ព្រឹត្តិការណ៍​៣​វិច្ឆិកា ប៉ះពាល់​ដល់​វិស័យ​កីឡា​ នៅ​កម្ពុជា​តិចតួច​បំផុត – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

កីឡា

ព្រឹត្តិការណ៍​៣​វិច្ឆិកា ប៉ះពាល់​ដល់​វិស័យ​កីឡា​ នៅ​កម្ពុជា​តិចតួច​បំផុត

Published

on

​​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​អគ្គលេខាធិការ CAMSOC​ បាន​មានប្រសាសន៍ថា សម្រាប់​ការ​កើត​មាន​ឡើង​ នៃ​ការ​ឆ្លង​មេរោគ​COVID-19 ​ក្នុង​ព្រឹត្តិការណ៍​៣ វិច្ឆិកា​រយៈពេល​ខ្លី ដូច្នេះ​ការ​ប៉ះពាល់​វិស័យ​កីឡា ​នៅ​កម្ពុជា​តិចតួច​បំផុត​។

​លោក​បន្ត​ថា កាលពី​លើក​មុន​មាន​រយៈពេល​រាប់​ខែ​ ធ្វើ​ឲ្យ​រង​ប៉ះពាល់​ខ្លាំង​ ក្នុង​ការ​ពិបាក​ស្តារ​ឡើង ប៉ុន្តែ​កា​រឆ្លង​លើក​នេះ​ មាន​រយៈពេល​ខ្លី ដូច្នេះ​យើង​អាច​ស្តារ​ឡើង​វិញ​ ងាយស្រួល​ជាង​មុន ដោយសារ តែ​ប្រភេទ​កីឡា​មួយ​ចំនួន​ធ្វើការ​ហ្វឹកហាត់​ នៅ​ក្នុង​បរិវេណ​សួនច្បារ វត្ត​បទុមវតី​ដូចជា​កីឡាហែលទឹក និង​កីឡា​កា​រ៉ា​តេ​។​ សហព័ន្ធ​មួយ​ចំនួន​មិន​ចង់​ឲ្យ​អត្ត​ព​លិ​ក​ទាំងនោះ​ ហាត់​តាម​ផ្ទះ​សកម្មភាព ​តាមតែ​គាត់​ធ្វើ​មិនបាន​គ្រប់គ្រាន់​ឡើយ ដូច្នេះ​ត្រូវ​ហាត់​ជាមួយ​គ្រូ​ ដើម្បី​រក្សា​កម្លាំង​ពួកគាត់​ឲ្យ​ប្រសើរ​ជាជាង​ហាត់​តាម​ផ្ទះ​។

​លោក​អគ្គលេខាធិការ​បា​ន​បន្ថែម​ទៀត​ថា ការប៉ះពាល់​ គឺ​នៅតែ​ប៉ះពាល់ ទាំង​លើ​បច្ចេកទេស​និង​ការ​ហ្វឹកហាត់​របស់​ក្រុម​កីឡា​ជម្រើស​ជាតិ​កម្ពុជា ដោយសារ​មេរោគ​ដ៏​សាហាវ​នេះ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា ការ​ឈប់​ហ្វឹកហាត់​និង​ការ​បិទ​ពហុ​កីឡដ្ឋាន​ជាតិ​ធ្វើ​ឲ្យ​កីឡាករ​-​កីឡាការិនី​ខ្វះ​ទីលាន ប៉ុន្តែ​យ៉ាងណា ក្រោយ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា​នោះ យើង​តម្រូវ​ឲ្យ​ក្រុមកីឡា​ជម្រើសជាតិ​កម្ពុជា​ហ្វឹកហាត់​តាម​កម្មវិធី​ដដែល​៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​CAMSOC​ អំពាវនាវ​ដល់​អត្តពលិក គ្រូ បង្វឹក សហព័ន្ធ​កីឡា​ជាតិ ឲ្យ​ពង្រឹង​សមត្ថភាព​ត្រៀម​ ស៊ី​ហ្គេម​ឆ្នាំ​២០២៣

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ5 hours ago

្អ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា ជិត៣០០នាក់ នៅខេត្តបន្ទាយមានជ័យ ​តេស្ត​ ​អវិជ្ជមាន​ទាំងអស់

ព័ត៌មានអន្ដរជាតិ6 hours ago

Breaking News! វៀតណាមក៏រាយការណ៍ករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូងដែរ ក្រោយស្ងាត់ជិត៣ខែ

ព័ត៌មានជាតិ6 hours ago

អភិបាលស្រុក​សំរោង​ចុះ​ពិនិត្យ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ប្រវែង​ជាង ១០០០​ម៉ែត្រ​

ព័ត៌មានជាតិ6 hours ago

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ណែនាំ​១០​ចំណុច​ដល់​រដ្ឋបាល​ខ​ណ្ឌ​ទាំង​១៤ ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ កូ​វីដ​-១៩

ព័ត៌មានជាតិ7 hours ago

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌​ទាំងអស់ ពុំមាន​នរណា​ឆ្លង Covid-19 នោះទេ

ព័ត៌មានពេញនិយម