អត្ត​ព​លិ​ក​​២៣៦​នាក់​ ចូលរួម​ប្រកួត​កីឡា​កា​រ៉ា​តេ​ដូ​ជើងឯក​ថ្នាក់​ជាតិ​២០២០ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

កីឡា

អត្ត​ព​លិ​ក​​២៣៦​នាក់​ ចូលរួម​ប្រកួត​កីឡា​កា​រ៉ា​តេ​ដូ​ជើងឯក​ថ្នាក់​ជាតិ​២០២០

Published

on

សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​កម្ពុជា ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ដោយ​អនុញ្ញាត​ឲ្យ​ដំណើរការ រៀបចំ​ការប្រកួត ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២០ ​កីឡា​កា​រ៉ា​តេ​ដូ​កម្ពុជា នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​កីឡា​កា​រ៉ា​តេ​ដូ សាលា​ភូមិន្ទ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៣​តុលា​នេះ​។

ពិធី​បើក​ការប្រកួត​នេះ បាន​ប្រព្រឹត្តទៅ ក្រោម​វត្តមាន លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​ទេស​ចរណ៍ និង ជា​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​កម្ពុជា តំណាង ឯកឧត្ដម បណ្ឌិត​សភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​កម្ពុជា​។​

លោក វ៉ា​ត់ ចំរើន បាន​គូស​បញ្ជាក់​ថា ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ កីឡា​កា​រ៉ា​តេ​ដូ​កម្ពុជា​ឆ្នាំ​នេះ មានការ​កើន​ឡើង​១០​ភាគរយ គឺ​មាន​កីឡាករ​ កីឡា​ការិនី​ ចូលរួម​ចំនួន​២៣ សមាគម​ក្លិប​ទូទាំង​ប្រទេស សរុប ប្រតិភូ និង កីឡាករ -​កីឡាការិនី ២៣៦​នាក់។

បន្ថែម​ពី​នោះ ការ​កើនឡើង​ កីឡាករ កីឡា​ការិនី​ចំនួន ១០% នេះ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​ដឹក​នាំ សហព័ន្ធ បាន​ធ្វើការ​សម្របសម្រួល ក្លិប​កីឡា​កា​រ៉ាតេ និង​ការ​ធ្វើ​សមាហរណកម្ម សមាគម​-​ក្លិប រួមបញ្ចូល​គ្នា​តែមួយ។

លោក​អគ្គលេខាធិការ​សហព័ន្ធ បាន​បញ្ជាក់​បន្ថែម​ថា សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​កម្ពុជា​ បាន ធ្វើ​កំណែ​ទម្រង់​ជាច្រើន ក្នុងនោះ សហព័ន្ធ​ ក៏​ធ្វើ​កំណែទម្រង់ ដើម្បី​ឲ្យ​ស្របតាម​និយាម​របស់​គណៈកម្មការ​ប្រកួត​របស់​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​អន្តរជាតិ ដែល​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០១៩ ​ម្ល៉េះ។​

បើ​តាម​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត បាន​ឲ្យ​ដឹង​ថា ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើស​រើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២០ មាន​វិញ្ញាសា​ប្រកួត​ចំនួន​៣៦ បែង​ចែក​ជា​៣​កម្រិត គឺ កុមារ យុវជន និង បុរស​នារី៕​អត្ថបទ ៖ វិ​សិទ្ធ​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ13 mins ago

ក្តៅៗ!! ពុល​ស្រាស១១នាក់ នៅកំពង់​ឆ្នាំង​កំពុង​សង្គ្រោះបន្ទាន់

ព័ត៌មានជាតិ41 mins ago

សង្ស័យ​ពុល​ស្រាស​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ ខណៈ​ពេល​ទៅ​ចូល​រួម​បុណ្យ​សព​អ្នក​ស្លាប់​ដោយ​ពុល​ទឹកអណ្ដូង

ជំនឿ1 hour ago

មនុស្សកើតនៅឆ្នាំ ១៩៩៤ «ច»យោងធាតុទាំងប្រាំក្នុងក្បួនចិនទុកថាជា«ឆ្កែឈើ»

ព័ត៌មានជាតិ2 hours ago

លោកស្រី កុយ ពិសី និង​នាយ​ឧ​ត្ត​ម សេនីយ៍ ខ្វាន់ ស៊ា​ម ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម

ព័ត៌មានជាតិ2 hours ago

លោក ហ៊ុន ម៉ា​នី ​៖​ យុទ្ធនាការ​ភ្នំពេញ​ស្អាត​លើកទឹកចិត្ត​បំផុសស្មារតី​សិស្សានុសិស្ស​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន

ព័ត៌មានពេញនិយម