Connect with us

កីឡា

ថ្ងៃទី​៥​ធ្នូ បើក​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ កីឡា​ទោចក្រយាន​ ប្រចាំ​ឆ្នាំ​២០២០

បានផុស

នៅ

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទោចក្រយាន​ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ​២០២០​នេះ នឹង​ត្រូវ​ចាប់​ផ្តើម​នា​ថ្ងៃ​ទី​៥ ខែ​ធ្នូ​ខាងមុខ នៅ​ខេត្ត​សៀមរាប ពោល​គឺ ​មុន​មួយថ្ងៃ ​នៃ​ព្រឹត្តិការណ៍​រត់​ពាក់​កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរវត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ខ្មែរ​កីឡា​ទោចក្រយាន និយាយ​ឲ្យ​ដឹង​នោះ​ថា ឆ្នាំ​២០២០ ​គឺជា​ឆ្នាំ​ដ៏​សំខាន់​មួយ ដែល​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ចាប់​ផ្តើម​ពង្រឹង​គុណភាព​បច្ចេកទេស និង​មន្ត្រី​គណៈកម្មការ​តាម​ទម្រង់​ស្តង់ដារ​អន្តរជាតិ ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះ​ទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។

​អគ្គលេខាធិការ​រូប​នេះ​អះអាង​ថា ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ ទទួល​បាន​ថវិកា​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ការឧបត្ថម្ភ​របស់​ប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយាន និង​ដៃគូ​មួយ​ចំនួន​ទៀត ដើម្បី​ផ្តល់​ឱកាស​ឲ្យ​កីឡាករ កីឡាការិនី​ជម្រើស​ជាតិ ចំនួន​៣០​នាក់ និង​កីឡាករ កីឡា​ការិនី​ តាម​បណ្តា​ក្លឹប​នានា​ទូទាំង​ប្រទេស​៣០០​នាក់ បាន​បញ្ចេញ​សមត្ថភាព​ប្រកួតប្រជែង​កាន់តែខ្លាំង​ក្លា​លើ ៧ វិញ្ញាសា។​ លោក​បន្ត​ថា យើង​ចាប់​ផ្តើម​ពង្រឹង​បច្ចេកទេស បទបញ្ជា​បច្ចេកទេស​ឲ្យ​បាន​តឹងរឹង ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

ការប្រកួត​ឆ្នាំនេះ មិន​ដូចជា​បណ្តា​ឆ្នាំមុនៗ​នោះ​ទេ ដោយ​នឹង​ត្រូវ​ពង្រឹង​លើ​វិន័យ​យ៉ាង​តឹងរឹង​ចំពោះ​កីឡាករ កីឡាការិនី រួមទាំង​មន្ត្រី​គណៈកម្មការ​បច្ចេកទេស​ទៀត​ផង ពី​ព្រោះ​ថា នេះ​ជា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ដោយ​សហព័ន្ធ​ចង់បាន​ការ​ចូលរួមរ​បស់​កីឡាករ កីឡាការិនី​ប្រកបដោយ​ឆន្ទៈ​ពិតប្រាកដ ដើម្បី​ប្រកួតប្រជែង​អស់ពី​លទ្ធភាព នេះ​បើ​តាម​ការ​ឲ្យ​ដឹង​បន្ថែម​របស់​លោក ​នូ ចំរើន។

​លោក នូ ចំរើន បញ្ជាក់​ទៀត​ថា ការ​បិទបញ្ជី​នៃ​ការ​ទទួល​ចុះឈ្មោះ នឹង​ត្រូវ​ធ្វើឡើង​នា​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ ការប្រកួត​ឆ្នាំនេះ នឹង​អនុ​ឡោម​តាម​គោលការណ៍​អន្តរជាតិ ទាំង​ក្បួនច្បាប់​ការប្រកួត​បច្ចេកទេស និង​មន្ត្រី​បច្ចេកទេស ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ផែនការ​យុទ្ធសាស្ត្រ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ។ ជាមួយគ្នា​នោះ ការចូលរួម​ប្រកួត​នេះ សហព័ន្ធ​នឹង​រៀបចំ​វិធានការ​អនាម័យ វាស់​កម្ដៅ បាញ់​អាល់កុល និង​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​ផង​ដែរ​៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​​កីឡាករ​ផ្នែក​អាក​ទី​ស្ទីក​(Artistic)​ ត្រូវ​ពន្យារ​ពេល​ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣១ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៤៤ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៤៨ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម