Connect with us

អាជីព

៨ចំណុច​ ដែល​​សហគ្រិនស្ត្រី​ក្នុង​តំបន់អាស៊ី​គួរ​តែយល់​ដឹង

បានផុស

នៅ

ស្ត្រី​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ និង​ការ​ពង្រីក​អាជីវកម្ម​នៅ​អាស៊ី​និង​ប៉ាស៊ីហ្វិក។

នេះ​គឺ​ជា​ឱកាស​និង​បញ្ហា​ប្រឈម​ចំនួន ៨ ដែល​សហគ្រិន​ជា​ស្ត្រី​កំពុង​ប្រឈម​ នៅ​ក្នុង​តំបន់​ដែល​ពួកគេ​រស់នៅ ៖

១. ស្ត្រី​មាន​ចំនួន​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ចំនួន​ប្រជាជន​នៅ​ក្នុង​ទ្វីប​អាស៊ី​ ហើយ​អង្គការ​សហប្រជាជាតិ​ប៉ាន់ប្រមាណ​ថា​ សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នឹង​ទទួល​បាន​ប្រាក់​ចំណូល​បន្ថែម​ចំនួន ៨៩ ពាន់​លាន​ដុល្លារ​ ជា​រៀង​រាល់​ឆ្នាំ ​ប្រសិន​បើ​ស្ត្រី​អាច​ទទួល​បាន​សក្ដានុពល​សេដ្ឋកិច្ច​ពេញលេញ​របស់​ពួកគេ។

២. សហគ្រិន​ស្ត្រី​ក៏ដូចជា​បុរស ​ពួកគេចង់ចាប់ផ្ដើម​អាជីវកម្ម ​ប្រសិន​បើ​បរិយាកាស​អាជីវកម្ម​ទូទៅ​មាន​លក្ខណៈ​អំណោយផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. មាន​អាជីវកម្ម​ខ្នាត​តូច​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ជា​ផ្លូវ​ការ​ នៅ​អាស៊ី​បូព៌ា​ជិត ៦ លាន។ ហើយ​នៅ​ក្នុង​សេដ្ឋកិច្ច​ដូចជា​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និង​វៀតណាម អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​កំពុង​កើន​ឡើង​ និង​កើន​ឡើង​ក្នុង​អត្រា​មួយ​យ៉ាង​លឿន។

៤. នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ស្ត្រី​តែងតែ​បង្ហាញ​អត្តសញ្ញាណប័ណ្ណ​របស់​ប្ដី​ខ្លួន ​ដើម្បី​ដាក់​ពាក្យ​សុំ​ឥណទាន។ ស្រដៀង​គ្នា​នេះ​ដែរ ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ​ស្ត្រី​ជា​ញឹកញាប់​ត្រូវ​តែ​មាន​ហត្ថលេខា​របស់​ប្ដី​របស់​ពួកគេ ​លើ​ឯកសារ​ប្រាក់​កម្ចី។

៥. ភស្តុតាង​បង្ហាញ​ថា ​ស្ត្រី​មាន​ទំនោរ​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​ធ្លី​តិច​ ហើយ​ដឹកនាំ​សហគ្រាស​តូច​ៗ។ នៅ​ឥណ្ឌូណេស៊ី ៨៥% នៃ​សហគ្រិន​ជា​ស្ត្រី​ ជា​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច ​ចំណែក​ការ​សិក្សា​នៅឡាវ​បាន​បង្ហាញ​ថា ​ស្ត្រី​ជា​ម្ចាស់​សហគ្រាស​ធុន​តូច​និង​មធ្យម ៦៣ % ​ប៉ុន្តែ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ ជា​របស់​បុរស​មាន​ទំហំ​ធំ​ជាង។

៦. ការ​អប់រំ​ខ្ពស់​ផ្ដល់​ជូន​សហគ្រិន​ស្ត្រី​នូវ​ជំនាញ​ បណ្ដាញ​និង​ធនធាន​ ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​ទទួល​បាន​ជោគជ័យ។ ទោះ​យ៉ាងណា​ក៏​ដោយ ​នៅ​ក្នុង​សេដ្ឋកិច្ច​ដែល​កំពុង​អភិវឌ្ឍ​និង​កំពុង​រីកចម្រើន​ មាន​ភាគរយ​ទាប​នៃ​សហគ្រិន​ស្ត្រី​ដែល​មាន​ការ​អប់រំ​ខ្ពស់។

៧. នៅ​ឥណ្ឌូណេស៊ី​ក្មេង​ស្រី​ចំនួន ៤៨ ០០០ នាក់​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ធុរកិច្ច​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច។ ទិន្នន័យ​ពី​សាលា​គំរូ​ចំនួន ៤០ បង្ហាញ​ថា​ ក្នុង​ចំណោម​និស្សិត​ស្រី​ចំនួន ១០ ១៤២ នាក់​ដែល​បាន​បញ្ចប់​ការ​សិក្សា​ក្នុង​ឆ្នាំ ២០១១ មាន ៤១% មាន​ការងារ​ធ្វើ​ និង ១២% បាន​ចាប់ផ្ដើម​អាជីវកម្ម​ផ្ទាល់ខ្លួន។

៨. ប្រមាណ ៤២% នៃ​ប្រាក់​កម្ចី​ពីកំពូលស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ចំនួន ១៤ ជាមូលនិធិ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នៅ Tajikistan ត្រូវ​បាន​ផ្ដល់​ដល់​ស្ត្រី​ដែល​​ចូលរួម​ក្នុង​សកម្មភាព​សហគ្រិន​ បង្កើន​ប្រាក់​ចំណូល​និង​ពង្រីក​ប្រភព​ចំណូល​របស់​ពួកគេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖adb

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ វិនាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៣២ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៤១ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

Sokha Hotels

ព័ត៌មានពេញនិយម