ការប្រកួត​បាល់ទាត់​មិត្តភាព​ ពានរង្វាន់​វ័យ​ចំណាស់​កម្ពុជា​លើក​ទី​៣ អបអរសាទរ​ខួប​លើក​ទី​៤២​ ទិវា​ជ័យជម្នះ​៧​មករា​ – Kampuchea Thmey Daily
Connect with us

កីឡា

ការប្រកួត​បាល់ទាត់​មិត្តភាព​ ពានរង្វាន់​វ័យ​ចំណាស់​កម្ពុជា​លើក​ទី​៣ អបអរសាទរ​ខួប​លើក​ទី​៤២​ ទិវា​ជ័យជម្នះ​៧​មករា​

Published

on

​​ព្រឹត្តិការណ៍​ការប្រកួត​បាល់ទាត់​មិត្តភាព ពានរង្វាន់​វ័យ​ចំណាស់​កម្ពុជា លើក​ទី​៣ អបអរសាទរ ខួប​លើក​ទី​៤២ ទិវា​ជ័យជម្នះ ៧​មករា ចាប់​ផ្តើម​ពីថ្ងៃ​ទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១ មិត្តភាព​អបអរ សាទរ​ខួប​១០ នៃ​ក្លឹប​កីឡាបាល់ទាត់​កម្ពុជា​- អាស៊ាន កាលពី​យប់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពិធី​បើក​ជា​ផ្លូវការ ពី​សំណាក់​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋ​មន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ជុំ កុសល ទីប្រឹក្សា​ផ្ទាល់ សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន និង​លោក ឡោក ឆាយ អគ្គលេខាធិការរង ព្រឹទ្ធសភា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

លោក អ៊ុក សំណាង អនុប្រធាន​ក្លឹប​កីឡា បាល់ទាត់​កម្ពុជា​-​អាស៊ាន បាន​ប្រាប់​ឲ្យ​ដឹង​ថា ការប្រកួត​បាល់ទាត់​មិត្តភាព​ពានរង្វាន់​វ័យ​ចំណាស់​កម្ពុជា​នេះ បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ឆ្នាំ​២០១៥ និង​បាន​រៀប​ចំ​ចំនួន​២ លើក​រួច​មក​ហើយ ដោយមាន​ការ​ចង្អុល​បង្ហាញ​ពី​ លោក ស៊ាន បូរ៉ា​ត រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង កីឡា អនុ​ប្រធាន អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ជា​ស្ថាបនិក​ក្លឹប​កីឡាបាល់ទាត់​កម្ពុជា​-​អាស៊ាន។

លោក​បាន​បន្ត​ថា ការប្រកួត​នេះ​ ក្នុង​គោល​បំណង​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា ​នៅ​កម្ពុជា ក៏ដូចជា​កៀរគរ​នូវ​មន្ត្រីរាជការ និង​បងៗ​ពូ​ដែល​មាន​វ័យ​ចំណាស់​នៅ​គ្រប់​វិស័យ ឲ្យ​ចូលរួម​លេង​កីឡា​ជា​គំរូ​ដ៏​ល្អ ដល់​យុវជន​ឲ្យ​ចូលរួម​ក្នុង​គ្រប់​ទម្រង់​កីឡា​ជា​ផ្នែក​មួយ អាច​ជួយ​ដល់​យុវជន​គ្រប់​មជ្ឈដ្ឋាន ចេញ​ឆ្ងាយ​ពី​អំពើ​ឧបាយ​មុខ ផ្សេងៗ​បាន និង​ពង្រឹង​សុខភាព បង្កើត​មិត្តភាព ក៏​ដូច​ជា​គាំទ្រ​យ៉ាង​មុតមាំ ចំពោះ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើក កម្ពស់​វិស័យ​កីឡា និង​អាច​ពង្រឹង​នូវ​ចំណង​សា ម​គ្គី​ភាព​រវាង​ក្រុម​កីឡាករ​វ័យ​ចំណាស់ នៃ​ស្ថាប័ន​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​មាន​ទំនាក់ទំនង​កាន់តែ​ប្រសើរ​នឹង​គ្នា​ឡើង​ទ្វេដង ព្រោះ​កីឡា​ជា​ប្រភព​យ៉ាង​ពិត​ប្រាកដ នាំមក​នូវ “​សុខ ភាព មិត្តភាព សាមគ្គីភាព និង​សន្តិភាព​” ក្រោម ម្លប់​សន្តិភាព​ពិតប្រាកដ ​ក្នុង​សម័យ​តេ​ជោ​។​ មានន័យ​ថា កម្មវិធី​នេះ​ខកខាន​រៀបចំ​អស់​រយៈពេល ៥​ឆ្នាំ​មក​ហើយ តែ​ដោយឡែក​ក្នុង​ពេលនេះ ដោយ​មាន​ភ័ព្វសំណាង​ទទួល​បាន​ការ​គាំទ្រ​ដ៏​លោក​បណ្ឌិតសភា​ចា​រ្យ រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មការ មាន​ឪ​កាស​រៀបចំ​ជា​កម្ម វិធី​ប្រកួត​មិត្តភាព​ពានរង្វាន់​វ័យ​ចំណាស់​កម្ពុជា​ឡើងវិញ ជា​លើក​ទី​៣ និង​រៀបចំ​ជាពិសេស ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៤២ ទិវា​ជ័យជម្នះ ៧​មករា ព្រោះថា​យើងទាំងអស់គ្នា មាន​ឱកាស​ជួបជុំគ្នា​លេង​កីឡា បាល់ទាត់​ពង្រឹង​សុខភាព បង្កើត​មិត្តភាព រឹតចំណង​សាមគ្គីភាព ដោយ​គ្មាន​ការ​បារម្ភ​ភ័យ​ព្រួយ​ដូច​សព្វ​ថ្ងៃ​នេះ គឺ​បាន​មក ពី​បុព្វហេតុ​ចម្បង​នៃ​ថ្ងៃ​៧​មករា មានន័យ​ថា មាន​ថ្ងៃ​៧​មករា ទើប​មាន​សន្តិភាព​ពេញ​បរិបូរណ៍ ដូច​សព្វ​ថ្ងៃ​នេះ។​

សម្រាប់​ការប្រកួត​ខាង​លើ​នេះ មាន​ក្លឹប​ចំនួន ៨​គឺ​ក្លឹប​កីឡាបាល់ទាត់​កម្ពុជា​-​អាស៊ាន ក្លឹប​កីឡា បាល់ទាត់​មេធាវី​ទីប្រឹក្សា ក្លឹប​កីឡាបាល់ទាត់​គ្រូ​វិទ្យាល័យ​ស៊ីសុវត្ថិ ក្លឹប​កីឡាបាល់ទាត់​វ័យ​ចំណាស់​ដើម្បី​សុខភាព និង​ក្លឹប​កីឡាបាល់ទាត់​ឥន្ទ្រី​វ័យ​ចំណាស់ ក្លឹប​កីឡាបាល់ទាត់​ទីស្តី​ការ​អ​.​យ​.​ក ក្លឹប​កីឡាបាល់ទាត់ អ​.​យ​.​ក ខេត្ត និង​ក្លឹប​កីឡា បាល់ទាត់​វ័យ​ចំណាស់​នគរបាល ​ខណ្ឌ​មានជ័យ​។​

លោក ហង់ ​ជួន​ណា​រ៉ុ​ន បាន​មានប្រសាសន៍ថា ក្នុងនាម​ក្រសួង​អប់រំ យុវជន និង​កីឡា និង ក្នុងនាម​ខ្លួន​លោក​ផ្ទាល់ សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​បង្កើត​ក្លឹប​កីឡាបាល់ទាត់​កម្ពុជា​- អាស៊ាន ដោយ​ក្រោម​ការ​ផ្តួចផ្តើម និង​គាំទ្រ​ដោយ​លោក ស៊ាន បូរ៉ា​ត និង​សូម​កោតសរសើរ​ចំពោះ​កីឡាករ​ទាំងអស់​ចូលរួម​ក្នុង​ក្លឹប​បាល់ទាត់​នេះ​។ ការ​បង្កើត​មាន​គោលដៅ​ពង្រឹង មិត្តភាព​ក៏ដូចជា​លើកកម្ពស់ នូវ​សុខភាព ផង​ដែរ ហើយ​តាមរយៈ​ការប្រកួត​រាល់​សប្តាហ៍ របស់​ក្លឹប​កីឡាបាល់ទាត់​កម្ពុជា​-​អាស៊ាន ពិតជា​នាំមក​នូវ​សាមគ្គីភាព ដោយ​សារ​ការប្រកួត​គោរព តាមច្បាប់​បាល់ទាត់​៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​ការប្រកួតជើងឯកថ្នាក់ជាតិកីឡារាំ ចាប់ផ្តើមនៅដើមខែធ្នូ ខាងមុខ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ54 mins ago

ម្ចាស់​ឃ្លិប​វីដេអូ​ ដែល​បែកធ្លាយ​បាន​បដិសេធ​ថា​ខ្លួន​មិន​ជាប់​សាច់​ឈាម ឬ ជាកូនស្រី​បង្កើត​របស់​លោក​ឆែម សាវុធទេ (Videos)

ព័ត៌មានជាតិ2 hours ago

អ្នក​ពាក់ព័ន្ធ​ដោយផ្ទាល់និងប្រយោល ក្នុងព្រឹត្តិការណ៍​២៨​វិច្ឆិកា នៅ​ខេត្តកំពង់ចាម មានចំនួន៣៣នាក់

ព័ត៌មានជាតិ3 hours ago

លោកស្រី ឱ វណ្ណឌី​ន ​៖ ​សូមអ្នក​ដែល​ប៉ះពាល់​ផ្ទាល់​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​សូម​ឲ្យ​មាន​ភាពស្មោះត្រង់​

ព័ត៌មានជាតិ3 hours ago

BREAKING ៖ សម្តេច​តេ​ជោ សម្រេច​បញ្ចេញ​ម៉ាស​២​លាន​ដោយ​១​លាន​សម្រាប់​ភ្នំពេញ និង​១​លាន​សម្រាប់​ខេត្តសៀមរាប​

ព័ត៌មានជាតិ5 hours ago

លោក​ហ៊ុន​ ម៉ា​នី​ ទទួលលទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩

ព័ត៌មានពេញនិយម