Connect with us

កីឡា

​កីឡាករ​ផ្នែក​អាក​ទី​ស្ទីក​(Artistic)​ ត្រូវ​ពន្យារ​ពេល​ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន​

បានផុស

នៅ

​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុ​ជា មាន​គម្រោង​បញ្ជូន​កីឡាករ​កាយសម្ព័ន្ធ​ ផ្នែក​អាក​ទី​ស្ទីក​(Artistic)​ ចំនួន​១០​រូប ​ទៅ​ហ្វឹកហាត់​រយៈពេល​យូរ​ នៅ​ប្រទេស​ចិន​ តែ​ត្រូវ​បាន​អូស​បន្លាយ​ដោយសារតែ​កូ​វីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​សម្ដែង​នូវ​ការ ខកចិត្ត​ជាខ្លាំង​ ដោយសារតែ​គម្រោង​បញ្ជូន​កីឡាករ​កាយសម្ព័ន្ធ​ផ្នែក​អាក​ទី​ស្ទីក​(Artistic)​ទៅ​ហាត់​នៅ​ប្រទេស​ចិន ត្រូវ​បាន​ពន្យារ​មកដល់​ពេលនេះ​ ដោយ​សារ​តែ​ជំងឺ​ឆ្លង​កូ​វីដ​១៩​រាតត្បាត​ពិភព​លោក​នោះ​។

​លោក​បាន​បញ្ជាក់​ឲ្យ​ដឹងថា សហព័ន្ធ​មាន​គម្រោង​បញ្ជូន​កីឡាករ​ទៅ​ហាត់​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩​មក​ម្ល៉េះ តែ​មក​ទល់​ពេលនេះ ជិត​នឹង​ដាច់​ឆ្នាំ​២០២០​ទៅ​ហើយ ​នៅតែ​មិន​ទាន់បាន​បញ្ជូន​ទៅ​ហាត់ទៀត។ អគ្គលេខាធិការ​សហព័ន្ធ​រូប​នេះ អះ​អាង​ថា ការ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​កីឡា ករ​នឹង​មាន​ការ​រីកចម្រើន ព្រោះ​នៅ​ទីនោះ​ទាំង​សម្ភារ​ហ្វឹកហាត់ ទាំង​អាហារូបត្ថម្ភ​សុទ្ធតែ​ល្អ​នឹង​មាន​ស្តង់ដារ មិនតែប៉ុណ្ណោះ​ឱកាស​ឬ​លេស​នានា​របស់​កីឡាករ ដើម្បី​គេចវេះ​ពី​ការ​ហ្វឹកហាត់ គឺ​មិន​អាច​កើតមាន​ឡើយ។

​ក្នុង​ឋានៈ​ជា​អ្នកបច្ចេកទេស​មួយ​រូប​របស់​កីឡា​កាយសម្ព័ន្ធ លោក​ ផា​ណា​ បា​នស​ម្ដែង​នូវ​ការ​បារម្ភ​ពី​ហា​នី​ភ័យ​នៃ​បច្ចេកទេស ព្រោះ​ប្រភេទ​កីឡា​នេះ ត្រូវតែ​ហាត់​ដោយ​មិន​អាច​អាក់ខាន​បាន​ឡើយ។ បន្ទាប់ពី​ផ្អាក​មួយ​រយៈ​ ដោយសារ​កូ​វីដ​១៩​នោះ​ ពេលនេះ​កាយសម្ព័ន្ធ​បាន​ស្ដារ​ឡើង​វិញ​ នៅ​គុណ​ផល​របស់​ខ្លួន ទាំង​បច្ចេកទេស ទាំង​កម្លាំងកាយ ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ពេលនេះ​កីឡាករ កីឡា​ការិនី ​កំពុងតែ​រក្សា​នូវ​គុណ​ផល​របស់​ខ្លួន និង កំពុងតែ​ធ្វើ​ឲ្យ​កើន​ឡើង​ថែមទៀត ទាំង​កម្លាំង​និង​បច្ចេកទេស។ ពេលនេះ​ សហព័ន្ធ​បាន​ត្រៀម​កីឡាករ​ចំនួន​២០​រូប​ ដែល​ក្នុង​នោះ​ផ្នែក​អាក​ទី​ស្ទីក​ចំនួន​១០​រូប និង អា​អេ​រ៉ូ​ប៊ិក​()Aerobic)​ចំនួន​១០​រូប ​និង​មាន​បម្រុង​៣​រូប។ ក្នុងចំណោម​ពួកគេ​នេះ ប្រសិនបើ​នរណា​ខុស​ពី​ប្រក្រតី​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ចេញ​ ដោយ​ដាក់​អ្នក​ដែល​ល្អ​ជាង​ជំនួស​វិញ។ សូម​បញ្ជាក់​ថា សម្រាប់​ប្រភេទ​កីឡា​កាយសម្ព័ន្ធ​ទោះបីជា​កម្រិត​អូឡាំពិក​ ក៏​ហាត់​ត្រឹមតែ​៥​ម៉ោង ឬ ៥​ម៉ោង​កន្លះ ឬ ៦​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃៗ។

​លោក​អគ្គលេខាធិការ​រូប​នេះ បាន​ដាក់​ផែនការ​ដណ្ដើម​មេដាយ​ឲ្យ​បាន​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២១ ​នៅ​ប្រទេស​វៀតណាម តែ​ការ​តាំង​ចិត្ត​នេះ ​ក៏បាន​ធ្វើ​ឲ្យ​លោក​ខកចិត្ត​ខ្លាំង​ដែរ​ ដោយសារតែ​កូ​វីដ ១៩ ។ ​ប៉ុន្តែ​យ៉ាង​ណា​ឆ្នាំ​២០២១ គឺជា​ឆ្នាំ​ដែល​លោក​មាន​ជំនឿ​ចិត្ត​ថា​ នឹង​បាន​បញ្ជូន​ទៅ​ហាត់​មិន ខាន៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​ព្រឹត្តិការណ៍​៣​វិច្ឆិកា ប៉ះពាល់​ដល់​វិស័យ​កីឡា​ នៅ​កម្ពុជា​តិចតួច​បំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម