Connect with us

កីឡា

កីឡា ​វ៉ូ ​វី​ណា​ម​ បន្ត​ការ​ហ្វឹកហាត់​តាម​ផ្ទះ​ ដើ​ម្បី​ពង្រឹងសមត្ថភាព​ ត្រៀម​ចូលរួម​ថ្នាក់​ជាតិ និង​អន្តរជាតិ​

បានផុស

នៅ

​​កីឡា​ជាច្រើន​ប្រភេទ​ចាប់​ផ្តើមធ្វើ ការ​ហ្វឹកហាត់​តាម​ផ្ទះ​ ដើ​ម្បី​ពង្រឹង​សមត្ថភាព បន្ទាប់ពី​ក្រសួង​អប់រំ យុវជន​និង​កីឡា​ ចេញ​សេចក្តី​ជូន​ដំណឹង​ ការ​ផ្អាក​ការលេង​កីឡា ឬ​ការហាត់​ប្រាណ​គ្រប់​ប្រភេទ ​ដែល​មាន​លក្ខណៈ​ប្រមូលផ្ដុំ និង​ការ​ផ្អាក​ការ​ចេញ​-​ចូល​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ជា​បណ្ដោះអាសន្ន ​ស​ម្រា​ប់​រដូវ​COVID-19​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កីឡា​ការិនី ​វ៉ូ​វី​ណា​ម ​ម្ចាស់​មេដាយ​មាស​កម្រិត​ពិភពលោក ប៉ាល់ ឆរ​ស្ស៊ី បាន​និយាយ​ថា ក្រោយ​ក្រសួង​អប់រំ យុវជននិងកីឡា ផ្អាក​ការ​ចេញ​-​ចូល​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ជា​បណ្តោះអាសន្ន ពួក​យើង​ធ្វើការ​ហ្វឹកហាត់​តាម​ផ្ទះ​ដូច​ធម្មតា តាម​កម្មវិធី​របស់​គ្រូ​បង្វឹក​ ដើ​ម្បី​ពង្រឹង​សមត្ថភាព ​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា ​វ៉ូវី​ណា​ម​ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ២០២០​ខាងមុខនេះ​។

​ម្ចាស់​មេដាយ​មាស​កម្រិត​ពិភពលោក​បាន​បន្ត​ថា អ្វី​ដែល​សំខាន់​សម្រាប់​កីឡា​វ៉ូ​វី​ណា​ម​នោះ គឺ​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES លើក​ទី ៣១ ឆ្នាំ​២០២១​នៅ​ប្រទេស​វៀតណាម​នា​ខែ​វិច្ឆិកា ហើយ​មិន​ថា កីឡា​វ៉ូ​វី​ណា​ម​ទេ កីឡា​ផ្សេងៗ​ក៏​ធ្វើការ​ហ្វឹកហាត់​តាម​ផ្ទះ​ដូច គ្នា ហើយ​នឹង​វីដេ​អូ​ឲ្យ​គ្រូ​បង្វឹក​ ដើម្បី​តាមដាន​សកម្មភាព​របស់​កីឡាករ​-​កីឡាការិនី៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ប្រកាស​លា​អ្នកគាំទ្រ​ក្លឹប Perak FA នៅ​ម៉ាឡេស៊ី ក្រោយ​ចប់​រដូវ​កាល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម