Connect with us

កីឡា

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទូក​កា​នូ កម្ពុជា ចែក​សម្ភារៈ​ហ្វឹកហាត់​ដល់​អត្ត​ព​លិ​ក​កីឡា​ទូក​កា​នូ និង រ៉ូ​អ៊ីង​

បានផុស

នៅ

កណ្តាល ៖ លោក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចុះ​សួរ​សុខ ទុក្ខ និង​ចែក​សម្ភារៈ​ហ្វឹកហាត់​ដល់​កីឡា ករ​-​កីឡាការិនី​ជម្រើសជាតិ​ថ្នាល​ទូក​កម្ពុជា នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដែល​កំពុង​ហ្វឹកហាត់​ជាប្រចាំ​ត្រៀមខ្លួន​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ​នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ប៊ុនហេង បាន​មានប្រសាសន៍ថា កីឡាករ​-​កីឡាការិនី​ទាំងអស់​បន្ត​ប្រឹង​ហ្វឹកហាត់​បន្ថែម​ទៀត ដើម្បី​ត្រៀមខ្លួន​ប្រជែង​យក​មេដាយ ពី​ការប្រកួត​អន្តរជាតិ​នានា ជាពិសេស​ព្រឹត្តិការណ៍​កីឡា​SEA GAMES ឆ្នាំ​២០២១ លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម និង​SEA GAMES ២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ម្ចាស់ផ្ទះ។

ចំពោះ​សម្ភារៈ ដែល​ចែក​ជូន​កីឡាករ​-​កីឡាការិនី គ្រូបង្វឹក​ថ្នាល​ទាំង​៣៦​រូប​រួម មាន​ស្បែកជើង​៣៦​គូ អង្ករ​៥០​គីឡូ ក្រាម​និង​ថវិកា​មួយចំនួន​៕​
ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម