Connect with us

កីឡា

អត្ត​ព​លិ​ក​កីឡាអត្តពលកម្ម​២០១​នាក់ ​ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២០

បានផុស

នៅ

​ក្រុម​កីឡាករ​-​កីឡាការិនី ​កីឡាអត្តពលកម្ម​ចំនួន​២០១​នាក់​ចូល​រួមការ ប្រកួត​កីឡាអត្តពលកម្ម​ជ្រើសរើស​ជើង ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២០ ដែល​នឹង​ប្រព្រឹត្ត ទៅ​នៅ​ថ្ងៃ​ទី​១១-១២ និង​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ រៀបចំ​ដោយ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហ៊ុន បូរី អគ្គលេខាធិការ​សហ ព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រ​ចិត្តបាន​ឲ្យ​ដឹង​ថា ការប្រកួត​ខាងលើនេះ ក្រុម​កីឡាករ​-​កីឡាការិនី​អត្តពលកម្ម​ចំនួន​២០១ នាក់​មកពី​១៦​រាជធានី ខេត្ត និង​២​ក្រសួង គឺ​ក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិ​កើន​ជាង​ឆ្នាំមុន ដោយ​ឆ្នាំនេះ​អត្ត​ព​លិ​ក​ចូលរួម​ច្រើនជាង​កាលពី​ឆ្នាំមុន ដែល​កីឡាករ​-​កីឡាការិនី​អត្តពលកម្ម​មាន​ត្រឹមតែ​ចំនួន​១២៤​នាក់​មកពី​១២​រាជធានី​ខេត្ត និង​២​ក្រសួង គឺ​ក្រសួងមហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ​នោះ​។

​អគ្គលេខាធិការ​រូបនេះ បញ្ជាក់​ថា ការ​ប្រកួត​ខាង​លើ​នេះ សហព័ន្ធ​បាន​ដាក់​វិញ្ញាសា ដែល​ត្រៀម​រៀបចំ​ប្រកួត​រួមមាន ៖ អាយុ​លើស​២០​ឆ្នាំ​ គឺ​វិញ្ញាសា​បុរស ​រត់​ល្បឿន​ចម្ងាយ​១០០​ម៉ែត្រ រត់​ចម្ងាយ ៨០០ ម៉ែត្រ រត់​ចម្ងាយ​១០.០០០​ម៉ែត្រ លោត​កម្ពស់ លោត​ចម្ងាយ និង​ចោល​ដុំ ដែក (៧,២៦៥ គ​.​ក​)​។ ចំណែក​វិញ្ញាសា​នារី​៖ រត់​ចម្ងាយ​ល្បឿន ១០០​ម៉ែត្រ រត់​ចម្ងាយ​៨០០​ម៉ែត្រ រត់​ចម្ងាយ​៥.០០០​ម៉ែត្រ លោត​កម្ពស់ លោត​ចម្ងាយ និង​ចោល​ដុំដែក​(៤ គ​.​ក​)​។ ចំពោះ​អាយុ​ក្រោម​២០​ឆ្នាំ វិញ្ញាសា​បុរស​៖ រត់​ចម្ងាយ​ល្បឿន​១០០​ម៉ែត្រ រត់​ចម្ងាយ ៨០០​ម៉ែត្រ រត់​ចម្ងាយ​៥.០០០​ម៉ែត្រ លោត​កម្ពស់ លោត​ចម្ងាយ និង​ចោល​ដុំ ដែក​(៤ គ​.​ក​) រីឯ​វិញ្ញាសា​នារី​៖ រត់​ចម្ងាយ​ល្បឿន​១០០​ម៉ែត្រ រត់​ចម្ងាយ​៨០០​ម៉ែត្រ រត់​ចម្ងាយ​៣០០០​ម៉ែត្រ លោត​ចម្ងាយ លោត​កម្ពស់​និង​ចោល​ដុំដែក​(៣​គ​.​ក​)៕

​អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម