សារព័ត៌មាន The Nation របស់ថៃ បានរៀបវេទិកាដ៏សំខាន់មួយនៅថ្ងៃទី៩ខែកក្កដា ដើម្បីបើកឱកាសឲ្យ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បង្ហាញមុខនិងនិយាយជាសាធារណៈលើកដំបូង ចំពេលផ្លូវច្បាប់នានាស្ថិតនៅក្នុងស្ថាប័នយុត្តិធម៌កំពូលៗ និងវិបត្តិនយោបាយដ៏ស្មុគស្មាញរួតរឹតគ្រួសារលោកយ៉ាងណែនក្តន់ ដែលនាំដល់ការជាប់គាំងនយោបាយក្នុងជម្លោះផ្ទៃក្នុងដ៏ស៊ីជម្រៅ។ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងតែស្ថិតក្រោមការស៊ើបអង្កេតជុំវិញបទល្មើសព្រហ្មទណ្ឌ ប្រមាថព្រះចេស្តារព្រះមហាក្សត្រថៃ បានចេញមុខអះអាងជាលើកដំបូង ក្នុងវេទិកាដ៏ធំមួយស្តីពីស្ថានភាពនយោបាយរបស់ប្រទេសថៃក្នុងអំឡុងពេល៥៥ឆ្នាំ ដែលរៀបចំឡើងដោយសារព័ត៌មាន The Nation និង ផ្តោតលើទស្សនៈទានបំបែកភាពទាល់ច្រកនៃវិបត្តិរបស់ប្រទេសថៃ។ លោក...
សម្តេចតេជោ ហ៊ុន សែន មើលឃើញថា ថៃអាចនឹងមាននាយករដ្ឋមន្ត្រីថ្មី មកជំនួសតំណែងនាយករដ្ឋមន្ត្រី ផែ ថងថានស៊ីណាវ៉ាត្រ នៅក្នុងរយៈពេល៣ខែខាងមុខ
ថ្នាក់ដឹកនាំអាជីវកម្មជាច្រើនភ័យខ្លាចថា អស្ថិរភាពនឹងបន្ថែមសម្ពាធលើកំណើនសេដ្ឋកិច្ចថៃ ដែលដើរអូសជើងរួចស្រាប់ហើយ ចំពេលមានហានិភ័យពីខាងក្រៅ