Connect with us

បច្ចេកវិទ្យា

ម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300 កម្ចាត់មេរោគ បាក់តេរីតូចៗដែលមើលមិនឃើញបាន 99.99% និងផ្តល់ខ្យល់បរិសុទ្ធល្អបំផុត…!!

បានផុស

នៅ

(ភ្នំពេញ) ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០៖ ដូចដែលលោកអ្នកបានដឹងហើយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ និងធំជាងគេក្នុងពិភពលោកដែលតែងតែគិតគូដល់អ្នកប្រើប្រាស់ធ្វើយ៉ាងណាផ្តល់ជូននូវការរស់នៅឱ្យមានភាពកាន់តែប្រសើរឡើង…!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅថ្ងៃនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការក៏ដូចជាធ្វើឱ្យគុណភាពជីវិតរបស់អតិថិជនព្រមទាំងមនុស្សជាតិទាំងអស់ទូទាំងពិភពលោកកាន់តែមានភាពងាយស្រួល មានផាសុកភាព និងកាន់តែប្រសើរនោះ…ក្រុមហ៊ុន សាមសុង ក៏បានបញ្ចេញនូវម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300 ដែលមានគុណភាពខ្ពស់…ទំនើបទាន់សម័យ និងមានប្រសិទ្ធភាពបំផុតក្នុងការកម្ចាត់ មេរោគ ធូលី បាក់តេរី និងភាគលិ្អតតូចៗក្នុងខ្យល់ដែលបង្កជាជំងឺផ្សេងៗបានរហូតដល់ 99.99% និងផ្តល់ជូននូវខ្យល់បរិសុទ្ធល្អបំផុតសម្រាប់សុខភាព!

ខាងក្រោមនេះគឺជាលក្ខណៈពិសេស និងជាមូលហេតុដែលលោកអ្នកត្រូវជ្រើសរើសយក ម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300 ដើម្បីទទួលបានខ្យល់បរិសុទ្ធល្អសម្រាប់ខ្លួនឯងផង សម្រាប់គ្រួសារផង និងសម្រាប់មនុស្សជាទីស្រឡាញ់ផងដែរ៖

* Smart Detection & Display គឺជាប្រព័ន្ធបច្ចេកវិទ្យាដែលនឹងប្រាប់អំពីលក្ខណៈនៃខ្យល់ដែលបង្ហាញតាមរយៈពណ៌ទាំង 4 ទៅតាមកម្រិតនីមួយៗ។

* Multi-Layer Purification ភ្ជាប់មកនូវបន្ទះ 3 ស្រទាប់ដែលអាចសម្អាតខ្យល់បានដល់ទៅ ៣ ដំណាក់កាលដូចជា៖

– ដំណាក់កាលទី 1 (Pre-Filter)៖ ជាតម្រងដែលចាប់យកនូវធូលីដី…មេរោគ…រោមសត្វ នៅក្នុងខ្យល់ដែលមាននៅក្នុងបន្ទប់គេង ការិយាល័យ ឬបន្ទប់ទទួលភ្ញៀវរបស់លោកអ្នក!

– ដំណាក់កាលទី 2 (Deodorization Filter) ៖ ជាតម្រង Activated Carbon ដែលមានសមត្ថភាពចាប់យកនូវក្លិនមិនល្អ…សារធាតុពុល និងសារធាតុគីមីដែលមានផ្ទុកក្នុងខ្យល់បានយ៉ាងល្អបំផុត!

– ដំណាក់កាលទី 3 (PM Filter) ៖ ជាតម្រងដែលមានសមត្ថភាពកម្ចាត់បាក់តេរី និងធូលីល្អិតៗរហូតដល់ទៅ PM10 និង PM2.5

* Sleep Mode រក្សាសំឡេងស្ងាត់ល្អដែលជួយសម្រួលដល់ការគេងរបស់អ្នក និងកូនតូចៗឱ្យគេងលក់ស្កប់ស្កល់! អ្វីដែលពិសេស និងចាប់អារម្មណ៍នោះគឺ Samsung Air Purifier AX3300 ត្រូវបានរចនាឡើងដោយមានដៃយួរដែលអាចឱ្យលោកអ្នកលើកផ្លាស់ទីតាមតម្រូវការគ្រប់ទីកន្លែងបានយ៉ាងងាយស្រួលបំផុត!

បើស្រឡាញ់សុខភាពខ្លួនឯង គ្រួសារ និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក សូមកុំមើលរំលង Samsung Air Purifier AX3300 ឱ្យសោះ។ បំណងល្អ ការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ ពី សាមសុង…!!

សម្រាប់ព័ត៌មានលម្អិតសូមអញ្ចើញមកទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើប

សាមសុង និងតាមដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរសព្ទឥតគិតថ្លៃ៖ 1800 203 232 !

អត្ថបទ ផ្សាយពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម