Connect with us

អាជីព

គ្មានមុខ​របរ​ គ្មាន​លុយ​ចាយ ​លែង​ជា​បញ្ហា! គ្រាន់​តែ​ចេះ​វិធី​ទាំង​នេះ​រក​ការងារ​បាន​ឆាប់

បានផុស

នៅ

ការ​ស្វែង​រក​ការងារ​​មិន​មែន​ជា​បញ្ហា​សម្រាប់​យើង​ទេ តែ​សួរ​ថា​ការងារ​ដែល​យើង​កំពុង​តែ​ស្វែង​រក​នោះ យើង​ពេញ​ចិត្ត​ស្រលាញ់ ​ហើយ​​បាន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ខ្លះ​នៅ​មុនពេល​និង​ក្រោយ​ពេល​បញ្ចប់​ការងារ​នោះ?

មនុស្ស​ម្នាក់ៗ តែងតែ​ចង់​បាន​ការងារ​ល្អ មេ​ល្អ និង​ការងារ​ដែល​ផ្ដល់​នូវ​បទ​ពិសោធន៍​ដល់​ខ្លួន ប៉ុន្តែ​មាន​ក្រុមហ៊ុន​និង​កន្លែង​ការងារ​មួយ​ចំនួន​​ជ្រើសរើស​បុគ្គលិក​មិន​បាន​ត្រឹមត្រូវ​និង​គ្មាន​វិជ្ជាជីវៈ ។ ក្រុមហ៊ុន​តែងតែ​ស្វែង​រក​បុគ្គលិក​ល្អ​បំផុត ដោយ​អនុវត្ត​ផែនការ​ជាក់លាក់ដែល​អាច​ភ្ជាប់​បណ្ដាញ​ជា​មួយ​មនុស្ស​ត្រឹមត្រូវ​និង​អនុវត្ត​ទៅមិនខុស​កន្លែង។ សូម​ចង​ចាំ​ថា​ ​មាន​ការងារនៅមិនទាន់គ្រប់​គ្រាន់​ទេ ​ប៉ុន្តែ​ត្រូវ​តែ​បាន​គោរព​និង​កិច្ច​ព្រមព្រៀង​ឱ្យ​បាន​ពិត​ប្រាកដ​ដូច​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាង​ក្រោម​នេះ​គឺ ជា​យុទ្ធសាស្ត្រ​ដែល​អាច​ជួយ​​ក្នុង​ការ​ស្វែងរក​ការងារ​ដែល​យើង​ពេញ​ចិត្ត​និង​គន្លឹះ​ល្អៗ​មួយ​ចំនួនទៀត។

ចូល​រួម​កម្មវិធី​សន្និសីទ

ជា​ឱកាស​ល្អ​ រាល់ពេលចូលរួមសន្និសីទ ក្នុង​ការ​បញ្ចេញ​សមត្ថភាព​និង​សក្ដានុពល​របស់​យើង​នៅ​ក្នុង​ពេល​មានអ្នក​​មុខមាត់​និង​អ្នក​ជំនួញ​ផ្សេងៗ​ដើម្បី​បង្កើត​ចំណង​មិត្តភាព​និង​កសាង​ទំនាក់ទំនង​រឹងមាំ​ជា​មួយ​មនុស្ស​ដែល​មាន​សក្ដានុពល​បំផុត​នៅ​ក្នុង​កម្មវិធី។ ​

ចូលរួម​ក្នុង​ប្រព័ន្ធ​សង្គម

ប្រព័ន្ធ​សង្គម​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​យើង​ផង​ដែរ។ នៅ​ក្នុង​សង្គម​ហ្វេសប៊ុក​ជា​កន្លែង​ដែល​ប្រមូលផ្ដុំ​គ្នា​ដ៏​មាន​ប្រយោជន៍​ក្នុង​ការ​ចែក​រំលែក​ការងារ​និង​បទ​ពិសោធន៍​ផ្សេងៗ។ លើស​ពី​នេះ​វា​ក៏​អាច​ជួយ​ពី​ការ​រស់​នៅ​ក្នុង​សង្គម​និង​ការ​សិក្សា​រៀន​សូត្រ​ពី​គន្លឹះ​ជោគ​ជ័យ​របស់​សេដ្ឋីៗ។

ការ​ជួយ​ជ្រោមជ្រែង​ពី​គ្រួសារ​និង​មិត្តភក្ដិ

ពិត​ជា​ការ​ល្អ​ដែល​យើង​មាន​ការ​ជួយ​សម្រួល​ក្នុង​ការ​បំពេញ​ការងារ​ ឬ​ធ្វើ​ការងារ​ណា​មួយ​ដែល​មាន​ការ​ជំរុញ​ចិត្ត​ពី​គ្រួសារ​និង​មិត្តភក្ដិ។ ប្រសិន​បើ​បាន​ពួក​គេ​ជួយ​ឱ្យ​ទៅ​ធ្វើ​ការងារ​ដែល​ពួក​គេ​អាច​បញ្ជូន​យើង​ទៅ​រក​ចៅហ្វាយ​របស់​ពួក​គេ​ វា​ពិត​ជា​ល្អ។

ស្វែង​រក​ការងារ​ក្រៅ​ម៉ោង

ទោះបី​​មិន​ទាន់​មាន​ការងារ​ល្អ​មួយ​ក៏​ដោយ ប៉ុន្តែ​យើង​អាច​រក​ការងារ​ក្រៅ​ម៉ោង​ដើម្បី​បង្កើន​សមត្ថភាព​។ បទ​ពិសោធន៍​នឹង​ត្រួស​ត្រាយ​ផ្លូវ​​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​មនុស្ស​និង​សង្គម​ការងារ។ មុន​ពេល​សម្រេច​ចិត្ត​ថា​ធ្វើ​ការ​កន្លែង​ណា​មួយ ​សូម​ធ្វើ​វា​ឱ្យ​អស់​ពី​សមត្ថភាព​និង​ចំណេះដឹង។ នេះ

បង្កើត​ការ​ទំនាក់​ទំនង​ជា​បណ្ដាញ

ទំនាក់ទំនង​ពិត​ជា​ចំណុច​សំខាន់​ក្នុង​ការ​ផ្សារភ្ជាប់​​មិត្តភក្ដិ​និង​ការ​ប្រាស្រ័យ​ទាក់ទង​ក្នុង​ប្រព័ន្ធ​សង្គម​នានា។ ការ​ភ្ជាប់​បណ្ដាញ​ជា​មួយ​ប្រជាជន​ជា​មធ្យោបាយ​ដ៏​វែង​មួយ​ក្នុង​ការ​ផ្ដល់​ឱ្យ​យើង​នូវ​ព័ត៌មាន​អំពី​ការ​ប្រកាសជ្រើរើសបុគ្គលិក​ដែល​យើង​កំពុង​ដាក់​ពាក្យ​សុំ ​និង​រក្សា​យើង​ឱ្យ​នៅ​នៅ​តែ​មាន​ទំនាក់ទំនង​ល្អជាមួយមនុស្សម្នា។

ជំនួប​ជា​មួយ​អ្នក​ជំនាញ

Linkedin ជាកន្លែងប្រមូល​ផ្ដុំ​ទៅ​ដោយ អ្នក​ជំនាញ​​អាជីវកម្ម​ដើម្បី​ដោះដូរ​​គំនិត​គ្នា​ទៅ​វិញ​ទៅ​មក ​និង​ចំណេះដឹង​ដែល​យើង​អាច​យក​គំរូ​តាម​បាន។ LinkedIn បាន​បង្កើត​នូវ​ជម្រើស​ជា​ច្រើន​ដែល​យើង​អាច​ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​មនុស្ស​និង​ធ្វើ​អន្តរ​កម្ម​ដោយ​ផ្ទាល់​ជា​មួយ​ពួក​គេ។

កែ​ប្រវត្តិ​រូប​សង្ខេប

ប្រវត្តិ​រូប​ ជា​បទ​បង្ហាញ​ដំបូង​របស់​ខ្លួន​ទៅ​កាន់​ក្រុមហ៊ុន​ណា​មួយ។ គួរធ្វើការ​កែ​សម្រួល​ប្រវត្តិ​រូប​សង្ខេប​របស់​យើង​ទៅ​តាម​តម្រូវ​ការ​របស់​ក្រុមហ៊ុន​ ហើយ​បង្ហាញ​ខ្លួន​យើង​ជា​បេក្ខជន​ដែល​គេចង់​បាន​បំផុត ៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ ៥ ចំណុចទាក់ទាញបុគ្គលិកល្អនៅធ្វើការយូរអង្វែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម១៤ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ១៩ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម