Connect with us

អាជីព

ចាប់ផ្តើមអាជីវកម្មខ្នាតតូចពីផ្ទះ ដោយវិធីទាំងនេះ

បានផុស

នៅ

អាជីវកម្មពីផ្ទះមានទំនោរទៅជាគំនិតអាជីវកម្មខ្នាតតូចថ្មីក្នុងសម័យកាលនេះ ដែលងាយស្រួលនិងអាចគ្រប់គ្រងបាន​ចំណេញពេល មិនចំណាយទីតាំង។ល។

នៅក្នុងផែនការអាជីវកម្មនិងថវិការបស់គម្រោង​រកស៊ីនិមួយៗ ត្រូវប្រាកដថាបញ្ចូលសម្ភារៈការិយាល័យនិងឧបករណ៍ណាមួយ ដែលធ្វើឱ្យគំនិតអាជីវកម្មតាមអ៊ិនធឺរណែតអាចមានកម្មភាព​ទៅបានរហ័ស ដូចជា កុំព្យូទ័រ Wifi អ៊ិនធឺរណែតល្បឿនលឿន តុ សាឡុង​ត្រឹមត្រូវ ការដាក់ធុងសម្រាម និងគេហទំព័រសម្រាប់អាជីវកម្ម។

គំនិតអាជីវកម្មដ៏អស្ចារ្យដែលអនុញ្ញាតឱ្យយើង​អាច​ធ្វើការពីផ្ទះបានហើយទទួលប្រាក់ ព្រមជាមួយ​កាលវិភាគបត់បែនទៅលំហែរនៅភ្នំ ឬសមុទ្រក៏បានឱ្យតែមាន​សេវាinternet
អាចផ្ទេរឯកសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចូររិះរកមើលគំនិតអាជីវកម្មណា ដែលពិតជាអាច “បង្កើតឱ្យមានអំណរដល់អតិថិជន”ថា​ខំតាមរកសេវាកម្មនេះ​យូរហើយ​?

១- ការបកប្រែ
ពហុភាសាតែងតែជាកំនើនតំរូវការឥតឈប់ក្នុងពាណិជ្ជកម្ម ដូច្នេះប្រសិនបើយើង​អាចនិយាយបានពីរ ឬច្រើនភាសាសូមពិចារណាចាប់ផ្តើមអាជីវកម្មខ្នាតតូចមួយដែលអ្នកអាចរកប្រាក់បានតាមជំនាញទាំងនោះដោយ​ស្វែងរកអតិថិជននៅលើគេហទំព័រដូចជា Upwork និង Flexjobs ហើយបង្កើតផលប័ត្យឺត ៗ ។ នៅពេលអ្នកធ្វើការដោយជោគជ័យជាមួយក្រុមហ៊ុនកាន់តែច្រើន យើង​អាចជួលអ្នកបកប្រែជាច្រើននាក់មកជួយ ដែលពួកគេ​ជំនាញភាសាផ្សេងៗទៀតដើម្បីពង្រីកការផ្តល់សេវាកម្មរបស់យើង​ក្រុមហ៊ុន​យើងផ្ទាល់។

២-ម្ហូបអាហារកុម្ម៉ង់
ប្រសិនបើចេះចម្អិនអាហារ មានឱជារស អានម័យ​និង​ច្នៃប្រឌិត ហើយរង់ចាំបើកហាង ឈប់ចាំទៅ។ មកបង្កើតហាងច្នៃប្រឌិតលើអនឡាញ ដែលនៅហុងកុងនិងអាមេរិក គេ​អាចរកប្រាក់ចំណូលពីអាជីវកម្មម្ហូបអាហារនៅផ្ទះនេះ ជាមួយលទ្ធភាព​ជួលកូនកាំបិត ឬចុងភៅរាប់សិបនាក់ ។ ការវិនិយោគដំបូងពឹងផ្អែកយ៉ាងច្រើនទៅលើទំហំសេវាកម្មម្ហូបដែលយើង​ចង់រៀបចំ។ ឧទាហរណ៍ ប្រសិនបើអ្នកចាប់ផ្តើមតូចៗ អាចគ្រប់គ្រងដោយខ្លួនឯង គួរតែអាចចាប់ផ្តើមអាជីវកម្មធ្វើម្ហូបនៅផ្ទះនេះកុំចំណេញច្រើន​តែយកល្បី នៅពេលមានគេកុម្ម៉ង់ច្រើន​យើងអាចជួលមនុស្ស​ហើយចាប់ផ្តើម ​ចេញមុខម្ហូបផ្ទាល់ខ្លួន ដែលមិនមាន​គេឯង​ស្គាល់ដើម្បីយកចំណេញ។

៣- ជំនួយការអនឡាញ
គំនិតអាជីវកម្មដែលទទួលបានជោគជ័យបំផុតមួយ គឺការផ្តល់សេវាកម្មជំនួយការ​បែបនិម្មិត។ មនុស្សគ្រប់គ្នាមកពីសហគ្រាសធំ ៗ រហូតដល់មនុស្សឯកជន តែង​ត្រូវការជំនួយពីការគ្រប់គ្រងអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេ។ អ្នកអាចប្រើជំនាញរៀបចំដ៏ប្រសើររដើម្បីយកទំងន់ចេញពីស្មារបស់ពួកគេដូរយកលុយឬភាគលាភ។  ជាការពិតអ្នកនឹងទទួលបានប្រាក់ខែសម្រាប់ពេលវេលានិងការខំប្រឹងប្រែងក្នុងការ​ងារមានជាអាថ៌ ឆ្លើយអ៊ីមែល រៀបចំការប្រជុំនិងបំពេញភារកិច្ចរដ្ឋបាលផ្សេងៗ។  ទទួលកូនចេញពីរៀន​ឬនិយាយអនឡាញជាមួយកូនៗរបស់ពួកគេពេលពួកគេរវល់។

៤- បង្កើតគេហទំព័រវេបសាយ
ការបើកវេបសាយគឺស្ថិតក្នុងចំណោមគំនិតអាជីវកម្មថ្មីដែលធ្វើឱ្យមនុស្សគ្រប់គ្នាអាច​ធ្វើការពីផ្ទះរហូតដល់និស្សិតទើបបញ្ចប់ការសិក្សារំភើបនិងលទ្ធផល​ដោយសារមានអ្នកជោគជ័យ​ច្រើនមកហើយ។  យើងអាចផ្តើម​ដោយ​ទិញគេហទំព័រអេឡិកត្រូនិក មកកែលម្អបន្ថែមទៀតតាមរយៈការធ្វើទីផ្សារមាតិកា SEO និងយុទ្ធសាស្ត្រថ្មីៗ។ នៅពេលដែលគេហទំព័រផ្តើមបង្កើតបាន​ប្រាក់ចំណូលច្រើន យើងអាចវិនិយោគធំឬរកដៃគូបន្ថែម​។

៥- អ្នកនិពន្ធឯករាជ្យ

ប្រសិនបើអ្នកជាអ្នកជំនាញផ្នែកសម្ដី ដែលមានចំណេះដឹងផ្នែកទីផ្សារទាក់ទាញ ហើយ​សរសេរបានយ៉ាងជ្រៅ អាចបង្កើតអាជីព​ខ្លួនជាអ្នកសរសេរអត្ថបទឯករាជ្យ។ មិនថាសរសេរប្លក់ មាតិកាគេហទំព័រឬសេចក្តីប្រកាសព័ត៌មានឱ្យក្រុមហ៊ុន ការងារ​ជាច្រើន​នឹង​ហូរចូលមក។ អ្នកសរសេរអត្ថបទឯករាជ្យភាគច្រើនគិតថ្លៃពី ៤០ ទៅ ៥០ ដុល្លារក្នុងមួយម៉ោងនៅកូរ៉េនិងចិន ប៉ុន្តែអ្នកដែលមានជំនាញខ្ពស់​អាចគិតថ្លៃច្រើនជាងនេះ។

ការសរសេរអត្ថបទឯករាជ្យគឺជាអាជីវកម្មដ៏ល្អមួយអាចធ្វើប្រតិបត្តិការពីទីតាំងពោរពេញ​ដោយ​ផាសុកភាពគឺ គេហដ្ឋាន ការិយាល័យ ឯកជន ផ្ទាល់ខ្លួនហើយ​មិនមានសម្ពាធពេលវេលា។

ដោយ៖ សុភា
ប្រភព៖ Zinkevych

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ វិនាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ២៧ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៣៦ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

សុខភាព៤២ នាទី មុន

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សជិត ២ពាន់នាក់ ក្នុងខេត្តសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម