បច្ចេកវិទ្យា
ជំនាញទីផ្សារឌីជីថល៖ CONTENT CREATION ការបង្កើតមាតិកាលើអ៊ិនធើណេត
គ្រឿងផ្សំដែលធ្វើឲ្យមាតិកាដំណើរការបានល្អលើអនឡាញគឺត្រូវការទេពកោសល្យក្នុងបង្កើតខ្លឹមសារនិងបង្កើតយីហោថ្មីបានរឹងមាំ ប៉ុន្តែមានរឿងដ៏ឈឺក្បាលមួយគឺកាលពី១០ឆ្នាំមុនដែលមិនសូវមានគេចាប់អារម្មណ៍ធ្វើ មាតិកាលើអ៊ិនធើណេត អ្នកណាដាក់អ្វីទៅក៏នឹងឆាប់ល្បីណាស់ សំខាន់ឲ្យតែបានធ្វើមុនគេ តែពេលនេះមាន១លានមាតិកាផ្សាយចេញជារៀងរាល់ថ្ងៃ សឹងច្រើនជាចំនួននាក់មើលផង ដូច្នេះចាប់យកអ្នកគាំទ្រនឹងកាន់តែលំបាកឡើងៗ។
មនុស្សជាច្រើនបានធ្វើវិធីខុសក្នុងវិបត្តិនេះគឺជ្រើសរើសយកផ្លូវងាយហើយសរសេរមាតិកាមិនល្អ តាមផ្លូវដែលចម្លងគំនិតគេ បន្លំ កុហក បោកប្រាស់ ទីបំផុតនឹងនាំអ្នកធ្វើទៅកន្លែងណា? ខ្ជះខ្ជាយពេលវេលា ថាមពលនិងធនធានខូចឈ្មោះ គ្មានយីហោនិងអាចជាប់គុក សងសំណង ក្ស័យធន។
ផ្លូវវែងឆ្ងាយសម្រាប់អ្នកធ្វើទីផ្សារគឺ ប្រើមាតិកាច្បាស់ត្រឹមត្រូវ
ព្រោះតែទីផ្សារកាន់លំបាក ទើបមាតិកាយើងកាន់តែត្រូវពិសេស ដើម្បីជំរុញចំណាត់ថ្នាក់ SEO ទទួលបានចរាចរណ៍និងដឹកនាំអ្នកជឿជាក់ងាកមករកមាតិកាល្អ ៗ លើប្លក់ឬគេហទំព័ររបស់យើងជាប្រចាំ។ ប្រសិនបើយើងជាម្ចាស់ដើមនៃមាតិកានោះ ម៉ាស៊ីនស្វែងរក Googel នឹងជួយឲ្យគេហទំព័ររបស់យើងកាន់តែបង្ហាញច្បាស់ទៅដល់អ្នកមើលគុណនិង១០០ធផៀបជាមួយអ្នកដែលធ្លាប់មានប្រវត្តិចម្លងគេ។
ហ្គូហ្គោលបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងដាក់ទណ្ឌកម្មធ្ងន់លើគេហទំព័រដែលលួចមាតិកាឬផ្សាយស្ទួនតពីគេ។ និយាយវិធីមួយទៀត ហ្គូហ្គោលចង់ផ្ដល់រង្វាន់ដល់គេហទំព័រដែលមានគុណភាពខ្ពស់ នឹងជាម្ចាស់មាតិកាដើម។
ដូច្នេះមាតិកាដើម មិនត្រឹមតែធ្វើឲ្យគេហទំព័រល្អប្រសើរបំផុតទៅអនាគតទេ ប៉ុណ្ណោះថែមទាំងធ្វើឲ្យចំណាត់ថ្នាក់គេហទំព័រជះឥទ្ធិពលវិជ្ជមានដល់អាជីវកម្មទាំងមូល។
សូមក្រឡេកមើលថា អ្វីខ្លះដែលទាក់ទិននឹងការមាតិកាល្អ
១ ចូរបង្កើតមាតិកាដើម(Original )
ដូចដែលបានរៀបរាប់រួចហើយ មាតិកាដើមដំណើរការយ៉ាងវែងឆ្ងាយជាមួយហ្គូហ្គោលនិងក្នុងបេះដូងអ្នកទស្សនា។ ការចម្លងមាតិកាឬគំនិតរបស់អ្នកដទៃនឹងទទួលការដាក់ទណ្ឌកម្មពី Google មិនខាន។
២ ចេញមួយភ្លែតបាត់ឈឹងពីGoogle
ចងចាំនៅពេលដែលរុករកអត្ថបទនានានៅក្នុងហ្គូហ្គោលទេ ប្រសិនបើមាតិកានោះមិនល្អ (ហិង្សា ឬខុសច្បាប់)វាលេចឡើងតែមួយភ្លែតពេលដែលផ្អ់ើលរឿងដំបូងៗ ក្រោយមកយើងរកមិនឃើញទៀតទេព្រោះនោះជាផ្នែកមួយដែលGoogle តែងតែធ្វើបច្ចុប្បន្នភាពនិងជាក្បួនដោះស្រាយរបស់ហ្គូហ្គោលដែលមានគោលបំណងការពារមិនឱ្យមាតិកាអាក្រក់ៗបានឡើងចំណាត់ថ្នាក់ខ្ពស់។
ឧទាហរណ៍ ដូចជា វែបឈ្មោះ Mahalo គឺជាបណ្ដុំនៃមាតិកាល្បីខ្លាំងដែលបានធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃជាមួយនឹងមាតិកាថ្មី ប៉ុន្តែវាមិនមែនជាមាតិកាដើមទេ។ ពេលមានបណ្តឹង (Report )ក្រុមហ៊ុនហ្គូហ្គលបានដាក់ទណ្ឌកម្ម ហើយជាលទ្ធផល ក្រុមហ៊ុន Mahalo ត្រូវដួលរេល។
មាតិកាដើម មានន័យថា មានសម្ភាសន៍ដល់ ប្រភពដើម ឬសរសេរដោយស្មេរណាម្នាក់ ពិតៗ។ គំនិតរបស់អ្នកសរសេរ គួរតែមានលក្ខណៈដើម។
៣ ការបន្លំរយៈពេលខ្លី
មនុស្សជាច្រើនងាយយកលុយទៅទិញអ្នកជំនាញSEOឱ្យ៖
ចង Google មិនជួយឲ្យដៃគូប្រជែងខ្លួន
ឲ្យបិទ website អ្នកណាម្នាក់់
លួចបន្លំមាតិកាអ្នកដទៃដោយទុច្ចរិត
បន្លំរូបភាព កសាងLinkមូលធន(បន្លំ)
ហើយពួកគេសប្បាយចិត្តនឹងលទ្ធផលភ្លាមៗដែលបានប្រើស្នៀតព្រោះមិនអាចផលិតមាតិកាដើមពិតៗបាន។ តែឈប់ទៅ!អ្នកកំពុងសម្លាប់ខ្លួនឯង នឹងអ្វីដែលខំកសាងមកច្រើនឆ្នាំដោយសារថា Google មុនក្រោយនឹងដឹងបានហើយអ្នកនឹងចប់ដោយមិនអាចតវ៉ាអ្វី។
ឧបមាថា ហ្គូហ្គោលស្ទ្រីបវែបសាយ(ក)រៀងរាល់មួយម៉ោងម្តង និងគេហទំព័រ(ខ)ម្តងក្នុងមួយថ្ងៃ។ តំបន់បណ្តាញសរសេរអត្ថបទនៃគេហទំព័រ A ផ្លាស់ប្តូរកំណត់ត្រាពេលវេលាខណៈតំបន់បណ្តាញAត្រូវបានចំណាំលើកដំបូងដោយហ្គូហ្គលប៊ូស។ តើខ្លឹមសារអ្នកក្រោយធ្វើម្តេចរត់រួចបានពិការមើលដឹង?
ចងចាំច្បាប់ទាំងពីរនេះនៅក្នុងជីវិតអ្នកសរសេរមាតិកា៖
មនុស្សរមែងទទួលបានអ្វីដែលខ្លួនឯងបានចំណាយ ចំណែកការចម្លងក្នុងឌីជីថល បានតែដំបូងៗហើយវាជាធ្នាក់សម្លាប់អ្នកជារៀងរហូត។
៤ ផ្តោតការយកចិត្តទុកដាក់លើចំណងជើងខ្លាំងនិងខ្លឹមសារ
មនុស្ស ៨០% នឹងអានចំណងជើងប៉ុន្តែមានត្រឹម ២០%ប៉ុណ្ណោះដែលអាចព្រមចុចអានមាតិកានោះហើយជាមូលហេតុដែលចំណងជើងសំខាន់។ ចំណងជើងដ៏ល្អមួយដែលធ្វើឱ្យមានការចាប់អារម្មណ៍និងអញ្ជើញអ្នកអានចូលតែមិនបោកប្រាស់។
ខ្លឹមសារល្អបំផុតផ្តល់ឱ្យអ្នកប្រើប្រាស់នូវអារម្មណ៍ចង់អនុវត្តតាមព័ត៌មានក្នុងនោះពោលគឺគេគោរពគំនិតអ្នកសរសេរនិងព្រមជឿ។
ប្រែសម្រួល៖ សុភា
ប្រភព ៖Sproutsocial/CBNC/ GegLife
ចុចអាន៖ចាប់ផ្ដើមអាជីវកម្ម ដោយផ្ដល់នូវអ្វីដែលមនុស្សជាច្រើនកំពុងត្រូវការ
ចុចអាន៖ធ្វើ«ប្លក់» គំនិតអាជីវកម្មតាមអ៊ិនធើណែតដែលល្អបំផុតសម្រាប់ឆ្នាំ២០២១
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ