Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុន សាម​សុង អេ​ឡិច​ត្រូ​និ​ក ជាប់​ចំណាត់ថ្នាក់​កំពូល​លេខ 5 លំដាប់​ពិភពលោក​ ជា​ម៉ាក​យីហោ​ផលិតផល​ ដែល​ល្អ​បំផុត និង​មាន​គុណភាព​ខ្ពស់បំផុត​ប្រចាំឆ្នាំ 2020!

បានផុស

នៅ

នៅថ្ងៃនេះ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ម៉ាក​សញ្ញា​ផលិតផល​លំដាប់ថ្នាក់​ពិភពលោក (Interbrand) បាន​ធ្វើ​ការប្រកាស​ជាស​កល​ថា ក្រុមហ៊ុន សាម​សុង អេ​ឡិច​ត្រូ​និ​ក​បាន​ជាប់​ជា​ក្រុមហ៊ុន​ ដែល​មាន​ម៉ាក​សញ្ញា​ផលិតផល​ល្អ​បំផុត​លំដាប់​កំពូល​ទី 5 ក្នុង​ពិភពលោក​ដែល​ម៉ាក​សញ្ញា​ផលិតផល​របស់ខ្លួន​មានតម្លៃ​ដល់​ទៅ 62.3 ពាន់​លាន ដុល្លារ​សហរដ្ឋអាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទោះបី​ជា​មាន​ផល​រំខាន​ ដោយ​ការ​វាយលុក​នៃ​ជំងឺ Covid-19 ទៅលើ​បណ្តា​ក្រុមហ៊ុន​ជាច្រើន​ទូទាំង​ពិភពលោក​នៅ​ឆ្នាំ ២០២០ ក៏ដោយ​ក៏​ក្រុមហ៊ុន សាម​សុង មានការ​កើនឡើង​នៃ​តម្លៃ​ម៉ាក​យីហោ​របស់​ខ្លួន​ចំនួន 2% គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ពី 61.1 ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ 2019 ដល់ 62.3 ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ឆ្នាំ 2020 នេះ​។ មានន័យថា​ក្រុមហ៊ុន សាម​សុង បាន​ឡើង​ទៅ​ឈរ​នៅ​លំដាប់​កំពូល​ទី 5 ក្នុង​ពិភពលោក​ក្នុង​រយៈពេល ៣ ឆ្នាំ​ជាប់​គ្នា​ក្រោយពី​បាន​ឈរ​ចំណាត់ថ្នាក់​លេខ 6 ក្នុង​បញ្ជី​ម៉ាក​យីហោ​ឆ្នើម​លំដាប់ថ្នាក់​ពិភពលោក​កាលពី​ឆ្នាំ 2017 ។​

​គួរ​រំឭក​ផងដែរ​ថា ក្រុមហ៊ុន សាម​សុង បានធ្វើការ​កត់ត្រា​នូវ​ការរីកចម្រើន​ជា​និរន្តរ​នៃ​តម្លៃ​ម៉ាក​សញ្ញា​ផលិតផល​របស់ខ្លួន​ចាប់តាំងពី​ការចាប់ផ្តើម​ឈរ​លំដាប់ថ្នាក់​ទី 43 កាលពី​ឆ្នាំ 2000 នៅពេលដែល​ក្រុមហ៊ុន​ប្រឹក្សា និង​វាយតម្លៃ​ម៉ាក​សញ្ញា​ផលិតផល​អន្តរជាតិ (Interbrand) ចាប់ផ្តើម​ផ្សព្វផ្សាយ​ម៉ាក​សញ្ញា​ផលិតផល ​ដែល​មាន​គុណភាព​ល្អ​បំផុត​លំដាប់​ពិភពលោក​មក​ម្លេះ (Best Global Brands)​។ ក្រោយ​មក​ទៀត​ចាប់​តាំង​ពី​ការ​ឈាន​ដល់​ការ​ឈរ​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទី 9 នៃ​ចំណោម​លំដាប់ថ្នាក់​កំពូល​ទាំង 10 មក​ក្រុមហ៊ុន សាម​សុង ក៏បាន​បន្ត​ការអភិវឌ្ឍន៍​រីកចម្រើន​ទៅមុខ​រហូតដល់​ការ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លំដាប់​កំពូល​ទី 6 ក្នុង​ឆ្នាំ 2017 និង​ចុងក្រោយ​ឈានដល់​ការ​ឈរ​ចំណាត់ថ្នាក់​លំដាប់​កំពូល​ទី 5 ក្នុង​ឆ្នាំ 2020 នេះ​តែម្តង​។ ការរីកចម្រើន​ឈានទៅ​មុខជា​លំដាប់​របស់​ក្រុមហ៊ុន សាម​សុង ក្នុង​បញ្ជី​ម៉ាក​យីហោ​ ដែល​មាន​តម្លៃ​បំផុត​ទាំង 100 នៅលើ​ពិភពលោក​ គឺ​ត្រូវ​បាន​គាំទ្រ​ដោយ​ការណែនាំ​ជា​បន្តបន្ទាប់​នៃ​ផលិតផល​ ដែល​មាន​ការ​ច្នៃប្រឌិត​ខ្ពស់​បំផុត និង​ការ​អនុវត្ត​នូវ​សកម្មភាព​ទីផ្សារ​ជាច្រើន​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​លក្ខណៈ​ទូលំទូលាយ​បំផុត​នៅ​លើ​ឆាក​ពិភពលោក​។​

​ឆ្លើយតប​នឹង​ការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 តាមរយៈ​យុទ្ធនាការ​សប្បុរសធម៌​សង្គម ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ផលិតផល​ដែល​ទាក់ទង​នឹង​ជីវិត​ប្រចាំថ្ងៃ​ក្រុមហ៊ុន សាម​សុង ក៏បាន​បន្ត​នូវ​ការវិនិយោគ​របស់ខ្លួន​ទៅលើ​គ្រឿង​ម៉ាស៊ីន​ដែល​ផ្តល់នូវ​ការរីកចម្រើន និង​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​ទាំងអស់​ក្នុងពេល​អនាគត​ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​យីហោ​ផលិតផល​មានការ​រីកចម្រើន​កាន់តែ​ប្រសើរឡើង​។

​ផ្អែក​តាម​ក្រុមហ៊ុន​ប្រឹក្សា និង​វាយតម្លៃ​ម៉ាក​សញ្ញា​ផលិតផល​លំដាប់ថ្នាក់​ពិភពលោក (Interbrand) នេះ​គឺជា​កត្តា​មួយ​ក្នុងចំណោម​កត្តា​ចម្បង​ជាច្រើន​ ដែល​ដើរតួនាទី​យ៉ាងសំខាន់ ​ក្នុងការ​ធ្វើ​ឲ្យ​ក្រុមហ៊ុន សាម​សុង មានការ​រីកចម្រើន​លូតលាស់​ដូចជា​៖

* ការ​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​បំផុត​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 តាមរយៈ​សកម្ម​ភាពជា​ច្រើន​ទូទាំង​ពិភពលោក​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៃ​ទំនួល​ខុសត្រូវ​សង្គម (CSR) និង​ការ​រួមបញ្ចូល​គ្នា​នៃ​យុទ្ធនាការ​លំដាប់​ពិភពលោក​។​

* សកម្មភាព​ទូលំទូលាយ​របស់​ក្រុមហ៊ុន​ដែល​បង្ហាញ​ពី​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

* ការ​បន្ត​ផ្តល់​ជូន​នូវ​ផលិតផល​ដែល​បំពាក់​បច្ចេកវិទ្យា​ទំនើប​បំផុត​រួមមាន​៖ Galaxy Fold, The Terrace និង​ទូទឹកកក​ដ៏​វៃឆ្លាត​បំផុត BESPOKE ។​

* ការ​វិនិយោគ​ឥតឈប់ឈរ​ ដើម្បី​ឈាន​ទៅរក​ការអភិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា​ដ៏​ជឿនលឿន​បំផុត​ដូចជា​៖ Artificial Intelligence (AI), បច្ចេកវិទ្យា​អ៊ីនធឺណិត 5G និង Internet of Things (IoT) ។​

​ជាការ​ឆ្លើយ​ប​នឹង​ផលវិបាក​នានា​នៃ​ជំងឺ Covid-19 ក្រុមហ៊ុន សាម​សុង អេ​ឡិច​ត្រូ​និ​ក ក៏បាន​ធ្វើការ​បរិច្ចាគ​យ៉ាង​ច្រើន​ទៅតាម​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រទេស​ ដើម្បី​ជួយ​ដល់​សហគមន៍​ឲ្យ​ឆ្លង​ផុត​នូវ​ការលំបាក​ផ្សេងៗ​។ អ្វីដែល​ពិសេស​បំផុត​នោះ​ក្រុមហ៊ុន សាម​សុង ក៏បាន​បង្កើត​នូវ​យុទ្ធនាការ​លំដាប់​ពិភពលោក​មួយ​ ដោយ​ជោគជ័យ​ផង​ដែរ​ជាមួយនឹង​សារសំខាន់​ថា “​ជម្នះ​វា​ឲ្យ​បាន​ទាំងអស់គ្នា​” ឬ “Get through this together” នៅ​លើ​បណ្តាញ​សង្គម និង​តាម billboard នៅ​ទី​សាធារណៈ​ខាងក្រៅ​នៃ Time Square ក្នុង​ទីក្រុង​ញ៉ូ​វ​យ៉​ក នៅ Piccadilly Circus នៃ​ទីក្រុង​ឡុង Duomo di Milano ប្រទេស​អ៊ីតាលី និង​នៅ Entertainment Building នៃ​ទីក្រុង​ហុងកុង ដែល​ទាំងអស់នេះ ​គឺជា​ផ្នែក​ដ៏​សំខាន់​របស់​ខ្លួន ​ក្នុងការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​អតិថិជន​ទាំងអស់​ទូទាំង​ពិភពលោក​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​។ ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន សាម​សុង ក៏បាន​ប្រមូល​ទិន្នន័យ​មតិយោបល់​វិជ្ជមាន​ជាមួយនឹង​យុទ្ធនាការ​មួយ​ ដែល​រូបថត​និង​សាច់រឿង​ជាច្រើន​ផ្ញើ ដោយ​អតិថិជន​តាមរយៈ​បណ្តាញ​សង្គម ត្រូវ​បាន​ប្រមូល​យកមក​ផលិត​ជា​ខ្សែ​វីដេអូ​ផ្សព្វផ្សាយ​សម្រាប់​ចាក់​បង្ហាញ​នៅ​ទី​សាធារណៈ​ ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​អតិថិជន​ទាំងអស់​ទូទាំង​ពិភពលោក​។ ស្រប​ពេល​ជាមួយគ្នានេះដែរ​ យុទ្ធនាការ​ប្រយុទ្ធ​​ប្រឆាំង​នឹង​ជំងឺ Covid-19 ត្រូវបាន​ចាប់ផ្តើម​ជាមួយនឹង​យុទ្ធនាការ​ ដែល​កំពុង​បន្ត​សម្រាប់​ចក្ខុវិស័យ​នៃ​កម្មវិធី​សប្បុរសធម៌​សង្គម​របស់​ក្រុមហ៊ុន សាម​សុង ដោយ​ផ្តល់​លទ្ធភាព​ដល់​ប្រជាជន និង​កម្មវិធី​អប់រំ​ជាច្រើន​ទៀត​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ដូចជា​៖ Solve for Tomorrow, Smart School និង Innovation Campus ។

​ការលះបង់​របស់​ក្រុមហ៊ុន សាម​សុង ចំពោះ​និរន្តរភាព​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ការគ្រប់គ្រង​អាជីវកម្ម​របស់​ខ្លួន​ក៏បាន​រួមចំណែក​ផងដែរ​ ដល់​ការជំរុញ​នៃ​តម្លៃ​យីហោ​ផលិតផល​តាមរយៈ​ការ​វេច​ខ្ចប់​ផលិតផល​ទូរទស្សន៍ សាម​សុង និង​ស្រោម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ ដោយ​ប្រើប្រាស់​សម្ភារ​កែច្នៃ​ឡើងវិញ​ដោយ​មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ឡើយ​។​

​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​មោះមុត​ខាងលើនេះ ​គឺ​បានធ្វើឲ្យ​ក្រុមហ៊ុន សាម​សុង សម្រេចបាន​នូវ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ទំនើប​យ៉ាង​ច្រើន​បើ​ទោះ​បី​ជាមាន​បញ្ហា​ប្រឈម​នៃ​ជំងឺ Covid-19 ក៏ដោយ ហើយ​រាល់​កត្តា​ទាំងអស់​នេះ​ហើយ​បាន​ជំ​រុញឲ្យ​ក្រុមហ៊ុន សាម​សុង អាច​ឈរ​ក្នុង​ចំណាត់ថ្នាក់​លំដាប់​កំពូល​ទី 5 ទូទាំង​ពិភពលោក​នេះ​។

​ដោយឡែក​សម្រាប់​ជំនួញ​ផ្នែក Mobile Communication របស់​ក្រុមហ៊ុន សាម​សុង បាន​ពង្រឹង​ភាពជា​អ្នកដឹកនាំ​របស់ខ្លួន និង​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន 5G និង​បាន​បង្កើត​នូវ Generation Z ជា​មួយ​នឹង​ស្មា​ត​ហ្វូ​ន Galaxy ស៊េរី A ក៏ដូចជា​សកម្មភាព​ទីផ្សារ​ដ៏​មាន​សក្ដានុពល​បំផុត Awesome campaign ជាដើម​។ សាម​សុង ក៏បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​យ៉ាង​ច្បាស់​ដែរ​ថា​ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​អ្វី​ក៏ដោយ​ក៏​ខ្លួន​នៅតែ​បន្ត​អភិវឌ្ឍ​បច្ចេកវិទ្យា​ឲ្យ​កាន់តែ​ទំនើប​បំផុត​ដោយ​បង្កើត​នូវ​ផលិតផល​ថ្មីៗ​ជាមួយនឹង​ការ​បង្ហាញ​នូវ​វត្តមាន​ស្មា​ត​ហ្វូ​ន Galaxy Z Flip ។ រីឯ​ក្នុង​ផ្នែក​បណ្តាញ​ជំនួញ​វិញ សាម​សុង ក៏បាន​ធ្វើ​ឲ្យ​ខ្លួន​ឈានមុខ​គេ​ក្នុង​ពិភព 5G ដោយ​ការបង្កើត​នូវ​ទៅ​ផ្សារ​ថ្មី​មុនគេ​បង្អស់​ក្នុង​ពិភពលោក និង​ពង្រីក​វិសាលភាព​ភាពជា​ដៃគូ​ជាមួយនឹង​ជំនួញ​ផ្សេងៗ​ទៀត​ទៅក្នុង​ទីផ្សារ​គោលដៅ​សំខាន់ៗ​ដូចជា​៖ សហរដ្ឋអាមេរិក និង ជប៉ុន​ជាដើម​។

​សម្រាប់​ជំនួញ​ផ្នែក Visual Display វិញ សាម​សុង ក៏​ក្លាយជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​បំផុត​ក្នុង​ពិភពលោក​ផ្នែក​ឧស្សាហកម្ម​ទូរទស្សន៍​ដ៏​វៃឆ្លាត​បំផុត​ផងដែរ​ ដោយ​ការ​ដាក់​សម្ពោធ​នូវ​ផលិតផល​ដែល​ទំនើប​ទាន់សម័យ និង​បំពាក់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​ដោយ​ឆ្លុះបញ្ចាំង​នូវ​គុណភាព​ជីវិត​ដ៏​រស់​រវើក​របស់​អតិថិជន​តាមរយៈ​ទូរទស្សន៍​ម៉ូ​ដែល The Sero និង Terrace ។ ក្រុមហ៊ុន សាម​សុង ក៏បាន​បន្ត​កិច្ច​ខំប្រឹងប្រែង​របស់ខ្លួន​ស​ម្រា​ប់​វិស័យនេះ ​ដោយ​ធ្វើការ​បង្ហាញ​នូវ​ផលិតផល​ដ៏​ច្រើន​សម្បូរ​បែប​ ដែល​ផ្តល់នូវ​ភាពងាយស្រួល​សម្រាប់​ជន​ពិការ និង​អ្នកប្រើប្រាស់ ​ដែល​មាន​បញ្ហា​ខ្វាក់​ពណ៌ ឬ​មាន​បញ្ហា​ក្នុងការ​បែងចែក​ពណ៌ និង​ចាប់ផ្តើម​នូវ​កម្មវិធី​នៃ​ការ​វេច​ខ្ចប់​ផលិតផល​ដែល​មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​។

​ដោយឡែក​សម្រាប់​គ្រឿង​ឧបករណ៍​ឌីជីថល វិញ សាម​សុង ក៏បាន​បន្ត​ផ្តល់ជូន​នូវ​ផលិតផល​ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ដើម្បី​បំពេញ​តាម​តម្រូវការ និង​ផ្លាស់ប្តូរ​របៀប​រស់នៅរ​បស់​អតិថិជន​ជាមួយនឹង​ទូទឹកកក​វៃឆ្លាត BESPOKE និង Grande AI washer and dryer ដោយ​កម្មវិធី​យុទ្ធនាការ​របស់ខ្លួន​ស​ម្រា​ប់​ប្រធានបទ​ដែល​ពាក់ព័ន្ធ​នឹង​អតិថិជន​ដូចជា​៖ ការ​ចម្អិន​ម្ហូបអាហារ កីឡា ការ​រចនា​ផ្នែក​ខាងក្នុង​(Interior design) ការថែរក្សា​សត្វ​ចិញ្ចឹម ដោយ​ធ្វើយ៉ាងណា​ផ្សារភ្ជាប់​ជាមួយនឹង​អតិថិជន​ទាំងអស់​ឲ្យ​កាន់តែ​ជិតស្និទ្ធ​។

​ជាពិសេស​ផ្នែក​មេម៉ូរី (Memory) សាម​សុង បានធ្វើការ​ប្រកាស​ជា​ផ្លូវការ​នូវ​ចក្ខុវិស័យ​របស់ខ្លួន​ក្នុង​ឆ្នាំ 2030 ត្រូវតែ​ក្លាយជា​ក្រុមហ៊ុន​លំដាប់​កំពូល​លេខ 1 លើ​ទីផ្សារ​ពិភពលោក​។ សូមបញ្ជាក់ថា សាម​សុង បាន​ក្លាយជា​ក្រុមហ៊ុន​ទី​1 ដំបូង​គេ​បំផុត​ក្នុង​ពិភពលោក​ដែល​ផលិត EUV-based DRAM និង​បាន​បន្ត​ការវិនិយោគ​របស់ខ្លួន​ក្នុង​ផ្នែក HBM2E Flashbolt ដោយ​ប្រើ​បច្ចេកវិទ្យា AI, automotive parts, IoT, AI និង 5G ផងដែរ​។ ការពង្រីក​វិសាលភាព​នៃ​ការធ្វើការ​ពី​ចម្ងាយ​នៅផ្ទះ (work-at-home) បានផ្តល់​លទ្ធផល​ជា​ផ្លែផ្កា​នៃ​ការកើនឡើង​នូវ​តម្រូវការ​សម្រាប់ server និង cloud services ដែល​ត្រូវបាន​រំពឹងទុក​ថា​នឹងមាន​ការកើនឡើង​នៃ​ការលក់ DRAM និង NAND flash chips​។ ចំពោះ​ផ្នែក system LSI វិញ សាម​សុង ក៏បាន​បន្ត​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់ខ្លួន និង​ការវិនិយោគ​ទៅលើ Exynos និង ISOCELL ព្រមទាំង​ធ្វើការ​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ដៃគូ​ជំនួញ​សំខាន់ៗ​ដូចជា Audi ជាដើម​។

​លោក YH Lee ដែលជា​ប្រធាន​ផ្នែក​ទីផ្សារ (CMO) នៃ​ក្រុមហ៊ុន​សាម​សុង អេ​ឡិច​ត្រូ​និ​ក បាន​មានប្រសាសន៍ថា “​យើង​បានចាប់ផ្តើម​នូវ​ចំណាត់ថ្នាក់ 43 នៃ​តម្លៃ​ម៉ាក​សញ្ញា​ផលិតផល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន 5.2 ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ 2000​។ ប៉ុន្តែ​ឆ្នាំ 2020 នេះ​យើង​ឡើង​មកឈរ​ចំណាត់ថ្នាក់​លំដាប់​កំពូល​ទី 5 ជាមួយនឹង​ម៉ាក​សញ្ញា​ផលិតផល ​ដែល​មាន​តម្លៃ 62.3 ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​នេះ​គឺជា​ជោគជ័យ​ដ៏​អស្ចារ្យ និង​ជាទី​មោទនៈ​បំផុត​។​” គាត់​ក៏បាន​បន្តទៀតថា “​ប្រសិនបើ​គ្មាន​ការ​គាំទ្រ​ពី​អតិថិជន​ជុំវិញ​ពិភពលោក​ទេ​យើង​ក៏​គ្មាន​សមិទ្ធិផល​ដ៏​អស្ចារ្យ​បែបនេះ​ដែរ​”​។ ដូច្នេះ​ដើម្បី​លើកកម្ពស់​នូវ​ស្ថានភាព​ពិភពលោក យើង​នៅតែ​បន្ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​អតិថិជន​ទាំងអស់​ឱ្យ​កាន់តែ​ជិតស្និទ្ធ​។​

​សូមបញ្ជាក់​ផងដែរ​ថា ​ក្រុមហ៊ុន​ប្រឹក្សា និង​វាយតម្លៃ​ម៉ាក​សញ្ញា​ផលិតផល​លំដាប់ថ្នាក់​ពិភពលោក (Interbrand) ធ្វើការ​វាយតម្លៃ​នៃ​ម៉ាក​សញ្ញា​ផលិតផល​នៃ​ជំនួញ​ជាច្រើន​ជុំវិញ​ពិភពលោក​ គឺ​ផ្អែក​ទៅ​លើ​ការវិភាគ​យ៉ាង​ល្អិតល្អន់​បំផុត (comprehensive analysis) នៃ​កត្តា​រួមផ្សំ​ជាច្រើន​រួមមាន​សមិទ្ធិផល​ផ្នែក​ហិរញ្ញវត្ថុ ( financial performance), ឥទ្ធិពល​នៃ​ការទិញ​ម៉ាក​សញ្ញា​ផលិតផល (brand influence on purchase) និង​ការប្រកួតប្រជែង​ម៉ាក​ផលិតផល (brand competitiveness)​។​

​អំពី​ក្រុមហ៊ុន សាម​សុង អេ​ឡិច​ត្រូ​និ​ក ខូ អិ​ល ធី ឌី​ ក្រុមហ៊ុន សាម​សុង គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ និង​ធំជាងគេ​បង្អស់​ក្នុង​ពិភព​លោក​ដែល​ធ្វើការ​ផ្លាស់ប្តូរ អភិវឌ្ឍ​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ និង​វៃឆ្លាត​បំផុត​សម្រាប់​អនាគត​។ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ផ្តល់ជូន​នូវ​គ្រឿង​អេ​ឡិច​ត្រូ​និ​ក​ឈានមុខ​គេ​ទូទាំង​ពិភពលោក​ដូចជា​៖ ទូរទស្សន៍ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ថេ​ប្ល៊េ​ត wearable devices, គ្រឿង​ឌីជីថល ប្រព័ន្ធ​បណ្តាញ​ណេ​ត​វើក មេម៉ូរី ប្រព័ន្ធ LSI និង foundry and LED solutions ។ ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ចុងក្រោយ សូម​ចូលទៅ​កាន់ Samsung Newsroom តាមរយៈ​តំណ​នេះ​៖ http://news.samsung.com.

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ វិនាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ១២ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២៩ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម