Connect with us

កីឡា

​ការ​ប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ ថ្នាក់​ជាតិ លើកទី១ ​ ចាប់​ផ្ដើម​នៅ​ចុង​ខែវិច្ឆិកា​

បានផុស

នៅ

​​លោក ដួង មាសចំរើន ប្រធាន​នាយកដ្ឋាន​កីឡា​សិស្ស និស្សិត បានដឹកនាំកិច្ចប្រជុំពិនិត្យលើ​ការងារប្រកួត​កីឡាសិ​ស្សបឋម ថ្នាក់ជាតិ លើកទី១ កាលពីល្ងាច ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីពន្យាពេលអស់​ពេល​ជាច្រើនខែ ដោយសារមេរោគCOVOID-19 ។

​លោក លោក ដួង មាសចំរើន បានថ្លែងនៅសាលប្រជុំនាយកដ្ឋានសិស្ស និស្សិត នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ថា ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ លើកទី១ ឆ្នាំ ២០២០ នឹងត្រូវ​ប្រព្រឹត្ត​ធ្វើ ចាប់ពីថ្ងៃទី២០ ដល់​ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០​ ដែលតាម​គម្រោង​កម្មវិធី​ប្រចាំឆ្នាំ គឺត្រូវធ្វើចាប់ពីថ្ងៃ ទី២៥ ខែមីនា ដល់​ថ្ងៃ​ទី៣ ខែមេសា ឆ្នាំ ២០២០ តែដោយសារមេរោគ COVOID -19 ទើបកាល​បរិច្ឆេទ ត្រូវលើកបែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ដួង មាសចំរើន បានឱ្យដឹងទៀតថា ការប្រកួតកីឡាសិស្សបឋមសិក្សានេះ មាន៨ប្រភេទ កីឡា រួមមាន កីឡាបាល់ទះ បាល់បោះ បាល់ទាត់ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូWT និង​តេក្វាន់ដូ​ITF។

សម្រាប់ទីលានយើងបានជ្រើសរើសទីលានចំនួន៤ ក្នុងនោះ មានទីលានក្នុងពហុកីឡដ្ឋានជាតិអូឡាំ ពិក វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាវិទ្យាល័យច្បារអំពៅ និង វិទ្យាល័យបឹង កេងកង៕

អត្ថបទ ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម