Connect with us

កីឡា

ក្លិប​ក្រសួងមហាផ្ទៃ​ ដណ្តើម​បាន​មេដាយ​៦​គ្រឿង

បានផុស

នៅ

ព្រឹត្តិការណ៍ នៃ​ការប្រកួត​កីឡា​វាយ​កូនឃ្លី​លើ​តុ​ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ និង​ពានរង្វាន់​សហព័ន្ធ​កីឡា​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា លើក​ទី​១ ប្រចាំ​ឆ្នាំ​២០២០ ​នៅ​ទីលាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២០ នេះ ក្លិប​កីឡាវាយកូនឃ្លីលើតុ​ក្រសួងមហាផ្ទៃ​ ដណ្តើម​បាន​មេដាយ​ច្រើន​ជាង​គេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប​កីឡាវាយកូនឃ្លីលើតុ​ក្រសួង​មហាផ្ទៃ ​ដណ្តើម​មេដាយ​សរុប​បាន​ចំនួន​៦​គ្រឿង ​ក្នុងនោះ​មេដាយ​មាស​ចំនួន​៤​គ្រឿង និង​មេដាយ​ប្រាក់​២​គ្រឿង ហើយ​ក្លិប​កីឡា​វាយ​កូនឃ្លី​លើ​តុ​សន្ធរម៉ុក​ថ្មី​ទទួល​បាន​មេដាយ​៤​គ្រឿង ក្នុងនោះ​មេដាយប្រាក់​១​គ្រឿង និង​មេដាយ​សំរឹទ្ធ​៣​គ្រឿង​ ឈរ​លំដាប់​លេខ​២​បណ្តោះ​អាសន្ន។​

ក្លិប​កីឡាវាយកូនឃ្លីលើតុ​ឌីណាមិច​ ទទួល​បាន​មេដាយ​២​គ្រឿង ក្នុង​នោះ​ មេដាយ​ប្រាក់​១​គ្រឿង និង​មេដាយ​សំរឹទ្ធ​១គ្រឿង​។ ចំណែក​ក្លិប​កីឡា​វាយ​កូនឃ្លី​លើ តុ​ALL Star អនុវិទ្យាល័យ​ពោធិចិនតុង ខេត្ត​កំពត និង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ ទទួល​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង ​ដូចគ្នា​៕

អត្ថបទ ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម