កីឡា
អត្តពលិកតេក្វាន់ដូ WT ឆ្នើមចំនួន១៤រូបឈានជើងចូលវគ្គផ្តាច់ព្រ័ត្រនៃ Best of The Best
ព្រឹត្តិការណ៍ Best of The Best គឺជាការប្រ កួតកីឡាតេក្វាន់ដូ WT វ័យក្មេងនៅថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២០ បានឈានជើងចូលវគ្គផ្តាច់ព្រ័ត្រ ដោយកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ឆ្នើមចំនួន១៤រូបធ្វើការប្រកួតដើម្បីចម្រាញ់រកជើងខ្លាំងដោយមានការអញ្ជើញចូលរួមពីសំណា ក់លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT។

លោកបណ្ឌិត ជ្រិន សុធា បានមានប្រសាសន៍ថា មុននឹងឈានចូលព្រឹត្តិការណ៍ Best of The Best កីឡាករ-កីឡាការិនីតេក្វាន់ដូ WT ឆ្នើមចំនួន១៤រូបទាំងនោះ សុទ្ធតែបានឆ្លងកាត់កម្មវិធីប្រកួតដណ្ដើមពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េក្រោមគម្រោង Taekwondo Hope 2023 ។

លោក ឆយ យ៉ុងសុក គ្រូបង្វឹកង្គោលរបស់ខេមរសហព័ន្ធតេក្វាន់ដូ WTបាននិយាយថា កីឡាករ-កីឡាការិនីតេក្វាន់ដូ WT ឆ្នើមចំនួន ១៤រូប នឹងក្លាយជាអត្តពលិកតេក្វាន់ដូ WT ឆ្នើមលើវិញ្ញាសាមេគុនក្រុមជម្រើសជាតិឆ្នាំ២០២១៕
វិសិទ្ធ


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
នយោបាយ១១ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ