Connect with us

កីឡា

អគ្គនាយកដ្ឋាន​កីឡា ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​៤១ ដែល​ទទួល​ថវិកា​គាំទ្រ​២០២០ ​ត្រូវ​យល់ដឹង​ពី​នីតិវិធី​ នៃ​ការ​ចំណាយ

បានផុស

នៅ

អគ្គនាយកដ្ឋាន​កីឡា ជំរុញ​ឲ្យ​បណ្តា​សហព័ន្ធ​កីឡា​ជាតិ រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​មុន​បើក​ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ និង​របាយការណ៍​សហព័ន្ធ​កីឡា​ជាតិ ​ដែល​ទទួល​ថវិកា​គាំទ្រ​២០២០ របស់​ក្រសួង​អប់រំ​យុវជន ​និង​កីឡា ត្រូវ​យល់ដឹង​ពី​នីតិវិធី ​នៃ​ការ​ចំណាយ​ត្រូវ​តាម​គោលការណ៍​។​

ការជំរុញ​របស់​អគ្គ​នាយកដ្ឋាន​អប់រំ​កាយ​ និង​កីឡា​នេះ ខណៈ​ដែល​សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន​នៅ​ពេល​ខាងមុខនេះ នឹង​ត្រូវ​រៀបចំ​បើក​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២០។​


លោក ម៉ិ​ល កាដូ អគ្គនាយករង​ នៃ​អគ្គ​នាយកដ្ឋាន​កីឡា​តំណាង​ឲ្យ ​លោក​ អ៊ុក សិទ្ធិ​ជាតិ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា បាន​មានប្រសាសន៍ថា សហព័ន្ធ​កីឡា​ជាតិ​ចំនួន​២១ ​ទទួល​បាន​ថវិកា​គាំទ្រ​២០២០​ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវតែ​ដឹង​ច្បាស់​ពី​ការចំណាយ​ថវិកា​ដែល​កំណត់​ជា​៣​មុខសញ្ញា​ចំណាយ គឺ​ការ​ងារ​រដ្ឋបាល​២០​ភាគរយ ការងារ​បណ្ដុះបណ្ដាល​៣៥​ភាគរយ និង​ការងារ​ប្រកួត​៤៥​ភាគរយ​របស់​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​។​

លោក​បន្តថា ដោយ​អនុវត្តតាម​កំណែ​ទម្រង់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ បានផ្តល់​ថវិកា​គាំទ្រ​ដល់​សហព័ន្ធ​កីឡា​ជាតិ​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​២១​សហព័ន្ធ ឆ្នាំ​២០១៨ ​ចំនួន៣៤​សហព័ន្ធ និង​ឆ្នាំ​២០១៩ ចំនួន​៤០​សហព័ន្ធ​។ ដោយឡែក ​ក្នុង​ឆ្នាំ​២០២០​នេះ សហព័ន្ធ​ជាតិ​ ចំនួន​៤១​ទទួល​បាន​ការ​គាំទ្រ​។​

ដោយ​ពិនិត្យ​របាយការណ៍​ចំណូល​ចំណាយ​ឆ្នាំកន្លងមក សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន ពុំ​ទាន់​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​នីតិ​វិធី​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បាន​ណែនាំ ដូចនេះ ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ​ជា​អង្គភាព​ជំនាញ​ ត្រូវ​ជួយ​បង្ហាញ​ដល់​មន្ត្រី​សហព័ន្ធ ដែល​ទទួល​ភារកិច្ច​ផ្នែក​ផែនការ​ហិរញ្ញវត្ថុ និង​គណនេយ្យ។ ក្នុងនោះ ដើម្បី​ធានា​បាន​នូវ​ការអនុវត្ត​តាម​នីតិ​វិធី​ចំណាយ​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​សហព័ន្ធ​ជាតិ​ជា​រៀង​រាល់​ឆ្នាំ​៕
អត្ថបទ ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម