Connect with us

អាជីព

កុំនិយាយច្រើនជាងសកម្មភាព នៅពេលឡើង​ធ្វើជាមេដឹកនាំ

បានផុស

នៅ

មនុស្ស​ខ្លះពូកែនិយាយណាស់ ឱ្យនិយាយពីព្រឹកទើសល្ងាច​ក៏មិនចេះខ្វះ​រឿងនិយាយដែរប៉ុន្តែ ការនិយាយមិនចាំបាច់ទាំងនោះ ជាសត្រូវនៃភាពជាអ្នកដឹកនាំដែលបណ្តាលឱ្យពិន្ទុ​យើងថយចុះខ្លាំង មិនទទួលបានការគោរពក្នុងចំណោមកូនចៅ ។

ការនិយាយច្រើន​​ជាងសកម្មភាព បាននាំមេដឹកនាំម្នាក់ៗក្លាយទៅជាអ្នកនិយាយហួសហេតុ តាម​របៀបខាងក្រោមដោយមិនដឹងខ្លួន៖

១ និយាយអួតអាង

ដូចដែលអ្នកជំនាញជាច្រើនបានសរសេរទុកមកគឺថា ភាពដឹកនាំដែលមាន​ចរិត​បើកចំហមិនគ្រប់គ្រាន់ទេ អ្នកដឹកនាំត្រូវ​ផ្តល់អំណាចដល់និយោជិកក្នុងការនិយាយ ដូច្នេះ​បើយើងនិយាយច្រើនពេក គេបានអ្វីនិយាយ? ពិសេសពេលមេដឹកនាំមានចរិតអួតមិនឈប់ឈរ​តើអ្នកណាចូលចិត្ត​ស្តាប់ហើយ ក្រុមហ៊ុនឬស្ថាប័ននោះខាតពេលយ៉ាងណាទៅ?

វិធីមួយដើម្បីសំរេចបានការកាត់បន្ថយការនិយាយរបស់យើង គឺទម្លាប់លង្វិលជុំឱ្យពួកគេមាន​យោបល់គ្រប់ៗគ្នា​ឬយើងទម្លាប់សួរពួកគេឱ្យរៀន​ឆ្លើយ ពីព្រោះថា ពេលមាន​គេនិយាយច្រើន​យើងនឹង​បង្អង់ការអួតអាង​ឬយល់ថាមានតែយើង​ដែលមាន​គំនិតល្អ។ អ្នកដឹកនាំល្អ​ជាអ្នកស្តាប់ល្អមិនមែន​ដណ្តើម​តែនិយាយទេ។

២ និយាយធ្លាយការសម្ងាត់

ការនិយាយច្រើន​ធ្វើឱ្យធ្លោយការសម្ងាត់ព្រោះគ្រប់គ្រង​ខ្លួនឯងមិនបាន។ មនុស្សជាច្រើន​ត្រូវបាន​គេដកទំនុកចិត្ត​ព្រោះការធ្លោយប៉ប៉ាច់នេះ និងកម្របានការងារធំដុំធ្វើ​ព្រោះនិយាយច្រើន​ឥតន័យ។ ធ្វើជាមេដឹកនាំតោងអាច​ទុក​អ្វីៗ​ដែលខ្លួនឮជារឿងមិនចាំបាច់បញ្ចេញ​ហើយនឹង​និយាយវា​ចេញតែក្នុងករណីចាំបាច់ប៉ុណ្ណោះ។

៣ និយាយយូរជាន់កែងខ្លួនឯង

ការនិយាយ​យូរទៅ​នឹង​ជាន់ដាន​សម្តី​ខ្លួន​ធ្វើឱ្យបាត់បង់ការកោតគោរព ដែលសាងមកលំបាក​បំផ្លាញ​ងាយស្រួល។ ទោះបីជា​ ប្រើការលេងសើចអាច​ជួយកាត់បន្ថយភាពតានតឹងនិងចម្ងាយទំនាក់ទំនង​រវាងថៅកែនិងនិយោជិកបានពិតមែន​ប៉ុន្តែ មិនមែន​រាល់ថ្ងៃរាល់ពេលឬគ្រប់ប្រធានបទនោះទេ។ និយាយយូរទៅនឹង​ចូលដល់រឿងសាសនាគឺជារឿងផ្ទាល់ខ្លួនហើយមនុស្សជាច្រើនមានការយល់ដឹងយ៉ាងខ្លាំងអំពីជំនឿរបស់ពួកគេ។ អ្នកមិនចាំបាច់លាក់បាំងសាសនាឬនយោបាយ​ដែល​ជាសិទ្ធ​ិផ្ទាល់ខ្លួន​ នៃមនុស្សម្នាក់ៗ រឹតតែមិនសមនឹង​យកមកពិភាក្សានៅកន្លែង​ធ្វើការ​។ សូម្បីតែការរឿងដែលយើង​មានគម្រោងបោះឆ្នោតឱ្យអ្នកណា​ក៏​អាចមានហានិភ័យ ឬគេអាចស្មាន​ដឹងតាមរយៈពាក្យ​ប៉ប៉ោចរបស់យើង។ លុះត្រាតែអ្នកធ្វើការឱ្យបេក្ខជនឬគណបក្សនយោបាយព្រោះនៅពេលនោះការនិយាយនយោបាយប្រហែលជាត្រូវបានលើកទឹកចិត្ត។

៤ រវល់និយាយមិនសូវបានធ្វើការ​

មនុស្ស​ដែលនិយាយច្រើនជាទូទៅធ្វើការបានតិច។ ការនិយាយគឺហត់ស្មើនឹង​ធ្វើការ​ដែរ​ដូច្នេះ​ហើយ​ប្រសិនមានបុគ្គលិកនិយាយមិនឈប់​ច្បាស់ណាស់នាយកដ្ឋាននោះមិនសូវមាន​លទ្ធផលទេ។ ប្រសិនអ្នកចូលចិត្ត​និយាយច្រើនពីកំណើត​គួរតែចងវិន័យ​ដល់ខ្លួនឯងឱ្យបាន​តឹងរឹង ព្រោះថា គ្រប់វិជ្ជាជីវៈឱ្យតម្លៃការនិយាយតិច ស្តាប់ច្រើន ហើយ​នៅកន្លែងធ្វើការនិមួយៗ​ត្រូវការ​ផ្ចង់អារម្មណ៍ស្ងៀមស្ងាត់។

៥ និយាយ​រហូត​ដល់គេលែងស្តាប់

អ្វីក៏ដោយ តិចៗទើបមាន​តម្លៃ​និយាយច្រើនពេក​ក្លាយជា​មិនបានការ ទោះរឿងទាំងនោះសំខាន់យ៉ាងណាក្តី។ ប្រសិន​ចង់ផ្តល់ព័ត៌មាន​ឬផ្តល់យោបល់លើអ្វីមួយ គួររង់ចាំដល់មានការសាកសួរជាមុនសិន សឹម​ផ្តល់ឬ ទាល់តែនោះជាឱកាស​ដែលគ្រប់គ្នា​ចង់ដឹង​សឹម​បង្ហើប​។

ដោយសុភា

ប្រភព HRB

ចុចអាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ស្នើសុំឱ្យ ត្រាំ កាត់បន្ថយអត្រាពន្ធ

សេដ្ឋកិច្ច១៦ នាទីutes មុន

​សហគមន៍កសិកម្មទំនើប ជួយកសិករឱ្យទទួលបាន​ទុនកម្ចី​ ខណៈរដ្ឋ កំពុងទម្លាក់ឥណទានថ្មី $៣៥ លាន

ព័ត៌មានជាតិ៤០ នាទីutes មុន

តំណាងរាស្រ្តមណ្ឌលភ្នំពេញ៖ច្បាប់ដកសញ្ជាតិខ្មែរមិនមែនជាការគាបសង្កត់ផ្នែកនយោបាយ ឬពលរដ្ឋនោះទេ

ព័ត៌មានជាតិ៤០ នាទីutes មុន

ផ្សារក្រមួនភូមិស្ទឹងស្វាយ​ ក្លាយជាទីប្រមូលផ្តុំបន្លែត្រីសាច់ពេញនិយមរបស់ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

​លោក ថាក់ស៊ីន​​​ ចូលរួម​ប្រជុំ​ពី​បញ្ហា​ពន្ធ​​នាំចូលអាមេរិក ពេលអវត្តមាន​កូនស្រី​

កងការពារអាកាស
ព័ត៌មានជាតិ២០ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម