ការប្រកួតជើងឯកថ្នាក់ជាតិកីឡារាំ ចាប់ផ្តើមនៅដើមខែធ្នូ ខាងមុខ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

កីឡា

ការប្រកួតជើងឯកថ្នាក់ជាតិកីឡារាំ ចាប់ផ្តើមនៅដើមខែធ្នូ ខាងមុខ

Published

on

ការប្រកួតជើងឯកថ្នាក់ជាតិ កីឡារាំ ប្រចាំ ឆ្នាំ២០២០នេះ គ្រោងនឹងចាប់ផ្តើមនៅដើមខែធ្នូ ខាងមុខ។ នេះ​បើតាមការប្រាប់ឱ្យដឹងពី លោកស្រី ហង់ ស៊ីមន អគ្គ​លេខាធិការសហព័ន្ធកីឡារាំកម្ពុជា។

លោកស្រី ហង់ ស៊ីមន បានបញ្ជាក់ថា ការប្រ​កួតកីឡារំា ជ្រើសរើសជើងឯកថ្នាក់ជាតិ គ្រោងនឹង​ធ្វើឡើង​នាថ្ងៃ៥-៦ ខែធ្នូ នៅវិមានពហុកីឡ​ដ្ឋានជាតិអូឡាំពិក ។ លោកស្រី​ថា វិញ្ញាសា​ដែល​គ្រោងនឹងដាក់​ឲ្យប្រ​កួតនៅក្នុង​ព្រឹត្តិការណ៍​ជើងឯកថ្នាក់ជាតិ ឆ្នាំ​២០២០​នេះ នឹងធ្វើឲ្យស្របតាមទម្រង់ស៊ីហ្គេមកន្លងទៅ ដោយ​នឹង​ពង្រឹងលើផ្នែកបច្ចេកទេស លើការដាក់ពិន្ទុយ៉ាងតឹងរឹងហ្មត់ចត់ជាទីបំផុត ដើម្បីសម្របបច្ចេកទេស​របស់​កីឡាករ កីឡារិនី និងមន្ត្រីបច្ចេកទេស ឲ្យមានគុណភាពមួយ តាមស្តង់ដារអន្តរជាតិ ជាពិសេស​គឺ​ទម្រង់ស៊ីហ្គេម ពីព្រោះថា សហព័ន្ធកីឡារាំ ក៏ដូចជាសហព័ន្ធកី​ឡាជាតិនានា របស់កម្ពុជា កំពុងខិតខំដុស​ខាត់​ពង្រឹងគុណភាពរបស់កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ក្នុងការសម្រួចគោលដៅឆ្ពោះ ទៅ​ទទួល​ធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ស្របតាមផែនការយុទ្ធសាស្ត្ររបស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

លោកស្រី ហង់ ស៊ីមន សង្កត់ធ្ងន់ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ កាន់តែពិសេសក្នុងការ​ស្វែងរក​ធនធាន​ប្រកបដោយគុណផលខ្ពស់ ​ដើ​ម្បីជ្រើសរើសបាននូវជ័យលាភីតាមប្រភេទវិញ្ញា​សានីមួយៗ បន្តការ​ហ្វឹកហាត់ត្រៀមទៅប្រកួត ប្រជែងមេដាយ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀត​ណាម នាចុងឆ្នំា ២០២១ ។

ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតចំនួន១៥ ​ មានដូចជា៖វិញ្ញាសារាំគូ រាំឯកត្តជន ហើយ ចំពោះ​លក្ខខណ្ឌ​នៃការជ្រើសរើសឲ្យចូលរួមប្រកួ​ត បេក្ខជន គឺជាកីឡាករ កីឡាការិនី ក្នុងសមាគម ក្លឹបរាជធានី-ខេត្ត ដែល​ជា​សមាជិករបស់សហ​ព័ន្ធកីឡារាំកម្ពុជា ដែលមានអាយុចាប់ពី៨ឆ្នាំឡើង ព្រមទាំងមាន​កាយសម្បទា​ល្អ៕

អត្ថបទ ៖ វិសិទ្ធ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ6 hours ago

្អ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា ជិត៣០០នាក់ នៅខេត្តបន្ទាយមានជ័យ ​តេស្ត​ ​អវិជ្ជមាន​ទាំងអស់

ព័ត៌មានអន្ដរជាតិ7 hours ago

Breaking News! វៀតណាមក៏រាយការណ៍ករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូងដែរ ក្រោយស្ងាត់ជិត៣ខែ

ព័ត៌មានជាតិ7 hours ago

អភិបាលស្រុក​សំរោង​ចុះ​ពិនិត្យ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ប្រវែង​ជាង ១០០០​ម៉ែត្រ​

ព័ត៌មានជាតិ8 hours ago

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ណែនាំ​១០​ចំណុច​ដល់​រដ្ឋបាល​ខ​ណ្ឌ​ទាំង​១៤ ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ កូ​វីដ​-១៩

ព័ត៌មានជាតិ8 hours ago

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌​ទាំងអស់ ពុំមាន​នរណា​ឆ្លង Covid-19 នោះទេ

ព័ត៌មានពេញនិយម