កីឡា
ក្លឹបព្រះខ័នរាជស្វាយរៀង បន្តកិច្ចសន្យារយៈពេល១ឆ្នាំទៀត ជាមួយកីឡាករជប៉ុន Daisuke Kobayashi
ក្រោយបញ្ចប់រដូវកាលពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League ២០២០ កាលពីពេលថ្មីៗ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០ នេះក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសសម្រេចបន្តកិច្ចសន្យារយៈពេល១រដូវកាលទៀតជាមួយកីឡាករជនជាតិជប៉ុន Daisuke Kobayashi។

កីឡាករ Daisuke Kobayashi ស្ថិតក្នុងបញ្ជីកូតាកីឡាករអាស៊ីកីឡាករបរទេសនៅលីគកំពូលកម្ពុជា របស់ក្រុមព្រះខ័នរាជស្វាយរៀង ខណៈគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានកំណត់ថា ក្រុមជាសមាជិកលីគកំពូលកម្ពុជា អាចចុះឈ្មោះកីឡាករបរទេស ក្នុងក្រុមបានចំនួន៥នាក់ តែក្នុងនោះដាច់ខាត ត្រូវមានម្នាក់ជាប្រជាជាតិអាស៊ី។ នេះជាឆ្នាំទី៤ ហើយដែលកីឡាករវ័យ២៨ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅលីគកំពូលកម្ពុជា ខណៈគេចូលរួមជាមួយព្រះខ័នរាជស្វាយរៀង តាំងពីឆ្នាំ២០១៨ មកម្ល៉េះ។

កីឡាករមកពីតំបន់Jōetsu នៃខេត្តNiigata ប្រទេសជប៉ុនរូបនេះធ្លាប់លេងឲ្យក្រុមសាកលវិទ្យាល័យHokuriku University នៅស្រុកកំណើត មុនចូលរួមជាមួយក្រុមArtista Asama ក្នុងលីគ Hokushinetsu Football League។ លេងក្នុងទម្រង់បម្រើការពារ Daisuke Kobayashi ធ្លាប់មានបទពិសោធន៍លេងនៅក្លឹបSurathani FC សមាជិកពានរង្វាន់លីគលំដាប់ទី៣របស់ថៃនៅឆ្នាំ២០១៧ ខណៈនៅរដូវកាល២០១៦រូបគេលេងនៅក្លឹប Nakhon Phanom FC សមាជិកពានរង្វាន់លីគលំដាប់ទី៤របស់ថៃ មុនមកដល់ប្រទេសកម្ពុជា។

ចំណាយពេលនៅរដូវកាលឆ្នាំ២០២០ ថ្មីៗនេះជាមួយក្រុមព្រះខ័នរាជស្វាយរៀង កីឡាករ Daisuke Kobayashi រកបានគ្រាប់បាល់ឲ្យក្រុមបាន៦គ្រាប់ម្នាក់ឯងផង។ ជាមួយនឹងការចុះបញ្ជីកីឡាករបរទេសក្នុងក្រុម លោក អោក សំណាង អ្នកចាត់ការទូទៅរបស់ក្រុមនៅខេត្តស្វាយរៀង មួយនេះធ្លាប់បញ្ជាក់ថា កីឡាករបរទេសប្រសិនបើកម្រិតលេងលើទីលាននៅក្រោមកីឡាករខ្មែរនោះក្លឹបមិនចុះកុងត្រានោះទេ ដាច់ខាត ត្រូវតែមានកម្រិតបច្ចេកទេសលើកីឡាករក្នុងស្រុក៕
អត្ថបទ៖ ម៉េង ហួរ
សូមចុចអាន៖ មនត្រស ផានសុវណ្ណអារុន ទទួលលទ្ធផលល្អនៃ Arena Swimming Champions 2020 Thailand

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១២ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ