Connect with us

ព័ត៌មានជាតិ

សិក្ខាកាម៦០ភាគរយ ទទួលនិទ្ទេសល្អក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាទាញព្រ័ត្រកម្រិត២

បានផុស

នៅ

​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹកកីឡាទាញព្រ័ត្រ កម្រិត២ ឆ្នាំ២០២០ ដែលបានដំណើរសិក្សា​រយ:ពេល៥ថ្ងៃ​កន្លងមក​ បានបិទបញ្ចប់កាលពីរសៀលថ្ងៃទី ២៧ ខែវិច្ឆិ​កា ឆ្នាំ២០២០ នៅទីស្នាក់ការគណ:កម្មាធិការ​ជាតិ​អូ​ឡាំពិក​កម្ពុជា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបិទវគ្គមានការអញ្ជើញចូលរួមពីលោក ប្រាក់ សុជាតិ អនុប្រធានទី១ ​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា តំណាងលោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា និងលោក លី ហួត អនុប្រធាន​កិត្តិយស​របស់សហព័ន្ធ ។

លោកស្រី ប្រាក់ សម្ជស្ស អគ្គលេខាធិ ការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានឲ្យដឹងថា វគ្គ​បណ្ដុះ​បណ្ដាល​គ្រូ​បង្វឹកកីឡាទាញព្រ័ត្រ កម្រិត២ ឆ្នាំ២០២០ ដំណើរ​ការឡើងផ្អែកតាមផែនការសកម្មភាពការ ងារ​ឆ្នាំ ២០២០ ក្រោមគម្រោងថវិការបស់ ក្រសួងអប់រំ យុវជន និងកីឡា និងសហ​ព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា។ឆ្លងកាត់ការ សិក្សា និងការអនុវត្តជាក់ស្តែង ក្នុងចំ ណោមសិក្ខាកាមចំនួន២៨នាក់ មាន​សិក្ខាកាម​ទទួលលទ្ធផលនិទ្ទេសល្អ៦០ ភាគរយ និទ្ទេស​ល្អ​បង្គួរ ​៣៥ភាគរយ និងនិទ្ទេសមធ្យម១៥ភាគរយ។

លោកស្រីបានបន្តថា ចំពោះចំណុចខ្លាំងទទួលបានយកចិត្តទុកដាក់ និងណែនាំពី លោកគ្រូ និងអ្នកគ្រូ​ឧទ្ទេស ទទួល​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​ក្រសួងអប់រំ យុវជននិងកីឡា និងរៀបចំផែនការកម្មវិធីឯកសារបណ្តុះ បណ្តាលបានល្អ ចំណែកចំណុចខ្សោយវិញ ថវិការៀបចំនូវមានកម្រិតទាប គ្មានសប្បុរសជន​ចូលរួម​សហការ​ឧបត្ថម្ភ និងសិក្ខាកាមនៅតាមបណ្តាខេត្តមិនបានចូល រួមច្រើនដោយពុំមានលទ្ធភាពដោះស្រាយ​ថវិកា សម្រាប់ការ​ហូកចុក ស្នាក់នៅ ។ប្រសិនបើក្រសួងអប់រំ យុវជន និងកីឡាផ្តល់ថវិកាសម្រាប់ការ​បណ្តុះ​បណ្តាលច្រើនជាងថវិកាឆ្នាំ២០២០ ព្រមទាំងមានសប្បុរសជន ក្រុមហ៊ុននានា ចូលរួមសហ​ការ​ឧបត្ថម្ភ​បន្ថែម​នោះ វគ្គ​បណ្ដុះបណ្ដាល​សម្រាប់​ឆ្នាំ ២០២១ និងកាន់តែទទួលបានលទ្ធផលល្អប្រសើរជាង​ឆ្នាំ២០២០ ជាមិនខាន ៕

អត្ថបទ ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម