Connect with us

បច្ចេកវិទ្យា

Samsung Tab S7…Galaxy Watch Active 3 និង Galaxy Bud Lives ធ្វើឲ្យ​ជីវិត​កាន់តែ​ងាយស្រួល​…​ ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព​…​សុខភាព​កាន់តែ​ប្រសើរ​…!!

បានផុស

នៅ

ក្រុមហ៊ុន សាម​សុង តែងតែ​ផ្តោត​សំខាន់​លើ​ ការអភិវឌ្ឍន៍​បច្ចេកវិទ្យា ​សម្រាប់​មនុស្សជាតិ​ នៅ​ពេល​អនាគត​ ឲ្យ​មាន​ភាព​កាន់តែ​ទំនើប​…​ទាន់សម័យ​ដើម្បី​ជំរុញ​គុណភាព​ជីវិត​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង ​ដោយ​ដាក់​អតិថិជន និង​អ្នកប្រើប្រាស់​សេវា ឬ​ផលិតផល​របស់​ខ្លួន​ទាំងអស់​ទូទាំង​ពិភពលោក​ជា​ចម្បង ​ដោយ​ច្នៃប្រឌិត និង​ផ្តល់​នូវ​បទពិសោធន៍​ផ្នែក​បច្ចេកវិទ្យា​ឈានមុខ​គេ​ ក្នុង​ពិភពលោក​របស់​ខ្លួន​ ដើម្បី​ធ្វើ​ឲ្យ​ការ​ទំនាក់​ទំន​ង​កាន់តែ​ឆ្លាត​វៃ និង​មាន​ភាព​ងាយស្រួល​បំផុត​។

​ជាក់ស្តែង​សម្រាប់​ឆ្នាំ 2020 នេះ​ក្រុមហ៊ុន សាម​សុង បាន​បញ្ចេញ និង​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ផលិតផល​ថ្មី​ដ៏​អស្ចារ្យ និង​ទទួល​បាន​ការ​គាំទ្រ​ពេញ​ពិភពលោក​របស់​ខ្លួន​ដូចជា Samsung Galaxy Tab S7 | S7+, Galaxy Watch Active 3, និង Galaxy Bud Lives ដែល​ទាំងនេះ​ គឺជា​ឧបករណ៍​ដ៏​ឆ្លាត​វៃ​ ដោយ​ផ្តល់​នូវ​អត្ថប្រយោជន៍ បទពិសោធន៍​ដ៏​អស្ចារ្យ និង​ជំរុញ​ប្រសិទ្ធភាព​ទាំង​ការងារ​…​ការកម្សាន្ត និង​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​នៅ​លើ កដៃ​របស់​លោក​អ្នក​គ្រ​ប់​ពេលវេលា​…​គ្រប់​ទីកន្លែង​!

​ជា​ការ​ពិតណាស់​ខាងក្រោម​នេះ​ គឺជា​ជម្រើស​សំខាន់ៗ និង​មាន​អត្ថប្រយោជន៍​បំផុត​ ដែល​លោកអ្នក​មិន​អាច​ខ្វះ​បាន ​នៅ​ក្នុង​ជីវិត​នា​សម័យ​បច្ចេកវិទ្យា​ថ្មី (AI) ជាមួយនឹង Samsung Galaxy Tab S7 | S7+…Galaxy Watch Active 3 និង Galaxy Bud Lives នេះ ៖

* Samsung Galaxy Tab S7 | S7+

​ជា​មួយ​នឹង​ភាព​រលូន​នៃ​អេក្រង់ 120Hz, កំពូល​បន្ទះ​ប្រតិបត្តិការ​ជំនាន់​ចុងក្រោយ​បំផុត The Qualcomm Snapdragon 865 Plus ដ៏​លឿន​បំផុត ក៏ដូចជា​ប៊ិក​វេទមន្ត S-Pen ដែល​មាន​ភាព​រអិល​…​រលូន​ល្អ​លើស​ពី​ប៊ិក​ធម្មជាតិ​ទៀត​នោះ ​គឺ​ប្រាក​ជា​ក្លាយ​ជា​ជំនួយការ​ ដ៏​វៃឆ្លាត​បំផុត​ក្ នុង​ការ​ធ្វើការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ការកម្សាន្ត​ឥត​ដែន​កំណត់​របស់​លោកអ្នក​…!!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

* Galaxy Watch Active 3

​គឺ​ត្រូវ​បាន​រចនា​ឡើងជា​មួយ​រូប​រាង​យ៉ាង​ស៊ីវិល័យ​បំផុត​…​កាលី​ប​ទាន់សម័យ​ស្អាត​…​ហើយ​អ្វីដែល​ពិសេស​បំផុត​ ជា​ជំនួយការ​ផ្នែក​ថែទាំ​សុខភាព​ផ្ទាល់ខ្លួន​ ដែល​នៅ​ជិត​លោកអ្នក​គ្រប់​ពេល​នៅ​លើ កដៃ​របស់​លោកអ្នក​…!

* Galaxy Bud Lives

​រចនា និង​បង្កើត​ឡើង​ ដើម្បី​ផ្តល់​ជូន​នូវ​កំពូល​បទពិសោធន៍​តន្ត្រី​…​ការ​ស្តាប់​…​និង​បង្កើន​ការទំនាក់ទំនង​ឲ្យ​មាន​ភាព​កាន់តែ​អស្ចារ្យ​បំផុត​គ្រប់​កាលៈទេសៈ​ ដោយមាន​សំឡេង​ពីរោះ​រណ្ដំ​…​បុក​ធ្ងន់​ច្បាស់​ល្អ​…​ឆ្លាត​វៃ​…​បត់បែន​…​និង​បំពេញ​តាម​គ្រប់​តម្រូវការ​របស់​លោក​អ្នក​…!

​និយាយ​ឲ្យ​ខ្លី​ទៅ​ទាំង Samsung Galaxy Tab S7 | S7+…Galaxy Watch Active 3 និង Galaxy Bud Lives គឺជា​របកគំហើញ​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​បំផុត​ដែល​ជំរុញ និង​ផ្លាស់​ប្តូរ​របៀប​នៃ​ការរស់នៅ​…​របៀប​ដែល​លោកអ្នក​ធ្វើការ និង​ការកម្សាន្ត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​…! យើង​ហ៊ាន​និយាយ​ថា​…​មួយ​ណា​ក៏​ជា​ជម្រើស​ដ៏​អស្ចារ្យ​ ដែល​ខ្វះ​មិនបាន​របស់​លោក​អ្នក​ដែរ​…! តោះ​…​ចាប់​ផ្តើម​ទទួលយក​បទពិសោធន៍ ​ដ៏​ល្អឥតខ្ចោះ​ទាំង​អស់នេះ ​ភ្លាម​ទៅ​…!!

​សម្រាប់​ព័ត៌មាន​លម្អិត​សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយ​ផ្ទាល់​ នៅ​តាម​បណ្តា​ហាង​ទំនើប សាម​សុង និង​តាម​ដេប៉ូ​ចែកចាយ​ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​មកកាន់​សេវា​បម្រើ​អតិថិជន ​តាមរយៈ​លេខ​ទូរស័ព្ទ​ឥតគិតថ្លៃ​៖ 1800 203 232 !

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ២ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៥ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម