កីឡា
សិក្ខាកាមកីឡាឡើងភ្នំ ទទួលលទ្ធផលល្អ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល
វគ្គបណ្ដុះបណ្ដាលមន្ត្រីរៀបចំការប្រកួត និងចៅក្រមកម្រិតមធ្យមកីឡាឡើងភ្នំ ឆ្នាំ២០២០ ខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។ សម្រាប់វគ្គនេះ រៀបចំឡើង ដោយសហព័ន្ធកីឡាឡើងភ្នំកម្ពុជា ក្រោមការឧបត្ថម្ភថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក អ៊ុង សេរីឌី ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តសៀមរាប ជាប្រធានវគ្គបាននិយាយថា សហព័ន្ធបានទទួលថវិកាគាំទ្រពីក្រសួងអប់រំ យុវជននិងកីឡា ដើម្បីពន្លឿនការអភិវឌ្ឍចាប់តាំងពីឆ្នាំ២០១៨ និងបន្តបន្ទប់មក បានធ្វើឲ្យដំណើរការរដ្ឋបាល ការបង់សមាជិកភាពទៅសហព័ន្ធអន្តរជាតិ ការបង្កើតវេបសាយ ការទ្រទ្រង់មន្ត្រីប្រចាំការ និងសម្ភាររដ្ឋបាលមានភាពងាយស្រួល និងដំណើរ ការជាប្រក្រតី។ លោកបន្តថា ចំពោះធនធានមនុស្ស យើងបានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូ បង្វឹកកម្រិតមូលដ្ឋាន២៥នាក់នៅឆ្នាំ២០១៨ មន្ត្រីរៀបចំការប្រកួត និង ចៅ ក្រមកម្រិតមូលដ្ឋាន២៥នាក់ នៅឆ្នាំ២០១៩ និងមន្ត្រីរៀបចំការប្រកួត និង ចៅក្រមកម្រិតមធ្យម២៥នាក់ នៅឆ្នាំ២០២០នេះ។ ធនធាន ដែលបានបណ្ដុះបណ្ដាលនេះ គឺបានទៅបម្រើនៅក្នុងវិស័យកីឡាឡើងភ្នំកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ជាក់ស្តែងមន្ត្រីរៀបចំការប្រកួត និង ចៅក្រមមុនការបណ្តុះបណ្តាល នៅរៀងរាល់ការប្រកួត យើងតែងតែពឹងផ្អែកទៅលើ មន្ត្រីបច្ចេកទេសជនជាតិជប៉ុន ប៉ុន្តែបន្ទាប់ពីការបណ្ដុះបណ្ដាល ហើយចាប់ពីឆ្នាំ២០១៩ យើងទទួល ខុសត្រូវរៀបចំការប្រកួតដោយខ្លួនឯង។
វគ្គនេះមានសិក្ខាកាមចូលរួមសរុប២៥នាក់ ស្រី០៦នាក់មកពីខេត្តសៀមរាប ២២នាក់ ខេត្តប៉ៃលិន០២នាក់ រាជធានីភ្នំពេញ០១នាក់ បង្រៀនដោយគ្រូខ្មែរ ដែលបានទៅបណ្ដុះបណ្ដាលពីសហព័ន្ធអន្តរជាតិ ហើយការបង្រៀនទ្រឹស្ដីធ្វើនៅអនុវិទ្យាល័យព្រះឥន្ទកោសានេះ ផ្នែកទ្រឹស្តីរួមមានកិច្ចការរដ្ឋបាល ការត្រៀមលក្ខណៈមុនពេលប្រកួត បទបញ្ជានៃការប្រកួត តួនាទី និងភារកិច្ចរបស់មន្ត្រីរៀបចំការប្រកួត និង ចៅក្រម រីឯការអនុវត្តធ្វើនៅជញ្ជាំងអង្គរភ្នំខ្លែម និងបានធ្វើការប្រឡង ដើម្បីវាយតម្លៃបញ្ចប់វគ្គ។ ឆ្លងតាមវគ្គ និងការប្រឡងជាលទ្ធផលយើងទទួលបាន៖ លទ្ធផលល្អណាស់ចំនួន០២នាក់ លទ្ធផលល្អចំនួន១៦នាក់ លទ្ធផលមធ្យមចំនួន០៦នាក់ និងខ្សោយ ០១នាក់៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ លោក ជា ប៊ុនហេង៖ ការហ្វឹកហាត់កីឡាករ-កីឡាការិនីទូកទាំងអស់ មានការរីកចម្រើនខ្លាំង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)