Connect with us

កីឡា

វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ ស្តី​ពី​រដ្ឋបាល​កីឡា​នៅ​ខេត្តកណ្តាល​ទទួលលទ្ធផល និទ្ទេស​ល្អ​ណាស់ ១៦ ភាគរយ

បានផុស

នៅ

វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ស្តីពី​រដ្ឋបាល​កីឡា រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​សម្រាប់​ថ្នាក់ដឹកនាំ​កីឡា និង​មន្ត្រី​កីឡា​នៅ​តាម​គ្រឹះស្ថានសិក្សា​នៅក្នុង​ខេត្តកណ្តាល ដែល​ចាប់ ផ្ដើម​ពីថ្ងៃ​ទី​២៥ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តកណ្តាល​បាន​បិទ​បញ្ចប់​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អញ្ជើញ​ទៅជា​អធិបតី​ភាព​ក្នុង​កម្មវិធី​បិទ​វគ្គ​នេះ​។

លោក ពៅ វណ្ណា ប្រធាន​ការិយាល័យ​កីឡា​មន្ទីរអប់រំ​កាយ និង​ខេត្តកណ្តាល​បាន​និយាយថា ខេត្តកណ្តាល​មាន​កិត្តិយស ដែល​បាន​ទទួល​បើក​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្តីពី​រដ្ឋបាល​កីឡា ដល់​មន្ត្រី​កីឡា និង​គ្រូ​អប់រំ​កាយ​និង​កីឡា ខេត្ត​កណ្តាល ក្រោម​ការជួយឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​នៃ អង្គ ការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ តាម​ផែនការ​កម្មវិធី​ប្រចាំឆ្នាំ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ដោយមាន​ការអនុញ្ញាត​ជា​គោលការណ៍​ពី​ក្រសួង​អប់រំ យុវជន​និង​កីឡា គណៈ​ក​ម្មាធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល ដើម្បី​រៀបចំ​វគ្គ​សិក្សា​រដ្ឋបាល​សម្រាប់​ឆ្នាំ ២០២០​នេះ។

ចំពោះ​វគ្គ​សិក្សា​នេះ បាន​ចាប់​ផ្តើម​ពីថ្ងៃ​ទី ២៥ និង​ត្រូវ​បញ្ចប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បង្រៀន​ដោយ​គ្រូឧទ្ទេស​ចំនួន​០៣ រូប ចែក​ចេញ ជា​មេរៀន​ផ្សេងៗ​គ្នា​។ បទ​បង្ហាញ​ថ្ងៃ​ចុងក្រោយ និង​បិទ​កម្មវិធី ដោយ​លោក វ៉ា​ត់ ចំរើន អគ្គលេខា ធិ​ការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ស្តីពី ប្រវត្តិ និង​ចលនា​អូឡាំពិក ភាពជា​អ្នកដឹកនាំ ការលេង​កីឡា​ដោយ​យុត្តិធម៌ ផែនការ​ហ្វឹកហាត់ ការអភិវឌ្ឍ​កីឡា​កម្រិត​ខ្ពស់​។

លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា វគ្គ សិក្សា​នេះ​មាន​រយៈពេល​ខ្លី​ក៏​ពិតមែនតែ​សិក្ខាកាម​បាន​យល់​អំពី​ការពន្យល់​ពី​ប្រវត្តិ​អង្គការ​សាមគ្គី អូឡាំពិក រចនាសម្ព័ន្ធ​កីឡា ការអភិវឌ្ឍន៍​គ្រូបង្វឹក ការអភិវឌ្ឍន៍​កីឡា​កម្រិត​ខ្ពស់ ការកំណត់​និស្ស័យ​កីឡា ការរៀបចំ​ព្រឹត្តិការណ៍​កីឡា ស្ត្រី​និង​កីឡា ការធ្វើការ​ជាមួយ​អ្នកស្ម័គ្រចិត្ត ភាពជា​អ្នកដឹកនាំ ការ​ដំណោះស្រាយ​បញ្ហា ការ​ទំនាក់ទំនង ការ រៀបចំ​អង្គប្រជុំ ផែនការ​ហ្វឹកហាត់ ផែនការ​ធ្វើ​ដំណើរ​របស់​ប្រតិភូ លេង​ដោយ​យុត្តិធម៌ ការបញ្ជាក់​ភេទ ការប្រឆាំង​សារធាតុ​ញៀន​ក្នុង​កីឡា វេជ្ជសាស្ត្រ​កីឡា ភោ​ជ​នា​អាហារ និង​ភេសជ្ជៈ សម្រាប់​កីឡា ។ ទាំងអស់នេះ​គឺ​សិក្ខាកាម​បាន​ជួបប្រទះ ក្នុងការ​ដឹកនាំ​ក្រុម​ចូលរួម​ការប្រកួត​កីឡា​ផ្លូវការ​កន្លងមក។

លោក​បាន​បន្តថា ឆ្លងតាម​ការវាយតម្លៃ​ដោយ​សិក្ខាកាម​ផ្ទាល់​ទាំង​២៥​រូប លទ្ធផល​ទទួល​បាន​និទ្ទេស​ល្អ​ណាស់​១៦​ភាគរយ និទ្ទេស​ល្អ​៦៨​ភាគ រយ និង​និទ្ទេស​មធ្យម​១៦​ភាគរយ​៕
ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម