កីឡា
អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ កម្ពុជា ចែកសម្ភារៈហ្វឹកហាត់ដល់អត្តពលិកកីឡាទូកកានូ និង រ៉ូអ៊ីង
កណ្តាល ៖ លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសួរសុខ ទុក្ខ និងចែកសម្ភារៈហ្វឹកហាត់ដល់កីឡា ករ-កីឡាការិនីជម្រើសជាតិថ្នាលទូកកម្ពុជា នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលកំពុងហ្វឹកហាត់ជាប្រចាំត្រៀមខ្លួនចូលរួមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។

លោក ជា ប៊ុនហេង បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនីទាំងអស់បន្តប្រឹងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រជែងយកមេដាយ ពីការប្រកួតអន្តរជាតិនានា ជាពិសេសព្រឹត្តិការណ៍កីឡាSEA GAMES ឆ្នាំ២០២១ លើកទី៣១ នៅប្រទេសវៀតណាម និងSEA GAMES ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។

ចំពោះសម្ភារៈ ដែលចែកជូនកីឡាករ-កីឡាការិនី គ្រូបង្វឹកថ្នាលទាំង៣៦រូបរួម មានស្បែកជើង៣៦គូ អង្ករ៥០គីឡូ ក្រាមនិងថវិកាមួយចំនួន៕
ដោយ ៖ វិសិទ្ធ




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ