Connect with us

កីឡា

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ 7 មករា​តេ​ជោ​សន្តិភាព​រដូវ​កាល​ទី ៥ ឆ្នាំ ២០២១

បានផុស

នៅ

​ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ 7​មករា​តេ​ជោ​សន្តិភាព​រដូវ​កាល​ទី​៥ ឆ្នាំ ២០២១ អបអរសាទរ​ខួប​លើក​ទី ៤២ ទិវា​ជ័យជម្នះ ៧​មករា ក្រោម​ប្រធាន បទ​” សារៈសំខាន់​នៃ​ប្រាក់រៀល​សម្រាប់​កម្ពុជា​” នឹងត្រូវ​ចាប់ផ្ដើម​បើក​ការប្រកួត​នៅ​ថ្ងៃទី​០៥ ខែធ្នូ និង​ត្រូវ​បញ្ចប់ទៅ​នៅ​ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​ជា​ការ​ប្រកួត​បាល់ទាត់​វ័យចាស់​ដែល​កីឡាករ​ចូលរួម​ជា​ជនជាតិខ្មែរ​និង​កីឡាករ​បរទេស ដែលមាន​អាយុ​ចាប់ពី​អាយុ ៣៥ ឆ្នាំ​ឡើង។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​កៅ មករា​ ដែល​ជា​គណៈកម្ម​ការរៀបចំ​ការប្រកួត​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​នៃ​ការប្រកួត​បាល់ ទាត់​ពានរង្វាន់ ៧ មករា តេ​ជោ​សន្តិភាព​រដូវ​កាល​ទី ៥ ឆ្នាំ​២០២១​នេះ គឺមាន​ក្រុម​ចូលរួម​ចំនួន ១០​ក្រុម ចែកជា​២​ពូ​ល ។​ក្នុងនោះ​ពូ​ល​A​មាន ក្រុម​CCCCF FC , ក្រុម ស​.​យ​. ស​.​ស ខេត្តរតនគិរី ,​ក្រុម7 CLEAN FOOTBALL, ក្រុម TN KANDAL,​ក្រុម វ័យចាស់​ទ័ព​។​ពូ​ល​B មាន​ក្រុម CCMP FC, ក្រុម 7NG SOCCER TEAM,​ក្រុម ស្រលាញ់​សន្តិភាព​ភ្នំពេញ​, ក្រុម មហាហង្ស​វ័យចាស់​និង​ក្រុម Khmer United​។​

លោក​បាន​បញ្ជាក់ទៀត​ថា ការប្រកួត​មាន​រយៈពេល​សរុប​៨០​នាទី ចែកចេញជា​ពីរ​វគ្គ​ក្នុង​មួយ​វគ្គ​មាន​៤០ នាទី​សម្រាក​នៅ​ចន្លោះ​វគ្គ​មាន​រយៈពេល​មិន​លើស​ពី ១០ នាទី ហើយ​ការប្រកួត​តាម​រូបមន្ត​ជម្រុះ​ក្នុង​ពូ​ល វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​ផ្ដាច់ព្រ័ត្រ ហើយ​បើ​លទ្ធផល​ស្មើគ្នា​ត្រូវ​បន្ថែម​ម៉ោង ១០ នាទី​ពីរដង បើ​ស្មើគ្នា​ទៀ ត​ត្រូវ​ទាត់​បាល់​ពី​ចំណុច​ប៉េ​ណា​ល់​ទី (១១ ម៉ែត្រ​)​តាម​នីតិវិធី​នៃ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី ដើម្បី​រក​ក្រុម​ឈ្នះ​ចាញ់​។​ស​ម្រា ប់​ការទា​ត់បាល់​ពេល​ហ្នឹង​ទីនេះ​ក្រុម​នីមួយៗ​ត្រូវ​ជ្រើសរើស​កីឡាករ​ក្នុង​ក្រុម​មាន​អាយុ​៤០​ឆ្នាំ​ឡើង​ចំនួន​លើសពី ៥ នាក់ មក​ទាត់​ពេលណា​ទី​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ជាក់ស្ដែង​។

គួរ​បញ្ជាក់​ថា ការប្រកួត​ចំណាត់ថ្នាក់​លេខ ៣ បើ​លទ្ធផល​ប្រកួត ៨០ នាទី​ស្មើគ្នា​នោះ គឺ​ពុំមាន​បន្ថែម​ម៉ោង​ទេ​គឺត្រូវធ្វើ​ការទា​ត់បា​ល់ពី​ចំណុច​ប៉េ​ណា​ល់​ទី​១១ ម៉ែត្រ ដើម្បី​កំណត់​ក្រុម​ឈ្នះ​ក្រុម​ចាញ់​តែម្ដង​។

លោក​កៅ មករា បានបញ្ជាក់​ទៀតថា​ចំពោះ​ជ័យលាភី​នៅក្នុង​ការប្រកួត​បាល់ ទាត់​ពានរង្វាន់ ៧ មករា​តេ​ជោ​សន្តិភាព​រដូវ​កាល​ទី ៥ ឆ្នាំ ២០២១​នេះ គឺមាន​ពានរង្វាន់​ពីរ​ដែល​១​ជា​ពានរង្វាន់​សម្រាប​ជ័យលាភី​ក្នុងការ​ប្រកួត គឺ​ជ័យលាភី​លេខ ១ ទទួលបាន​ពាន​១ មេដាយមាស ២៨ គ្រឿង​និង​ប្រាក់រង្វាន់ ៨​លាន​រៀល និង​ជ័យលាភី​លេខ​២ មេដាយប្រាក់ ២៨ គ្រឿង​និង​ប្រាក់រង្វាន់ ៥ លាន​រៀល​។​ចំពោះ​ពានរង្វាន់​មួយទៀត​នោះ គឺជា​ពានរង្វាន់​ទាត់​បាល់​ប៉េ​ណា​ល់​ទី​ដែល​ជ័យលាភី​លេខ​១ ទទួលបាន​ពាន ១ និង​ប្រាក់រង្វាន់ ៤ លាន​រៀល និង​ជ័យលាភី​លេខ ២ ទទួលបាន​ពាន ១ និង​ប្រាក់រង្វាន់ ៣ លាន​រៀល​។

លោក អ៊ុច ពិសាល តំណាង​លោក​ជុំ កុសល ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​រដ្ឋលេខាធិការ​នៃ​ក្រសួង​ព័​ត៌មាន និង​ប្រធាន​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារ ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៧​វិច្ឆិកា​២០២០ នេះ​ថា ព្រឹត្តិការណ៍​ការប្រកួត​កីឡា​បាល់ ទាត់​ពានរង្វាន់​៧​មករា​តេ​ជោ​សន្តិភាព​រដូវ​កាល​ទី​៥ ឆ្នាំ​២០២១ គឺធ្វើឡើង​ដើម្បី​អប អរសាទរ​ទិវា​ជ័យជម្នះ ៧​មករា​ខួប​លើក​ទី ៤២ ។

លោក អ៊ុច ពិសាល​បាន​ឲ្យ​ដឹង​ទៀតថា ការប្រកួត​ជា​គំនិត​ផ្តួចផ្តើម​ដោយ​លោក ជុំ កុសល​ប្រធាន​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ធ្វើឡើង​ក្នុង​គោលបំណង​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា ក៏ដូចជា​កៀរគរ​នូវ​មន្ត្រីរាជការ និង​បងៗ​ពូ​ដែលមាន​វ័យ​ចំណាស់​នៅ​គ្រប់​វិស័យ ឲ្យ​ចូលរួម​លេង​កីឡា​ជា​គំរូ​ដ៏​ល្អ​ដល់​យុវជន ឲ្យ​ចូល រួម​ក្នុង​គ្រប់​ទម្រង់​កីឡា​ជា​ផ្នែក​មួយ អាចជួយ​ដល់​យុវជន​គ្រប់​មជ្ឈដ្ឋាន ចេញ​ឆ្ងាយ​ពី​អំពើ​ឧបាយ​មុខ​ផ្សេងៗ​បាន និង​ពង្រឹង​សុខភាព បង្កើត​មិត្តភាព ក៏ដូចជា​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​លើកកម្ពស់​វិស័យ​កីឡា ព្រមទាំង​ពង្រឹង​នូវ​ចំណង​សាមគ្គីភាព​រវាង​ក្រុម​កីឡាករ​វ័យ​ចំណាស់​នៃ​ស្ថាប័ន​នានា ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ឲ្យ​មាន​ទំនាក់ទំនង​កាន់តែ​ប្រ សើរ​នឹង​គ្នា​ឡើង​ទ្វេ​រដង ព្រោះ​កីឡា​ជា​ប្រ ភព​យ៉ាងពិត​ប្រាកដ នាំមក​នូវ “​សុខភាព មិត្តភាព សាមគ្គីភាព​និង​សន្តិភាព​”​ក្រោម ម្លប់​សន្តិភាព​ពិតប្រាកដ​ក្នុង​សម័យ​តេ​ជោ ៕
ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម