មិត្ត​ហ្វូ​ន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន​ជូន​វិទ្យាល័យ​ចំនួន​១៥០ និង​ប្រកាស​សមាសភាព​ក្រុមការងារ​ដឹកនាំ គ្រប់គ្រង និង​អនុវត្តន៍​គម្រោង – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

បច្ចេកវិទ្យា

មិត្ត​ហ្វូ​ន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន​ជូន​វិទ្យាល័យ​ចំនួន​១៥០ និង​ប្រកាស​សមាសភាព​ក្រុមការងារ​ដឹកនាំ គ្រប់គ្រង និង​អនុវត្តន៍​គម្រោង

Published

on

​ភ្នំពេញ​ ៖ ថ្ងៃទី​០៧​ ខែតុលា ឆ្នាំ ២០២០ នៅ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ប្រកាស​ជា​ផ្លូវការ​នៃ​គម្រោងការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់​សាលា (SIS) ក្រោម​អធិបតីភាព​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី ក្រសួង​អប់រំ​យុវជន និង​កីឡា​។

​ក្នុង​វេទិកា​នេះ​បាន​កំណត់​ជា​អាទិភាព​សម្រាប់​សាលារៀន​ចំនួន 150 ក្នុង​ដំណាក់កាល​ដំបូង​។ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​មាន​កិត្តិយស​ដែល​បាន​ក្លាយជា​ក្រុមហ៊ុន​តែមួយគត់​ក្នុង​ការ​អនុវត្ត​គម្រោង​នេះ​សម្រាប់​ក្រសួង​។

ក្នុងឱកាស​នេះ​ផង​ដែរ​ លោក​បណ្ឌិតសភា​ចា​រ្យ រដ្ឋមន្ត្រី​ក៏បាន​បង្កើត​គណៈកម្មាធិកា​រ​គ្រប់គ្រង និង​ដាក់​ពង្រាយ​ប្រព័ន្ធ SIS សម្រាប់​សាលារៀន ដោយ​ក្រសួង​អប់រំ និង​មិត្ត​ហ្វូ​ន​មាន​គោលបំណង​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​សម្រាប់​សាលារៀន​រហូត​ជាង 3000 កន្លែង​នៅ​ទូទាំងប្រទេស​។

គណៈកម្មាធិការ​នេះ​មានការ​ចូលរួម​ពី​លោក​បណ្ឌិតសភា​ចា​រ្យ រដ្ឋមន្ត្រី ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ថ្នាក់ដឹកនាំ​ក្រសួង និង មន្ត្រី​បច្ចេកទេស​ជាច្រើន​រូប​ផង​ដែរ​។

ព្រឹត្តិការណ៍​នេះ ​គឺជា​ជំហាន​បន្ទាប់ បន្ទាប់ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា រួមជាមួយ​ក្រុមហ៊ុន​មិត្ត​ហ្វូន​បាន​សហប្រតិបត្តិការ​តាមរយៈ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​កាលពី​ថ្ងៃទី ២៥​ខែ មីនា ឆ្នាំ​២០២០​ដែល​ស្តីពី​ការដាក់​ពង្រាយ​ប្រព័ន្ធ​អប់រំ​បែប​ឌីជីថល និង​ដំណោះស្រាយ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​របស់​រដ្ឋាភិបាល (e-Government)​នៅ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​មន្ទីរ​គ្រប់​ខេត្ត​ក្រុង​។

SIS គឺជា​ដំណោះស្រាយ​មួយ​ដែល​មាន​ភាពលេច​ធ្លោ​រប​ស់​មិ​ត្ដ​ហ្វូ​ន​សម្រាប់​វិស័យ​អប់រំ​ដែល​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​តាម​វិទ្យាល័យ​នានា​នៅក្នុង​ខេត្តកណ្តាល​និង ខេត្តសៀមរាប​។ SIS អនុញ្ញាត​ឲ្យ​គ្រូបង្រៀន​ពិនិត្យ​និង​បញ្ចូល​វត្តមាន​របស់​សិស្ស និង​ការ​ដាក់​ពិន្ទុ​របស់​ពួកគេ​នៅក្នុង​ប្រវត្តិរូប​អេឡិចត្រូនិក​ផ្ទាល់ខ្លួន ការគ្រប់គ្រង​ពេលវេលា​សិក្សា ការ​បញ្ចូល​ពិន្ទុ​នៃ​លទ្ធផល​ប្រលង ការគ្រប់គ្រង​ថ្នាក់រៀន លើស​ពី​នេះ​ទៅ​ទៀត​ គឺ​អាច​មើល និង​ផ្ទៀងផ្ទាត់​ប្រវត្តិរូប​ផ្ទាល់ខ្លួន ហើយក៏​អាច​ផ្ញើ​ចេញ ឬ ធ្វើការ​ជូនដំណឹង​ដល់​សិស្ស និង ឪពុកម្តាយ​របស់​ពួកគេ​ផងដែរ​។ ម្យ៉ាងវិញទៀត​សិស្ស និង​ឪពុកម្តាយ​របស់​ពួកគេ​ក៏​អាច​ពិនិត្យមើល​វត្តមាន កាលវិភាគ ព័ត៌មាន​លំអិត​នៃ​តម្លៃ​ថ្លៃ​សេវាកម្ម​និង​កាលបរិច្ឆេទ​ប្រឡង​ផងដែរ​។ ពួកគេ​អាច​តាមដាន​ការសិក្សា​កូនៗ​របស់​ពួកគេ​គ្រប់ពេលវេលា និង​ទទួល​បាន​ការជូនដំណឹង​ពី​លោកគ្រូ អ្នកគ្រូ​ហើយ​អាច​បញ្ជូន​សំណូមពរ​ទៅ​សាលារៀន​បាន​ផងដែរ​។ រាល់​សកម្មភាព​ទាំងនេះ​នឹង​ត្រូវបានប្រតិបត្តិ​យ៉ាង​ងាយស្រួល​បំផុត​តាមរយៈ​ស្មា​ត​ហ្វូ​ន ឬ​កុំព្យូទ័រ​។

បន្ទាប់ពី​ទទួលបាន​ជោគជ័យ​នៃ​ការសាកល្បង​នៅតាម​សាលា​ចំនួន 2 រួចមក ក្រសួង​អប់រំ​យុវជន និង​កីឡា​បានទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​គម្រោង​នេះ​ក្នុង​វិស័យ​អប់រំ​តាមបែប​ឌីជីថល​និង​ការលើកកម្ពស់​ចំណេះដឹង​និង​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​សម្រាប់​សិស្សានុសិស្ស​នៅ​កម្ពុជា​។ ក្រសួង​ក៏បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​អនុវត្តន៍​នូវ​ដំណោះស្រាយ​នេះ​ឱ្យបាន​ទូលំទូលាយ​ដល់​សាលារៀន​ដទៃទៀត ក៏ដូចជា​បង្កើត​គណៈកម្មាធិកា​រដឹក​នាំ គ្រប់គ្រង​ការដាក់​ពង្រាយ និង​តាមដាន​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​នេះ​ក្នុងពេល​ដាក់ឱ្យ​ប្រើប្រាស់​ទូទាំងប្រទេស​។ គណៈកម្មាធិការ​នឹងមាន​ទំនួល​ខុសត្រូវ​ពេញលេញ​លើ​ការដឹកនាំ​និង​សម្របសម្រួល​ធនធាន​ទាំងអស់​ដើម្បីឱ្យ​គម្រោង​នេះ​ទទួលបាន​ជោគជ័យ​។

ថ្លែង​នៅក្នុង​កម្មវិធី លោក​បណ្ឌិតសភា​ចា​រ្យ រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន​បាន​បញ្ជាក់ថា «​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលា​ដែល​ជួយ​ឱ្យ​ថ្នាក់ដឹកនាំ​សាលា​ងាយស្រួល​គ្រប់គ្រង​ព័ត៌មាន​នៃ​ការសិក្សា​របស់​សិស្ស​នៅក្នុង​យុគសម័យ​ឌីជីថល​នេះ​។ ឥឡូវនេះ​យើង​កំពុង​ដាក់ពង្រាយ​ប្រព័ន្ធ​នេះ​ទៅ​សាលារៀន​ចំនួន 150 នៅ​ឆ្នាំនេះ ហើយនឹង​ពង្រីក​ដល់​សាលារៀន​ជាង 3000 កន្លែង​ទៀត​នៅ​ឆ្នាំក្រោយ​។ ជាមួយ​មិត្ត​ហ្វូ​ន​យើង​រំពឹងទុក​យ៉ាង​មុតមាំ​ថា​នឹង​ពង្រឹង​វិស័យ​អប់រំ និង​អនុវត្ត​គម្រោង​នេះ​ដោយ​ជោគជ័យ​»​។

ជាការ​ឆ្លើយតប​លោក ហ្វុ​ង វ៉ាន់ គឿង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​បណ្ឌិត​សភាចា​រ្យ រដ្ឋមន្ត្រី ដែល​បានជ្រើសរើស​យក​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ជា​ដៃគូ​សម្រាប់​អនុវត្តន៍​គម្រោង​នេះ​។

លោក​បាន​មានប្រសាសន៍ថា «​វា​ជា​កិត្តិយស​ណាស់​ដែល​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ រដ្ឋមន្ត្រី និង​ក្រសួង​អប់រំ​បានជ្រើសរើស​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ជា​ដៃគូ​តែមួយគត់​ក្នុងការ​អនុវត្ត​ប្រព័ន្ធ SIS សម្រាប់​សាលារៀន​។ យើង​ប្តេជ្ញា​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​បញ្ចប់​គម្រោង​តាម​ពេលវេលា​ដែល​បានកំណត់ និង​នាំមក​នូវ​គុណប្រយោជន៍​នៃ​ប្រព័ន្ធ​ដ៏​ល្អ​នេះ​ដល់​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ​ទាំងអស់​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​»​។

លោក​បាន​បន្ថែមទៀតថា​«“​មិន​ត្រឹមតែ SIS ទេ ពោល​មិត្ត​ហ្វូ​ន​នឹង​បញ្ចូល​នូវ​ទម្រង់​អេ​ឡិច​ត្រូ​និ​ច​ជា​បន្តបន្ទាប់​ទៀត​រួមមាន e-Learning, e-Library, Digital Book ដើម្បី​អនុវត្ត បំលាស់ប្តូរ​ឌីជីថល​ដ៏​ទូលំទូលាយ​មួយ​នេះ​។ ក្រៅពីនេះ មិ​ត្ដ​ហ្វូ​ន​ក៏បាន​សហការ​ជាមួយ​នាយកដ្ឋាន​ព័ត៌មានវិទ្យា ក្នុងការ​អនុវត្ត​ប្រព័ន្ធ​ស្នូល​នៃ​វិស័យ​អប់រំ​ដែល​អាចជួយ​សម្រួល​ដល់​ក្រសួង និង​មន្ទីរ​នានា គ្រប់គ្រង​ក្នុង​ប្រតិបត្តិការ​របស់ខ្លួន​យ៉ាង​ហ្មត់ចត់​»​៕

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម