កីឡា
ក្រសួងមហាផ្ទៃ បន្តគ្រងតំណែងជើងឯកការប្រកួតកីឡាតេក្វាន់ដូ ITF
ក្រុមអត្តពលិក ក្រសួងមហាផ្ទៃ បន្តគ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ ប្រកួតកីឡាតេក្វាន់ដូ “ITF” ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ ដោយឈ្នះមេដាយមាសច្រើនជាងគេ ខណៈក្រុមអត្តពលិក ស.ស.យ.ក ខេត្តកំពង់ស្ពឺ បានត្រឹមជើងឯករង។
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ “ITF”កម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ “ITF” ពិភពលោក និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញចូលរួមប្រគល់ជយលាភីដល់កីឡាករ- កីឡាការិនីម្ចាស់មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ ។
ក្រុមអត្តពលិក ក្រសួងមហាផ្ទៃដណ្តើមមេដាយ១៤គ្រឿង រួមមាន មេដាយមាស១០គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ក្រុមអត្តពលិកស.ស.យ.ក ខេត្តកំពង់ស្ពឺ ទទួលបានមេដាយ៩គ្រឿង ក្នុងនោះ មេដាយមាស៥ គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង ក្រុមអត្តពលិក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានមេដាយ១០គ្រឿង ដោយមេដាយមាស៣គ្រឿង មេដាយប្រាក់៤គ្រឿង និងសំរិទ្ធ៣គ្រឿង និងក្រុមអត្តពលិក ក្តីចាស់ ទទួលបានមេដាយ៥គ្រឿង រួមមាន មេដាយមាស១ គ្រឿង មេដាយប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង។
ចំណែកក្រុមអត្តពលិកសាលាអន្តរជាតិ អេផល ខេត្តបន្ទាយមានជ័យ ទទួលបានមេដាយ២គ្រឿង រួមមានមេដាយមាស១គ្រឿង និងមេដាយប្រាក់ ២គ្រឿង ក្រុមអត្តពលិក យុវជន ទទួលបានមេដាយ៥គ្រឿង រួមមាន មេដាយមាស១គ្រឿង និងសំរិទ្ធ៥គ្រឿង និងក្រុមអត្តពលិក ខេត្តប៉ៃលិន ទទួលបានមេដាយ៨គ្រឿង រួមមាន មេដាយប្រាក់ ៥គ្រឿង និងសំរិទ្ធ៣គ្រឿង។
ក្រុមអត្តពលិក អង្គររាជ ទទួលបានមេដាយប្រាក់២គ្រឿង ក្លិបសេរី ភាពខេត្តកណ្តាល និងក្រុមអត្តពលិក ញ៉ូវថោន ទទួលបានមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង អនុវិទ្យាល័យត្រពាំងសាលាទទួលបានមេដាយប្រាក់១គ្រឿង និងពន្លឺយុវជនខេត្តកំពង់ស្ពឺ ទទួលបានមេដាយសំរិទ្ធ៥គ្រឿង ៕
អត្ថបទ ៖ វិសិទ្ធ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ចរាចរណ៍៣ ថ្ងៃ ago
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីបុករះស្លាប់៤នាក់នៅស្ពានអាកាសឫស្សីកែវ មានម្នាក់ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ព័ត៌មានជាតិ៦ ម៉ោង ago
សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
តើទីក្រុងណា ស្ទះចរាចរណ៍ខ្លាំងជាងគេ នៅអាស៊ីអាគ្នេយ៍?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រូបភាពបុរសម្នាក់លើឆ្នេរ អង់គ្លេស ក្លាយជាព័ស្តុតាងថា បានឆ្លងភពចូលមកឆ្នាំ ១៩៤៣