កីឡា
កីឡាករផ្នែកអាកទីស្ទីក(Artistic) ត្រូវពន្យារពេលទៅហ្វឹកហាត់ នៅប្រទេសចិន
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មានគម្រោងបញ្ជូនកីឡាករកាយសម្ព័ន្ធ ផ្នែកអាកទីស្ទីក(Artistic) ចំនួន១០រូប ទៅហ្វឹកហាត់រយៈពេលយូរ នៅប្រទេសចិន តែត្រូវបានអូសបន្លាយដោយសារតែកូវីដ-១៩។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានសម្ដែងនូវការ ខកចិត្តជាខ្លាំង ដោយសារតែគម្រោងបញ្ជូនកីឡាករកាយសម្ព័ន្ធផ្នែកអាកទីស្ទីក(Artistic)ទៅហាត់នៅប្រទេសចិន ត្រូវបានពន្យារមកដល់ពេលនេះ ដោយសារតែជំងឺឆ្លងកូវីដ១៩រាតត្បាតពិភពលោកនោះ។

លោកបានបញ្ជាក់ឲ្យដឹងថា សហព័ន្ធមានគម្រោងបញ្ជូនកីឡាករទៅហាត់តាំងពីពាក់កណ្ដាលឆ្នាំ២០១៩មកម្ល៉េះ តែមកទល់ពេលនេះ ជិតនឹងដាច់ឆ្នាំ២០២០ទៅហើយ នៅតែមិនទាន់បានបញ្ជូនទៅហាត់ទៀត។ អគ្គលេខាធិការសហព័ន្ធរូបនេះ អះអាងថា ការហ្វឹកហាត់នៅក្រៅប្រទេសកីឡា ករនឹងមានការរីកចម្រើន ព្រោះនៅទីនោះទាំងសម្ភារហ្វឹកហាត់ ទាំងអាហារូបត្ថម្ភសុទ្ធតែល្អនឹងមានស្តង់ដារ មិនតែប៉ុណ្ណោះឱកាសឬលេសនានារបស់កីឡាករ ដើម្បីគេចវេះពីការហ្វឹកហាត់ គឺមិនអាចកើតមានឡើយ។


ក្នុងឋានៈជាអ្នកបច្ចេកទេសមួយរូបរបស់កីឡាកាយសម្ព័ន្ធ លោក ផាណា បានសម្ដែងនូវការបារម្ភពីហានីភ័យនៃបច្ចេកទេស ព្រោះប្រភេទកីឡានេះ ត្រូវតែហាត់ដោយមិនអាចអាក់ខានបានឡើយ។ បន្ទាប់ពីផ្អាកមួយរយៈ ដោយសារកូវីដ១៩នោះ ពេលនេះកាយសម្ព័ន្ធបានស្ដារឡើងវិញ នៅគុណផលរបស់ខ្លួន ទាំងបច្ចេកទេស ទាំងកម្លាំងកាយ ត្រូវបានស្ដារឡើងវិញពេលនេះកីឡាករ កីឡាការិនី កំពុងតែរក្សានូវគុណផលរបស់ខ្លួន និង កំពុងតែធ្វើឲ្យកើនឡើងថែមទៀត ទាំងកម្លាំងនិងបច្ចេកទេស។ ពេលនេះ សហព័ន្ធបានត្រៀមកីឡាករចំនួន២០រូប ដែលក្នុងនោះផ្នែកអាកទីស្ទីកចំនួន១០រូប និង អាអេរ៉ូប៊ិក()Aerobic)ចំនួន១០រូប និងមានបម្រុង៣រូប។ ក្នុងចំណោមពួកគេនេះ ប្រសិនបើនរណាខុសពីប្រក្រតីនឹងត្រូវផ្លាស់ប្ដូរចេញ ដោយដាក់អ្នកដែលល្អជាងជំនួសវិញ។ សូមបញ្ជាក់ថា សម្រាប់ប្រភេទកីឡាកាយសម្ព័ន្ធទោះបីជាកម្រិតអូឡាំពិក ក៏ហាត់ត្រឹមតែ៥ម៉ោង ឬ ៥ម៉ោងកន្លះ ឬ ៦ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃៗ។
លោកអគ្គលេខាធិការរូបនេះ បានដាក់ផែនការដណ្ដើមមេដាយឲ្យបានក្នុងស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាម តែការតាំងចិត្តនេះ ក៏បានធ្វើឲ្យលោកខកចិត្តខ្លាំងដែរ ដោយសារតែកូវីដ ១៩ ។ ប៉ុន្តែយ៉ាងណាឆ្នាំ២០២១ គឺជាឆ្នាំដែលលោកមានជំនឿចិត្តថា នឹងបានបញ្ជូនទៅហាត់មិន ខាន៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ព្រឹត្តិការណ៍៣វិច្ឆិកា ប៉ះពាល់ដល់វិស័យកីឡា នៅកម្ពុជាតិចតួចបំផុត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន