វិស្វករ​កំពុង​ផលិត​ម៉ាស៊ីន​ខ្យល់ អុកស៊ីហ្សែន​ក្នុង​ល្បឿន​ផលិតភាព​ដល់ទៅ៨ដងលើសធម្មតា – Kampuchea Thmey Daily
Connect with us

បច្ចេកវិទ្យា

វិស្វករ​កំពុង​ផលិត​ម៉ាស៊ីន​ខ្យល់ អុកស៊ីហ្សែន​ក្នុង​ល្បឿន​ផលិតភាព​ដល់ទៅ៨ដងលើសធម្មតា

Published

on

វិស្វករ​រថយន្ត និង​ម៉ាស៊ីន​ត្រជាក់​នៅ​អូស្ត្រាលី បាន​ប្រមូល​ផ្ដុំ​គ្នា​ផលិត​ម៉ាស៊ីន​អុកស៊ីហ្សែន​និង​បំពង់ខ្យល់​ប្រើ​ក្នុង​ពេទ្យ ឲ្យ​បាន​យ៉ាង​ឆាប់​រហ័ស ​ក្រោម​គំរូ​ដើម​នៃ​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​និង​អ្នក​ជំនាញ​ផ្នែក​ថែទាំ​មូលដ្ឋាន។

ពួកគេ​កំពុង​ធ្វើការ ជាមួយ​សាស្ត្រាចារ្យ​ឈាន​មុខ​គេ​ក្នុង​ចំណោម​អ្នក​ជំនាញ​ ICU នៅ​សហរដ្ឋអាមេរិក ជាមួយ​បណ្ដា​អ្នក​ពាក់ព័ន្ធ​នឹង​ជំនាញ​ផលិត​ប្រព័ន្ធ​បញ្ជា​ម៉ូទ័រ​អេឡិចត្រូនិក​ហើយ​និយាយ​ថា វា​មិន​មាន​អ្វី​ប្លែក​គ្នា​ខ្លាំង​ទេ ចំពោះ​គ្រឿង​បន្លាស់​ដែល​យើង​ធ្លាប់​ប្រើ​នៅ​លើ​បណ្ដា​ឡាន​ទំនើបៗ។

ម៉ាស៊ីន​ខ្យល់​ដែល​ពួកគេ​កំពុង​ព្យាយាម​ផលិត​ គឺ​ជា​ឧបករណ៍​សម្រាប់​ជំនួយ​ដល់​ការ​ដកដង្ហើម​សម្រាប់​ប្រើ​ក្នុង​វេជ្ជសាស្ត្រ​ហើយ​កំពុង​ខ្សត់​ខ្លាំង​ក្នុងយុទ្ធនាការព្យាបាលអ្នកកើតជំងឺកូវីដ១៩។ដោយ​មាន​តម្រូវ​ការ​បំពង់​ខ្យល់​ថយ​ចុះ​សន្សឹមៗ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ជាមួយ​នឹង​សេចក្ដី​ប្រកាស​ថ្មីៗ​នៃ​មន្ទីរពេទ្យ​ឯកជន ដែល​ព្រម​ផ្ដល់​ជំនួយ​ម៉ាស៊ីន​ពួកគេ​មក​ឲ្យ​​ពេទ្យ​រដ្ឋ ក្រសួងសុខាភិបាល​បាន​និយាយ​ថា ការ​ផលិត​នៅ​តែ​ត្រូវ​ជំរុញ​ទៅ​មុខក្នុង ល្បឿន៨ដងនៃពេលផលិតធម្មតា​ព្រោះ​អូស្ត្រាលី​គិត​ថា គេ​មិន​អាច​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​ពី​ក្រៅ​បាន​ទៀត​ទេ។

លោក Roland Dane ប្រធាន​ក្រុម​វិស្វករ​នេះ​បាន​មាន​ប្រសាសន៍​ថា“ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ចំពោះ​ការ​ច្នៃប្រឌិត និង​ភាព​រហ័សរហួន​របស់​ក្រុម​របស់​ខ្ញុំ និង​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នៅ​ពេល​យើង​ដាក់​ចិត្ត​គំនិត​របស់​យើង​ជ្រៅ​ជាមួយវា” ៕

ប្រែសម្រួល៖Mr Tomorrow

ចុចអាន ៖ម៉ាស៊ីន​បោក​សំលៀកបំពាក់ សាម​សុង ទ្វារ​ចំហៀង ថ្មី ម៉ូ​ដែ​ល WW90K54E0UW/ST ផ្តល់ជូន​លោកអ្នក​នូវ​ភាព​ងាយស្រួល​ក្នុងការ​បោកគក់​…!!

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ1 hour ago

ម្ចាស់​ឃ្លិប​វីដេអូ​ ដែល​បែកធ្លាយ​បាន​បដិសេធ​ថា​ខ្លួន​មិន​ជាប់​សាច់​ឈាម ឬ ជាកូនស្រី​បង្កើត​របស់​លោក​ឆែម សាវុធទេ (Videos)

ព័ត៌មានជាតិ3 hours ago

អ្នក​ពាក់ព័ន្ធ​ដោយផ្ទាល់និងប្រយោល ក្នុងព្រឹត្តិការណ៍​២៨​វិច្ឆិកា នៅ​ខេត្តកំពង់ចាម មានចំនួន៣៣នាក់

ព័ត៌មានជាតិ3 hours ago

លោកស្រី ឱ វណ្ណឌី​ន ​៖ ​សូមអ្នក​ដែល​ប៉ះពាល់​ផ្ទាល់​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​សូម​ឲ្យ​មាន​ភាពស្មោះត្រង់​

ព័ត៌មានជាតិ4 hours ago

BREAKING ៖ សម្តេច​តេ​ជោ សម្រេច​បញ្ចេញ​ម៉ាស​២​លាន​ដោយ​១​លាន​សម្រាប់​ភ្នំពេញ និង​១​លាន​សម្រាប់​ខេត្តសៀមរាប​

ព័ត៌មានជាតិ5 hours ago

លោក​ហ៊ុន​ ម៉ា​នី​ ទទួលលទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩

ព័ត៌មានពេញនិយម