្តរបស់យើងពិតមែនឬយ៉ាងណា។
៥. អត្ថបទពីមនុស្សជោគជ័យមិនអាចបំផុសគំនិតយើងដូចមុន
យើងតែងតែនិយាយអំពីទម្លាប់របស់ស្ត្រីឬបុរសដែលទទួលបានជោគជ័យពីការងារ ពួកគេគួរតែជំរុញយើងឱ្យសាកល្បងអ្វីថ្មី មិនធ្វើឱ្យយើងមានអារម្មណ៍អស់សង្ឃឹមឬមិនសប្បាយចិត្ត។ ប្រសិនបើជីវិតរបស់ស្ត្រីឬបុរសដែលទទួលជោគជ័យហាក់ដូចជាមិនបានធ្វើឲ្យយើងរីកចម្រើនតាមពួកគេបន្តិចណាសោះ នោះគួរតែពិចារណារកហេតុផលជាបន្ទាន់។
តើអ្វីជាផលប៉ះពាល់ក្នុងជីវិតយើងសព្វថ្ងៃនេះ? ការងារឬអ្នកជុំវិញខ្លួន? ត្រូវរកមូលហេតុនៃការធុញថប់មិនសប្បាយចិត្តនឹងការងារសព្វថ្ងៃនេះ ហើយបើរកឃើញហើយ គួរតែដើរចេញសាកល្បងស្វែងរកអ្វីដែលជំរុញចំណង់ចំណូលចិត្តនិងជីវិតយើងមកវិញ ទើបជីវិតជាមួយនឹងការងារដើរទៅមុខទាំងអស់គ្នាបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ careergirldaily
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ