កម្ពុជា​ អាច​ដណ្ដើម​មេដាយ​ច្រើន​គួរសម នៅ​sea games បន្ទាប់ពី​ម្ចាស់ផ្ទះ​វៀតណាម​ ដាក់​កីឡា​កាយ​វប្បកម្ម និង​វ៉ូ​វី​ណា​ម ​ចូលរួម​ប្រកួត​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

កីឡា

កម្ពុជា​ អាច​ដណ្ដើម​មេដាយ​ច្រើន​គួរសម នៅ​sea games បន្ទាប់ពី​ម្ចាស់ផ្ទះ​វៀតណាម​ ដាក់​កីឡា​កាយ​វប្បកម្ម និង​វ៉ូ​វី​ណា​ម ​ចូលរួម​ប្រកួត​

Published

on

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​មាន​គោលដៅ​ចង់​ឈាន​ជើង​ចូល​ចំណាត់ថ្នាក់​លេខ​៧ ក្នុងចំណោម​១១​ប្រទេស ​នៃ​ការប្រកួត​កីឡា SEA GAMES នៅ​ប្រទេស​វៀតណាម។

ក្នុងនោះដោយសារ​ការប្រកួត​នៅ​ហ្វីលីពីន ម៉ាឡេស៊ី និង​សិង្ហបុរី​យើង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៨ រហូត ដូច្នេះ​កម្ពុជា​ ត្រូវ​ឈ្នះ​មួយ​ប្រទេស​ទៀត​។​


​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOC C​ បន្ត​ថា ប្រសិនបើ​យើង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៧ យើង​នឹង​សម្រុក​ការប្រកួត​កីឡា SEA GAMES ២០២៣​ នៅ​កម្ពុជា​ ឲ្យ​ឈរ​ចំណាត់ថ្នាក់​លេខ​៦ ឬ​លេខ​៥ ដែល​ជា​ការ​ស្រមើស្រមៃ​ចង់បាន។ ​ដូច្នេះ​ ប្រសិនជា​យើង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៧​ ពី​ការប្រកួត​កីឡា​SEA GAMES នៅ​ប្រទេស​វៀតណាម​ពិតមែន គឺជា​សញ្ញា​ល្អ​បំផុត​ហើយ​។​

លោក វ៉ា​ត់ ចំរើន ​បាន​បន្ថែម​ទៀត​ថា ម្ចាស់​ផ្ទះ​វៀតណាម​ដាក់​៣៦​ប្រភេទ​កីឡា​ក្នុង​ការ​ប្រកួត។ ចំណែក​កម្ពុជា​ នឹង​បញ្ជូន​៣១​ប្រភេទ​កីឡា​ ត្រៀម​ចូលរួម​ជាមួយ​ប្រភេទ​កីឡា​មាន​សក្ដានុពល​ដណ្ដើម​មេដាយ​បាន​ចំនួន​១១​ប្រភេទ​រួមមាន ​កីឡា​ប៉េតង់ តេ​ក្វាន់​ដូ WT វ៉ូ​វី​ណា​ម ចំបាប់ វាយ​កូន​បាល់ វ៉ូ​ស៊ូ ប្រដាល់​សកល ប្រដាល់ Kick Boxing សីដក់ ប្រដាល់ (​គុន​ខ្មែរ​) និង កីឡា​កាយ​វប្បកម្ម​។​


ចំពោះ ​កីឡា​កាយ​វប្បកម្ម និង​វ៉ូ​វី​ណា​ម ​ជា​ប្រភេទ​កីឡា​ដែល​អាច​មាន​សមត្ថភាព​ដណ្ដើម​មេដាយ​មាស ​ក្នុង​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា SEA GAMES នៅ​ប្រទេស​វៀតណាម ព្រោះ​ទាំង​២​ប្រភេទ​កីឡា​ចេញ​ប្រកួត​លើ​ឆាក​អន្តរជាតិ តែង​តែង​ឈ្នះ​មេ​ដាយ​មាស​រហូត​។ ប្រភេទ​កីឡា​អាច​ឈាន​ដល់​រក​មេដាយ​រួមមាន ​កីឡា​កា​រ៉ា​តេ កីឡា​រាំ កីឡា​អុក Xiangqi និង​បាល់បោះ ៣ ទល់​ ៣​ នាក់​៕
អត្ថបទ ៖ ​វិ​សិទ្ធ​

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម