Connect with us

អាជីព

បើ​មិន​ដឹង​រឿង​ទាំងនេះ រើស​អ្នក​គ្រប់គ្រង​ខុស វិនិយោគ​ធំ​ប៉ុណ្ណា​ក៏​ចុងក្រោយ​ដួល​គ្រេង

បានផុស

នៅ

ទោះបីជាធនធានមនុស្សអាស្រ័យទំហំប្រាក់ខែ តែ​ការ​គ្រប់គ្រង​ជា​អ្វី​មួយ​ដែល​ម្ចាស់​អាជីវកម្ម​អាច​ជោគជ័យ​ឬ​ក៏​បរាជ័យ​យ៉ាង​ងាយ។

ការ​បង្កើត​សំណុំ​នៃ​គោលបំណង (Directions-KPI) ដែល​អាច​វាស់វែង​បាន សម្រាប់​និយោជិក​ម្នាក់ៗ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​គ្រប់គ្រង​ការ​អនុវត្ត​ប៉ុណ្ណោះ ប៉ុន្តែ​ការ​តាមដាន​និង​វាយតម្លៃ​ជួយ​បុគ្គលិក​ទម្លុះ​ឧបសគ្គ ត្រូវការ​អ្នក​គ្រប់គ្រង​ដ៏​មាន​សមត្ថភាព​ ពិសេស​នៅ​ថ្នាក់​កណ្តាល (Middle Management ) ដែល​ជា​ទូទៅ​នៅ​គ្រប់គ្រង​ផ្នែក​ផលិតកម្ម​សេវាកម្ម។

សារៈសំខាន់​នៃ​ការ​គ្រប់គ្រង

អាច​ជួយ​ជំរុញ​បុគ្គលិក​ស្គាល់​ពី​ការ​រំពឹងទុក​នៃ​ក្រុម រើស​យក​សកម្មភាព​សម​ហេតុផល​និង​ច្នៃប្រឌិត​ ផ្ដោត​លើ​គោលដៅ​ដែល​ពួកគេ​អាច​យល់​បាន​និង​ច្បាស់លាស់​ថា​កំពុង​ឆ្ពោះ​ទៅ​ទីណា ការ​នេះ​អាច​ជំរុញ​ឲ្យ​ប្រសើរ​ឡើង​អំពី​ដំណើរការ​អាជីវកម្ម​គ្រប់​ទំហំ ។

អ្នកគ្រប់គ្រង​ដែល​ល្អ​គឺ៖

១ ទទួល​ខុស​ត្រូវ​ខ្ពស់

អ្នកគ្រប់គ្រង​តម្រូវ​ឲ្យ​រៀន​ទទួល​យក​ទំនួលខុសត្រូវ បែងចែក​គុណសម្បត្តិ ក៏ដូចជា​មាន​ឆន្ទៈ​ក្នុង​ការ​ប្រើ​មនុស្ស​​ឲ្យ​ចំ​សមត្ថភាព និង​ចេះ​ទទួលស្គាល់​កូនចៅ ទទួលយក​ភាព​ខ្លាំង​ខ្សោយ។ មិនមែន​ចង្អុល​តែ​កំហុស រំលឹក​ដដែលៗ ហើយ​បំបាត់​គុណ​តម្លៃ​គ្នា​ចោល​ទេ។ ភាគច្រើន​សេវាកម្ម​ឬ​ផលិតផល​មួយ សង្វាក់​ការងារ​មួយ ល្អ​ឬ​មិន​ល្អ គេ​វាយតម្លៃ Manager។

២ ហ៊ាន​ដោះស្រាយបញ្ហា

កុំ​គ្រាន់​តែ​ជា​អ្នក​សម្របសម្រួល។ ត្រូវ​មាន​បទពិសោធន៍​ស្មាន​ដឹង​ពី​ឥរិយាបថ​ណា​ដែល​មាន​សារៈសំខាន់ សម្រាប់​ទទួល​បាន​ជោគជ័យ​រវាង​ក្រុម ដោះស្រាយ​ទំនាស់ បង្កើន​ការ​ចេះ​យោគយល់​ខ្ពស់​ជា​វប្បធម៌  បង្កើត​កិច្ចសហការ​គ្នា​ឆ្លង​កាត់​គ្រប់​ឧបករណ៍ អ៊ីមែល កំណត់​ប្រតិទិន​និង​ផ្សេងៗ​ទៀត។ មាន​ការ​សន្ទនា​ដ៏​ស្វិតស្វាញ​រុករក​ឱកាស​ដោះស្រាយ​បង្កើត​ទំនាក់ទំនង​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ ពី​ពេល​មួយ​ទៅ​ពេល​មួយ។

៣ ពូកែ​លើកទឹកចិត្ត

ការ​ចូលរួម​របស់​និយោជិក​អាច​កើន​ឡើង​ទ្វេដង នៅ​ពេល​ដែល​ទេពកោសល្យ​ផ្នែក​គ្រប់គ្រង​ពូកែ​លើកទឹកចិត្ត ។ ប្រាក់​ចំណូល​ជា​មធ្យម ១៤៧ ភាគរយ​ក្នុង​ក្រុមហ៊ុន​ដែល​មាន​សន្ទុះ​លើក​ទឹកចិត្ត​ល្អ ធៀប​នឹង​ក្រុមហ៊ុន​ធម្មតា ។ គំនិត​ដ៏​អស្ចារ្យ​សម្រាប់​ការ​កោតសរសើរ​បុគ្គលិក​នឹង​ផ្លាស់ប្ដូរ​​បរិយាកាស​ទាំង​មូល​នៃ​ក្រុមហ៊ុន ធ្វើ​ឲ្យ​គ្រប់គ្នា​យល់ថា​គេ​មាន​សារៈសំខាន់​ចំពោះ​ក្រុមហ៊ុន​ក្លាយ​ជា​អ្នក​គ្រប់គ្រង​លើ​តួនាទី​នីមួយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៤ ចេះ​ផ្ដល់​ព័ត៌មាន​គឺ​ជា​គន្លឹះ

អ្នក​គ្រប់គ្រង​ល្អ តែង​បង្កើត​នូវ​វិធីសាស្ត្រ​ថ្មីៗ​មិន​ធុញទ្រាន់ ​សម្រាប់​ផ្ដល់​ដំណឹង​ទាន់​ពេលវេលា ចេះ​ពន្យល់ និង​ជំរុញ​ឲ្យ បុគ្គលិក​មាន​ភាព​សកម្ម​ក្នុង​មុខនាទី។ មិនថា​ប្រជុំ ឆាត តាម​បណ្ដាញ​សង្គម សរសេរ​កំណាព្យ គូរ​គំនូរ ឆ្លើយ​សំណួរ​យក​រង្វាន់ ការ​ប្រជែង​ផលិត​រឿង​ខ្លី ឬអ្វីក្តី ឲ្យ​តែ​អាច​ទាញ​ឲ្យ​មាន​ការ​យកចិត្ត​ទុកដាក់​ក្នុង​ចំណោម​បុគ្គលិក​ឲ្យ​ដឹង​អំពី​ការ​វិវឌ្ឍន៍​ចុងក្រោយ​បំផុត​ក្នុង​ស្ថាប័ន​ខ្លួន  ការ​ខ្វះ​ចន្លោះ​ព័ត៌មាន​ បង្កើត​ការ​មន្ទិល​នឹង​លែង​មាន ​ដែល​នាំ​ឲ្យ​គ្រប់គ្នា​ធ្វើការ​មិន​ចេះ​ហត់នឿយ​ពេញ​ដោយ​សន្ទុះ។

៥ បំបាត់​រាល់​ការ​ភ័យ​ព្រួយ

កន្លែងល្អមួយ គឺគ្រប់គ្នាអាចការទុកចិត្តបាន ខណៈដែលកន្លែងដែលភាពភ័យខ្លាចលែងមាន​។ និយោជិករត់ចេញពីកន្លែងជាច្រើន​ដែលគ្រប់គ្រងដោយបង្កើតបរិយាកាសគម្រាម​ បំភិត​បំភ័យ​ឲ្យ​ខ្លាចជាជាងស្រលាញ់។ កន្លែងដែលអ្នកគ្រប់គ្រងប្រើអំណាចនៃតំណែងរបស់ពួកគេដើម្បីគ្រប់គ្រងក្រុម។ ការ​ធ្វើ​ជា​អ្នក​គ្រប់គ្រង​បែប​នេះ​បាន​តែ​មួយ​រយៈ  ដោយសារ​តែ​គ្មាន​អាជីវកម្ម​ណា​អាច​ធ្វើ​ឲ្យ​សមាជិក​ក្រុម​បាត់បង់​សមាជិក​បន្ទរ​បន្ទាប់​ទុក​យើង​ម្នាក់​សោយរាជ្យ​ទេ។

៦ ចេះ​គ្រប់គ្រង​ស្ថានការណ៍

មិន​ថា​បរិយាកាស​អាក្រក់​ប៉ុនណា ​អ្នក​គ្រប់គ្រង​ល្អ អាច​គ្រប់គ្រង​ពាក្យ​ចចាមអារាម​បាន​ព្រោះ​គេ​ទទួល​បាន​ទំនុកចិត្តពីបុគ្គលិក និង​ក្រុម​ទាំងមូល។​ គេ​អាច​គ្រប់គ្រង​ស្ថានការណ៍​នានា​បាន​យ៉ាងល្អ ក្នុងសមត្ថិកិច្ចក្រុមការងារ​របស់ខ្លួន។

ប្រែសម្រួល៖ សុភា

ប្រភព BWS

ចុចអាន៖ក្មេង​យ៉ាង​ណា​ក្តី នៅ​តែ​អាច​ក្លាយ​ជា​អ្នកដឹកនាំ​ខ្លាំងម្នាក់​ដរាបណា​យល់​រឿងទាំងនេះ

ចុចអាន៖រវាងអាជីវកម្មលក់និងផ្តល់សេវាកម្ម មួយណាល្អជាងសម្រាប់បើករកស៊ីដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៩ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥៣ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម