Connect with us

បច្ចេកវិទ្យា

ត្រឹមតែ​1​ឆ្នាំ realme ទទួល​បាន​សមិតិ​ផល​យ៉ាង​អស្ចារ្យ Leap to Next Generation

បានផុស

នៅ

​ថ្ងៃទី​27 ខែ​តុលា ឆ្នាំ​2020 គឺជា​ថ្ងៃ​ខួប​គម្រប់​១​ឆ្នាំ​របស់ realme ដែល​ជា​ម៉ាក​ដែល​ផ្តោត​ទៅ​លើ កម្លាំង​ម៉ាស៊ីន​ខ្លាំង រចនាបថ​ទាន់សម័យ និង​ការ​ហ៊ាន​ឆ្ពោះទៅមុខ នៅ​ក្នុង​ទីផ្សារ​កម្ពុជា​។ ហើយ​ក្នុងនាម​ជា​ម៉ាក​បច្ចេកវិទ្យា​ដ៏​ពេញ​និយម ដែល​មាន​អាយុកាល​វ័យក្មេង​មួយ ដែល​មាន​ស្មារតី “​ហ៊ាន​ឆ្ពោះ​ទៅ​មុខ​” យកចិត្តទុកដាក់​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផលិតផល ផ្តល់​ជូន​អ្នកប្រើប្រាស់​នៅ​ក្នុង​ឧស្សាហ​កម្ម​នេះ​នូវ​ចម្លើយ​ដ៏​ពេញចិត្ត​។ ទន្ទឹម​នឹង​នេះ ដើម្បី​ចូលរួម​អបអរសាទរ​ខួប ១ ឆ្នាំ​នៃ​ការ​ចូល​មក​ទីផ្សារ​កម្ពុជា realme ក៏​មាន​ប្រូ​ម៉ូ​សិន​ពិសេស​ ដើម្បី​តបស្នង​ការ​ស្រលាញ់​និង​ការ​គាំទ្រ​ពី​អ្នកប្រើប្រាស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចាប់តាំងពី​ត្រីមាស​ទី ៣ នៃ​ឆ្នាំ ២០១៩ realme បាន​ជាប់​ចំណាត់ថ្នាក់​លេខ ៧ ក្នុង​ចំណោម​ម៉ាក​ស្មា​ត​ហ្វូ​ន​ទូទាំង​ពិភពលោក និង បាន​ពង្រីក​ខ្លួន​យ៉ាង​ឆាប់រហ័ស​ទៅ​ក្នុង​ទីផ្សារ​ចំនួន ៦១ នៅ​ទូទាំង​ពិភពលោក​។​ ចាប់តាំងពី​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩ realme បាន​អនុ​វន្ត​បេសកកម្ម​ដ៏​សំខាន់​មួយ​នៃ​ការ​ក្លាយ​ខ្លួន​ជា​អ្នក​នាំមុខ​បច្ចេកវិទ្យា​ ដែល​ពេញ​និយម​ជាមួយ​ឆន្ទៈ​ត្រូវតែ​ជោគជ័យ​របស់​ខ្លួន​។ realme នាំមក​នូវ​បច្ចេកវិទ្យា​លំដាប់ Flagship បំពាក់​លើ​ទូរស័ព្ទ​របស់​ខ្លួន ដែល​មាន​តម្លៃ​សមរម្យ​ទៅកាន់​យុវវ័យ​។ ដូច្នេះ​ហើយ អ្នកប្រើប្រាស់​កាន់​តែ​ច្រើន​អាច​ទទួលយក​បទពិសោធន៍​កាន់តែ​ប្រសើរ​។ បច្ចេកវិទ្យា​ឈានមុខ​គេ​ធ្វើ​ឲ្យ realme បាន​ក្លាយ​ជា​យីហោ​ទូរស័ព្ទ​ចល័ត កំពូល​ទី​4 នៅ​កម្ពុជា​យ៉ាង​ឆាប់រហ័ស​។

​ក្នុងនាម​ជា “​អ្នក​នាំ​មុខ​គេ​” ខាង​បច្ចេកវិទ្យា realme បាន​នាំ​មុខគេ​ក្នុង​ការ​បញ្ចេញ​នូវ​បច្ចេកវិទ្យា​ថ្មីៗ និង មុខងារ​ពិសេសៗ ដូចជា បច្ចេកវិទ្យា​សាក​ថ្ម​លឿន 125w UltraDart មុខងារ​ថត​ហ្វូង​ផ្កាយ និង កាមេរ៉ា 64MP ដំបូងបង្អស់​ដែល​ស្ថិត​ក្នុង​តម្លៃ​សមរម្យ ដើម្បី​លើកកម្ពស់​វឌ្ឍនភាព​រួម​នៃ​ឧស្សាហកម្ម​បច្ចេកវិទ្យា​។ នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា realme បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល 5G realme X50 Pro បំពាក់​ដោយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperDart និង realme C12 ដែល​បំពាក់​ដោយ​ថាមពល​ថ្ម​ធំ 6000mAh ដំបូងបង្អស់ -​ល​-​។​

​ស្របពេល​ជាមួយគ្នានេះដែរ realme ដែលជា​អ្នក​នាំមុខគេ​ខាង​បច្ចេកវិទ្យា តែងតែ​ជំនះ​រនាំង​តម្លៃ និង​បំបែក​ទម្លាប់​នៃ​ការកំណត់​តម្លៃ​ស្មា​ត​ហ្វូ​ន ដែល​ធ្វើ​ឲ្យ​យុវវ័យ​ ដែល​មាន​ថវិកា​ស្ដួចស្ដើង​អាច​ទទួលយក​បទ​ពិសោធន៍​បច្ចេកវិទ្យា​ទំនើប​ជាមួយ​ស្មា​ត​ហ្វូ​ន​ស្ថិត​ក្នុង​តម្លៃ​ទាប​។ បើ​និយាយ​ពី​ការ​សាក​ថ្ម realme បាន​នាំ​យក​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperDart Charge ដែល​មាន​នៅ​លើ​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល មក​បំពាក់​នៅលើ realme 7 Pro ដែល​មាន​តម្លៃ​ក្នុង​ចន្លោះ​ពី 300-400 ដុល្លារ​តែប៉ុណ្ណោះ​។ បើ​និយាយ​ពី​ការ​ថតរូប realme 7 ស៊េរី ធ្វើ​ឲ្យ​គ្រាប់​គ្នា​កាន់តែ​ចង់បាន កាមេរ៉ា​64MP 4​គ្រាប់​របស់​វា ។​

​ក្រៅពី​នេះ realme បាន​ប្រកាស​នៅ​យុទ្ធសាស្ត្រ​ផលិតផល​“1+4+N”​សម្រាប់​ផ​លិ​តផល AIoT ecosystem ជាមួយ​ស្មា​ត​ហ្វូ​ន​ជា​ស្នូល​សំខាន់ ក្នុង​ការបើក​ទីផ្សារ​សម្រាប់​ឆ្នាំ​ដំបូង​នៃ​ផលិតផល AIoT ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​បាន​បង្កើត​នូវ ភាព​ពេញ​និយម​សម្រាប់​យុវវ័យ​។​

​នា​ពេល​បច្ចុប្បន្ន​នេះ realme បាន​ប្តេជ្ញា​ចិត្ត​បង្កើត​នូវ AIoT ecosystem ដែល​មាន​ភាព​ពេញលេញ​។ វា​បាន​នាំមក​នូវ​ផលិតផល​ផលិតផល AIoT ជាច្រើន ដូចជា​នាឡិកា​ឆ្លាត​វៃ និង​ឧបករណ៍​សំឡេង​ឆ្លាត​វៃ​។ បន្តិច​ម្តងៗ realme នឹង​ផលិត​ផលិតផល​ឆ្លាតវៃ ជាមួយ​ការ​រចនា​កាន់តែ​ស្រស់​ស្អាត​ទាន់សម័យ និង មុខងារ​ពិសេស គ្រប់​កម្រិត​តម្លៃ ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​យុវវ័យ​កាន់តែ ស្រស់បំព្រង​។ ទើបតែ​នៅ​ក្នុង​ខែវិច្ឆិកា realme ត្រៀម​នឹង​នាំ​យក​នូវ​នាឡិកា​វៃឆ្លាត​ថ្មី​ដែល​កាន់​ថ្ម​បាន​យូរ Leap to Next Generation​។​

realme ដែល​មាន​អាយុកាល​ត្រឹម ១​ឆ្នាំ កំពុងតែ​មានការ​លូតលាស់​ម្តង​បន្តិចៗ នេះ​ក៏​ដោយសារតែ ស្មារតី “​ហ៊ាន​ឆ្ពោះ​ទៅមុខ​” ផលិតផល realme ដែល​មាន​បច្ចេកវិទ្យា​ថ្មី និង ពេញ​និយម​នឹង​បន្ត​បង្កើត​ឡើង​កាន់​តែ​ច្រើន ។ មិនយូរប៉ុន្មាន ផលិតផល ​realme​ នឹង​ក្លាយ​ជា​ចំណែក​មួយ​នៅ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ ដែល​មិន​អាច​ខ្វះ​បាន​របស់​អ្នកប្រើប្រាស់​នៅ​កម្ពុជា​៕​

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៣ នាទី មុន

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

ព័ត៌មានជាតិ៩ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ១៧ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ១៩ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ២២ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

Sokha Hotels

ព័ត៌មានពេញនិយម