បច្ចេកវិទ្យា
កាមេរ៉ាដែលសក្ដិសមបំផុតសម្រាប់យុវវ័យ realme 7 Pro ថតរូបកាន់តែច្បាស់ ការវិវត្តន៍កាន់តែទាន់សម័យ
កាលពីថ្មីៗនេះ realme ដែលជាក្រុមហ៊ុនដែលពេញនិយមខាងបច្ចេកវិទ្យា បាននាំចូលជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី realme 7 Series ពីរម៉ូឌែល realme 7 Pro និង realme 7 ដែលមានបំពាក់ កាមេរ៉ា 4 គ្រាប់ 64MP លំដាប់ Flagship គ្រាន់តែចុចថត នឹងទទួលបានរូបភាព ដែលមានកម្រិតភាពច្បាស់ល្អ ទោះជាពង្រីកធំក៏នៅតែមើលឃើញច្បាស់គ្រប់ចំណុចលម្អិត ទាំងនេះនាំមកជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ឈានមុខគេ។ រួមជាមួយនឹងមុខងារ Nightscape Mode និង Night filter ជាច្រើន អ្នកប្រើប្រាស់realme 7 series អាចលេង filters ប្តូរពណ៌ថ្មីៗជាច្រើន ដែលអាចថតបានរូបភាព ដែលឡូយដូចអ្នក ជំនាញ នាំមុខគេក្នុងសម័យកាលបច្ចុប្បន្ននេះ។
គុណភាពរូបភាពច្បាស់លំដាប់ Flagship ជាចំណុចសំខាន់នៃមូលដ្ឋានគ្រឹះកាថតរូប “Master Class”
realme 7 Pro និង realme 7 បំពាក់នូវកាមេរ៉ាគោលទំហំ 64MP ដែលមានទំហំសេនស័រ1/1.73អ៊ីញជាប្រភេទកាមេរ៉ា Sony IMX 682 f/1.8 ដែលមានសមត្ថភាពខ្លាំងស្រូបយកពន្លឺបានខ្លាំង ព្រមទាំងប្រើបច្ចេកវិទ្យា Quad Bayer ដោយមានការរួមបញ្ចូលភីកសែលសមាសធាតុដែលមានកំរិតខ្ពស់ ១,៦ 1.6μmអាចផ្តល់នូវរូបថតដែលមានគុណភាពល្អជាងមុន។ realme 7 Series អាចថតរូបបានទំហំ 6944*9248 ដែលទំហំនេះធំជាងទូរទស្សន៍ 4K រហូតដល់ 4 ដង។ នៅក្នុងប្លង់ដែលមានពន្លឺព្រះអាទិត្យទោះ បីជាមានការពង្រីក ១០០ ភាគរយក៏ដោយ ក៏រូបភាពនៅតែច្បាស់។
សមត្ថភាពថតរូបកាន់តែខ្លាំង លែងមានបញ្ហាចំពោះការថតយករូបភាពច្បាស់
មិនត្រឹមតែកាមេរ៉ាគោល64MP លេនទូលាយ លេនម៉ាក្រូ និងលេនPortrait របស់realme 7 series ក៏មានសមត្ថភាពអស្ចារ្យផងដែរ។ កាមេរ៉ាលេនទូលាយ 8MP 119ដឺក្រេ លេនម៉ាក្រូ2MP រួមជាមួយ និងលេនPortrait 2MP ធ្វើឲ្យមុខងារ realme 7 series កាន់តែមានសមត្ថភាពខ្លាំង។ realme 7 series កាមេរ៉ាមានសមត្ថភាពខ្លាំង អាចបំពេញនូវតម្រូវការថតរូបរបស់អ្នកប្រើប្រាស់ជាមួយ នឹងដំណោះស្រាយដ៏ល្អ ជួយដល់អ្នកប្រើប្រាស់ ដើម្បីកត់ត្រានូវការរស់នៅប្រចាំថ្ងៃ។
ចំណែកកាមេរ៉ាមុខមានទំហំ 32MP មានមុខងារ Nightscape Portrait ដែលអាចចាប់យករបស់អ្នកបានច្បាស់។មុខងារវីដេអូ នៃកាមេរ៉ាមុខក៏មានការវិវត្តន៍យ៉ាងខ្លាំងផងដែរ ដែលអាចថតវីដេអូយឺតៗ(slo-mo) ច្បាស់បានកម្រិត 1080 ក្នុងល្បឿន 120fps ថែមទាំងអាចរក្សាលំនឹងបានយ៉ាងល្អថែមទៀតផង ពិតជាសក្ដិសមបំផុតសម្រាប់ការថតVlog ។
មុខងារ Filters ជាច្រើន ជំរុញឲ្យការថតរូបកាន់រីករាយមួយកម្រិតទៀត
បន្ថែមពីលើនេះទៀត realme 7 Pro នៅមានមុខងារពិសេសបន្ថែមទៀតគឺ Pro Nightscape ដែលជួយឲ្យអ្នកប្រើប្រាស់អាចថតយករូបភាព ដែលមានពន្លឺភ្លឺច្បាស់ និងទាក់ទាញ ដោយមានការសំយោគពហុរូបភាពបញ្ចូលគ្នាលើសពីការរំពឹងទុករបស់យើង។ realme 7 Series ក៏មានមុខងារ Starry Mode ដែលយើងអាចថតយកហ្វូងផ្កាយបានយ៉ាងស្រស់ស្អាត។ បន្ថែមពីនេះ realme 7 Series មានមុខងារ night filters ចំនួន ៣ ដូចជា Cyber Punk, Flamingo, Modern Gold ដូច្នេះអ្នកប្រើប្រាស់អាចថតយករូបភាពកាន់តែស្អាតប្លែក វាក៏ជាការកម្សាន្តមួយទៀតសម្រាប់ការថតរូប។
កាន់តែភ្ញាក់ផ្អើលជាមួយមុខងារ AI Color Portrait បង្កើតវីដេអូរបស់អ្នកកាន់តែលេចធ្លោ
ប្រសិនបើអ្នកមិនចេះ ប៉ុន្តែចង់បានវីដេអូដែលល្អ មុខងារ AI Color Portait របស់ realme 7 pro គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមិនចេះសោះ ។ AI Color Portait នឹងសម្គាល់មនុស្សឬវត្ថុ ឲ្យរក្សាពណ៌នៅដដែល ហើយធ្វើឲ្យផ្ទៃខាងក្រោយក្លាយជាពណ៌សខ្មៅ ដែលវាប្រៀបដូចជាការថតកុនខ្នាតធំ។
អ្នកមិនចេះថតរូប ហើយយល់ថាគ្មានអ្វីថ្មី? ចឹងសាកមើល realme 7 series វិញម្តងមើល ដែលមានមុខងារថ្មីៗកម្សាន្តជាច្រើន ធ្វើឱ្យអ្នកប្រើប្រាស់មានចំណាប់អារម្មណ៍ក្នុងការបង្កើតរូបភាពយ៉ាងពេញលេញជាមួយនឹងការច្នៃប្រឌិត “ហ៊ានឆ្ពោះទៅមុខ” ទោះជាអ្នកមិនចេះថតរូបក៏អាចថតចេញ បានដូចអ្នកជំនាញផងដែរ ធ្វើឲ្យអ្នកទទួលបានបទពិសោធន៍កាន់តែអស្ចារ្យ ។ ចាប់ពីថ្ងៃនេះ រាល់អតិថិជនដែលបានធ្វើការបញ្ជាទិញទុកមុននូវ realme 7 series នៅតាមបណ្តាហាងនាៗ នឹងមានការថែមជូនកាដូពិសេសដូចជា ដបទឹក, កាសក្តោប, កាបូបកីឡា និង លេខស៊ីមស្មាតធំហ្មង (12 សប្តាហ៍) និង ចំពោះការដាក់លក់លើកដំបូង គឺនៅថ្ងៃទី៩ខែតុលានេះហើយ៕
អត្ថបទពាណិជ្ជកម្ម
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង