Connect with us

កីឡា

ការ​ធ្វើ​តេស្ត​ឈាម​ទារក​ ដើម្បី​រក​ជំងឺ​មេ​តា​បូ​លិ​ក​ពី​កំណើត​!

បានផុស

នៅ

​ការ​ធ្វើ​តេស្ត​ឈាម​តាមរយៈ​ការ​ជួស​កែងជើង ​គឺជា​វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ ដើម្បី​រក​ជំងឺ​មេ​តា​បូ​លិ​ក​ពី​កំណើត ដែល​ជំងឺ​នេះ​ធ្វើ​ឲ្យ​ទារក​របស់​អ្នក​បាត់បង់​ការលូតលាស់​ផ្នែក​ប្រាជ្ញា ស្មារតី ខុស​ពី​ក្មេង​ដទៃ​ដែល​មិន​មាន​ជំងឺ​នេះ ឬ​អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់​ បើ​យើង​ព្យាបាល​មិនបាន​ទាន់​ពេល​វេលា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) ហេតុអ្វី​ការ​ធ្វើ​តេស្ត​នេះ​ មាន​សារៈសំខាន់​ចំពោះ​ទារក​ទើប​កើត​?

​ការធ្វើ​តេស្ត​នេះ ​មាន​សារៈសំខាន់​ចំពោះ​ទារក​ទើបនឹង​កើត ព្រោះ​ទារក​ដែល​មាន​ជំងឺ​នេះ​ ភាគច្រើន​មាន​លក្ខណៈ​ធម្មតា គ្រូពេទ្យ​ឯកទេស​កុមារ​និង​ទារក មិន​អាច​ពិនិត្យ​មើល​ឃើញ​ពី​រោគសញ្ញា​របស់​ទារក​នោះ តាមរយៈ​ការពិនិត្យ​សុខភាព​ធម្មតា​ទេ​។ នៅ​ពេល​រោគសញ្ញា​ចាប់​ផ្តើម ឬ​កុមារ​ចាប់​ផ្តើម​ឈឺ នោះ​ការ​ព្យាបាល​ពុំ​មាន​ប្រសិទ្ធភាព​ទេ គឺ​មិន​អាច​កែប្រែ​ការបាត់បង់ ការលូតលាស់​ស្មារតី និង​ប្រាជ្ញា​របស់​កុមារ​ឲ្យ​វិល​មក​រក​ភាព​ដើម​វិញ​ឡើយ​។​

២) ការ​ធ្វើ​តេស្ត​នេះ ​ត្រូវ​ធ្វើ​នៅ​ពេល​ណា​?

​ការធ្វើ​តេស្ត​នេះ​ មាន​ប្រសិទ្ធ​ភាពល្អ គឺ​នៅ​ចន្លោះ​ទារក​មាន​អាយុ ៤៨​ម៉ោង ទៅ ៧២​ម៉ោង ក្រោយ​កើត​។​

៣) ការធ្វើ​តេស្ត​ ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច​?

​ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ គឺ​យក​ឈាម​ពី​ការ​ជួស​កែងជើង​ទារក ២​ទៅ​៣​ដំណក់ ទៅ​ផ្តិត​លើ​ក្រដាស។ ក្រដាស់​តេស្ត​ត្រូវ​ទុកដាក់​ឲ្យ​ បាន​ល្អ​រយៈពេល ២៤​ម៉ោង ឲ្យ​ស្ងួត​រួច​យក​ទៅ​ដាក់​នៅ​មន្ទីរពិសោធន៍​ ដើម្បី​ធ្វើការ​ពិនិត្យមើល​។​

៤) តើ​ពេលណា​យើង​អាច​ដឹង​ពី​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​នេះ​?

​លទ្ធផល​អាច​ទទួល​បាន​ក្នុង​រយៈពេល​ពី ៧​ថ្ងៃ ទៅ​១៥​ថ្ងៃ​។​

– លទ្ធផល​វិជ្ជមាន មានន័យថា​ទារក​ប្រឈម​នឹង​ជំងឺ​មេ​តា​បូ​លិ​ក​ខ្ពស់​

– លទ្ធផល​អវិជ្ជមាន មិន​ន័យ​ថា​ទារក​មិន​ប្រឈម​នឹង​ជំងឺ​មេ​តា​បូ​លិ​ក​ទេ​

៥) អ្វី​ដែល​គួរ​ធ្វើ​បន្ទាប់ពី​លទ្ធផល​វិជ្ជមាន​?

​បើ​លទ្ធផល​តេស្ត​បង្ហាញ​ថា វិជ្ជមាន យើង​ត្រូវ​ធ្វើតេស្ត​ម្តង​ទៀត ដើម្បី​បញ្ជាក់​ពី​លទ្ធផល​តេស្ត​ជា​លើក​ទី​២ និង​ដើម្បី​ធ្វើការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​។ ការ​ព្យាបាល​ជំងឺ​មេ​តា​បូ​លិ​ក មាន​រយៈពេល​យូរ ហើយ​ការ​តាម​ដាន​ក៏​ដូចគ្នា​ដែរ ដែល​ជា​លទ្ធផល​កូន​របស់​លោកអ្នក មាន​ប្រាជ្ញា​ស្មារតី​ឆ្លាត​វៃ​ដូច​ធម្មតា​។ សូម​យកចិត្តទុកដាក់​ចំពោះ​បុត្រ​ធីតា​លោកអ្នក ជៀសវាង​កើត​ជំងឺ​មេ​តា​បូ​លិ​ក​នេះ និង​ហួស​ពេលវេលា​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺរបេង “​ចំណុចប្រសព្វ​ដ៏​គ្រោះថ្នាក់​មួយ​នៃ​ជំងឺឆ្លង និង​មិន​ឆ្លង​” !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ការថតវីដេអូ Pre-Wedding នៅតាមប្រាង្គប្រាសាទ​កើន​ជិត ៤ ពាន់វីដេអូ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្រ្តីក្រសួង​សាធារណការ​ចុះ​ប្រមូលព័ត៌មាន​​​​ទីតាំង​​​​សាងសង់​ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

ព័ត៌មានជាតិ២ ម៉ោង មុន

នាយទាហានកម្ពុជា៨រូប បានការពារសារណាបញ្ចប់ការសិក្សាដោយជោគជ័យ នៅប្រទេសចិន

ព័ត៌មានជាតិ២ ម៉ោង មុន

ជប៉ុន ប្រគល់គ្រឿងឥស្សរិយយសជូនលោក ពិត ចំណាន ដែលបានលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ជប៉ុន លើវិស័យអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីការងារ ជំរុញសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន ចូលរួមប្រកួតកម្មវិធីសហគ្រាសមួយជា សហគមន៍សុខសាន្តមួយ

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៧ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានជាតិ៤ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម