អាជីព
បង្កើតវប្បធម៌មានសីលធម៌ខ្ពស់ និងគោរពគ្នានៅក្នុងស្ថាប័ន
សុជីវធម៌ខ្ពស់នាំឱ្យមានទំនុកចិត្តលើការងាររបស់មនុស្សម្នាក់ និងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងឧបសគ្គតូចតាចលើការងារ។ ទោះបីជាសីលធម៌និងការលើកទឹកចិត្តពេលខ្លះត្រូវបានប្រើតាមរបៀបដូចគ្នាក៏ដោយ តែជួនកាលវាក៏ខុសគ្នាដែរ។
ដូច្នេះអង្គភាពនានាត្រូវលើកទឹកចិត្តឱ្យមានសីលធម៌ខ្ពស់ ហើយនេះគឺជាវិធីមួយចំនួនដែលគួរមានក្នុងស្ថាប័នការងារ ៖
១.បើកការទំនាក់ទំនងនៅក្នុងអង្គភាព
គ្មានអ្វីដែលច្របូកច្របល់ជាងការចង់បានជំនួយ ហើយមិនដឹងថាត្រូវទៅដោយរបៀបណា។ នេះតម្រូវឱ្យមានការពិនិត្យឡើងវិញ ពីរបៀបនៃការប្រាស្រ័យទាក់ទងមានប្រសិទ្ធភាព រវាងនិយោជិកនិងអ្នកគ្រប់គ្រង។
ការប្រាស្រ័យទាក់ទងគួរតែត្រូវបានសរសើរដោយសកម្មភាព ជាពិសេសរវាងបុគ្គលិកនិងអ្នកគ្រប់គ្រង។ បើមិនដូច្នោះទេ និយោជិកនឹងមានអារម្មណ៍ថាពួកគេមិនត្រូវបានគេស្ដាប់ ហើយនេះអាចនាំឱ្យមានសីលធម៌ទាប នៅកន្លែងការងារ។
២. ចែករំលែកព័ត៌មាន
មានករណីខ្លះដែលព័ត៌មានខ្លះត្រូវទុកឆ្ងាយពីនិយោជិក។ ប្រសិនបើព័ត៌មាននេះមិនមែនជាបញ្ហាទេ ក្រុមហ៊ុនគួរតែខិតខំដើម្បីតម្លាភាពជាមួយបុគ្គលិកទាំងអស់។
វាជារឿងគួរឲ្យស្អប់ខ្ពើមរបស់និយោជិក ដែលស្ដាប់ពាក្យចចាមអារ៉ាមនៅក្នុងច្រករបៀងការិយាល័យ ហើយមានអារម្មណ៍ខ្លួនឯងមិនសំខាន់។
៣. គោរពសិទ្ធិបុគ្គលិក
មនុស្សគ្រប់គ្នាចង់បានការគោរពដោយភាពស្មោះត្រង់ ជាពិសេសនៅកន្លែងធ្វើការ។ អ្នកគ្រប់គ្រងត្រូវនិយាយដោយភាពស្មោះត្រង់ ស្ដាប់គ្រប់គ្នា មិនត្រូវរិះគន់ខ្លាំងៗចំពោះនិយោជិកនិងស្វែងរកការដោះស្រាយជម្លោះតាមរបៀបការទូត។
បើអ្នកគ្រប់គ្រងមានអាកប្បកិរិយាគោរព ឥរិយាបថវិជ្ជមាន នេះនឹងជះឥទ្ធិពលដល់ក្រុម នាំឱ្យមានវប្បធម៌នៃការគោរពក្នុងក្រុមហ៊ុនជាក់ជាមិនខានឡើយ។
៤. សម្របសម្រួលវិជ្ជមាន កុំបង្កើតវប្បធម៌អាក្រក់នៅកន្លែងធ្វើការ
កុំបង្កើតវប្បធម៌ប្រកាន់បក្សពួកនៅកន្លែងធ្វើការឱ្យសោះ ប្រសិនបើយើងជាអ្នកគ្រប់គ្រង។ រឿងខ្លះដូចជារបៀបដែលនៃការគ្រប់គ្រង ការដោះស្រាយបញ្ហា ភាពជោគជ័យនិងបរាជ័យអាចជំរុញវប្បធម៌ក្នុងកន្លែងការងារ។
បើសិនស្ថានភាពកន្លែងការងារបែងចែកបក្សពួក នោះនិយោជិកក៏មានការបះបោរទៅអ្នកគ្រប់គ្រងវិញដែរ។ នេះនឹងជំរុញឱ្យមានសីលធម៌ទាប កើតឡើងដូចគ្នា។
៥. ផ្តល់អាទិភាពដល់បុគ្គលិក
គ្មាននរណាម្នាក់ចង់ជាប់គាំងនៅក្នុងអាជីពរបស់ពួកគេឡើយ។ ក្នុងពេលដែលនិយោជិករីកលូតលាស់អ្នកគ្រប់គ្រងមិនគួរអង្គុយនៅស្ងៀមឡើយ។ បើសិនអ្នកគ្រប់គ្រងមានភាពបត់បែន ផ្ដល់អាទិភាពដល់កំណើននិយោជិក នោះនឹងមានឱកាសរីកចម្រើន។ អ្នកចាត់ការទូទៅក៏អាចរៀបចំសិក្ខាសាលា ការបណ្ដុះបណ្ដាល និងធនធានអប់រំដល់បុគ្គលិកដែរ។
៦. បរិយាកាសការងារនិងគុណប្រយោជន៍
និយោជិកគ្រាប់គ្នាត្រូវបានគេរកឃើញថា ចំណាយពេលប្រហែលមួយភាគបីនៃជីវិតរបស់ពួកគេនៅកន្លែងធ្វើការ។ បើកន្លែងដែលមនុស្សចំណាយពេលគ្រប់ពេល គឺមិនស្រួលទេ ហើយសីលធម៌ពួកគេនឹងធ្លាក់ចុះ។ ពួកគេមិនហ៊ានមកធ្វើការទេ។
ជារឿងសំខាន់ដែលកន្លែងធ្វើការមានផាសុកភាពគ្រប់គ្រាន់ សម្រាប់និយោជិក។ កន្លែងធ្វើការគួរតែស្អាត មានសុវត្ថិភាព មានខ្យល់ចេញចូលល្អ ក្នុងចំណោមកន្លែងផ្សេងទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ inside
ចុចអាន៖ បើមិនដឹងរឿងទាំងនេះ រើសអ្នកគ្រប់គ្រងខុស វិនិយោគធំប៉ុណ្ណាក៏ចុងក្រោយដួលគ្រេង
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ