អាជីព
កំហុសធំៗទាំង ៥ បុគ្គលិកអាចត្រូវបញ្ឈប់ពីការងារដោយមិនអាចតវ៉ា
មិនមានក្រុមហ៊ុនណាមួយមានពេលចេះតែចង់រើសបុគ្គលិកថ្មីរហូតទេ។ ការរក្សាបុគ្គលិកក្នុងរយៈពេលសមរម្យមួយ អាចធ្វើឲ្យក្រុមហ៊ុនចំណេញទាំងពេលលវេលា និងផ្នែកផ្សេងទៀត។ ក្នុងនោះបើស្ថាប័នសម្បូរចំនួនបុគ្គលិក តែក្រុមហ៊ុននៅតែប្រឈមបញ្ហាមិនឈប់ ប្រហែលត្រូវបញ្ឈប់មចេញ។
ខាងក្រោមជាគុណវិបត្តិនៃបុគ្គលិកអគុណភាពនាំឲ្យក្រុមហ៊ុនបណ្ដេញចោល៖
១. គ្មានក្រមសីលធម៌ការងារ

ចំណុចនេះសង្កត់ធ្ងន់ទៅលើ អត្តចរិត បូករួមនឹងគ្មានភាពស្មោះត្រង់ និងការលួចបន្លំជាដើម ។ សកម្មភាពទាំងនេះ អាចជះផលអាក្រក់ជាច្រើនទៅខាងក្រៅ ធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់ក្រុមហ៊ុនអាប់ឱន និងលេចធ្លាយរឿងផ្ទៃក្នុងនានាថែមទៀត។ មិនតែប៉ុណ្ណោះវាអាចបំផ្លាញដល់វប្បធម៌ និងការរីកចម្រើនរបស់ក្រុមហ៊ុនផងដែរ។
២. មិនបំពេញតាមកាតព្វកិច្ច
បុគ្គលិកធ្វើការឲ្យក្រុមហ៊ុន រីឯក្រុមហ៊ុនត្រូវផ្ដល់ប្រាក់កម្រៃឲ្យនិយោជក។ វាជាកិច្ចព្រមព្រឿងការងារ។ ផ្ទុយទៅវិញបើបុគ្គលិកទាំងឡាយមិនអាចធ្វើការបានជោគជ័យទៅតាម កាតព្វកិច្ចដែលខ្លួនត្រូវបំពេញ គេក៏សក្តិសមទទួលប្រាក់កម្រៃមកវិញដែរ។ មិនថាអាវជីកម្មតូចឬធំ មិនអាចយកលុយប្រើ បង់ឲ្យបុគ្គលិក ដែលមិនអាចធ្វើការងារទៅតាមតួនាទីខ្លួននោះឡើយ។ ជាពិសេសក្រោយពីពួកគេបរាជ័យ បន្ទាប់ពីធ្វើការហ្វឹកហាត់ជាច្រើនដង។
៣. ខកខានមិនមកធ្វើការ

ការខកខាន មិនមកធ្វើការជាញឹកញាប់ពេក ជាហេតុផលធំបំផុតមួយក្នុងការបញ្ឈប់ពី ការងារ។ ការខកខានមិនមកធ្វើការ អាចប៉ះពាល់ទៅដល់ផលិតភាពការងារ និងប៉ះពាល់ដល់បុគ្គលិកដទៃទៀតផងដែរ។
៤. មិនអាចអនុវត្ដទៅតាមគោលការណ៍
ក្នុងផ្នែកប្រតិបត្ដិការរបស់ក្រុមហ៊ុននីមួយៗ ពឹងផ្អែកទៅលើបុគ្គលិកដែលអាចបង្កើតទិន្នផលការងារនៃបុគ្គលិកដែលអាចអនុវត្ដតួនាទីទៅតាមគោលនយោបាយផ្ទៃក្នុង។ ប៉ុន្តែបើគោលការណ៍ផ្សេង ហើយអនុវត្តផ្សឹង ក្រុមហ៊ុនមិនវរទៅហើយទេ?
៥. អត្តចរិតផ្ទាល់ខ្លួន
បុគ្គលិកខ្លះ តែងតែមានបញ្ហាពីខ្លួនឯងដូចជា ខ្វះទំនាក់ទំនងជាមួយមិត្ដរួមការងារនិងមេកោយ មិនចុះសម្រុងជាមួយអ្នកដទៃ រឹងរូសពិបាកនិយាយគ្នា។ល។ ទាំងនេះសុទ្ធតែអាចបំផ្លាញផលប្រយោជន៍ក្រុមហ៊ុននិងក្រុមការងារទាំងមូល៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Elite Daily
ចុចអាន៖ បើមិនដឹងរឿងទាំងនេះ រើសអ្នកគ្រប់គ្រងខុស វិនិយោគធំប៉ុណ្ណាក៏ចុងក្រោយដួលគ្រេង
ចុចអាន៖ ហេតុផលដែលគួរគិតមុនឈប់ធ្វើការ ជាជាងវិប្បដិសារីទៅថ្ងៃមុខ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ