Connect with us

បច្ចេកវិទ្យា

រោងចក្រ​ផលិត​ឡាន​ធំៗគ្រោងងាកមកផលិតម៉ាស៊ីនជំនួយដង្ហើមក្នុងពេលវិបត្តិវីរុសកូវីដ១៩

បានផុស

នៅ

ឧស្សាហកម្មផលិតយានយន្តកំពុងផ្តល់នូវអ្នកជំនាញនិងកម្លាំងពលកម្មទៅដល់វិស័យមន្ទីរពេទ្យ ខណៈ​ដែល​ខ្លួន​កំពុង​ត្រៀម​ខ្លួន​ផលិតម៉ាស៊ីន​ជំនួយខ្យល់​ដង្ហើមក្នុងអំឡុង​ពេល​មាន​ជំងឺកូវីដ១៩ ។

ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក General Motors និង Ford ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​បារាំង PSA និង Renault ហើយ​និង​វិស្វករ​មក​ពី Formula 1ជា​ច្រើន​រូប បាន​រួមគ្នា​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​កង្វះខាត​បរិក្ខា​ពេទ្យ​សំខាន់ៗ​ទ្រង់ទ្រាយ​ធំ​ជា​សាកល​តែ​ម្ដង។

នៅពេលដែលមន្ទីរពេទ្យទាំងអស់នៅជុំវិញពិភពលោកកំពុងប្រឈមមុខនឹងការកើនឡើងនៃចំនួនអ្នកជំងឺដែលមានការពិបាកដកដង្ហើមដោយសារជំងឺកូវីដ១៩ កង្វះខាត​បំពង់​ជំនួយ​ខ្យល់​បាន​បង្ខំ​ឲ្យ​ក្រុម​គ្រូពេទ្យ​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ដែល​ត្រូវ​ប៉ះពាល់​ដល់​អាយុ​ជីវិត​អ្នក​ជំងឺ​ចំនួន។

ការកែប្រែគោលដៅនៃរោងចក្រផលិតរថយន្តឡើងវិញសម្រាប់ផលិតកម្មបន្ទាន់ទាំងនេះបានទាក់ទាញ​ឲ្យ​មានការប្រៀបធៀបទៅនឹងសង្គ្រាម​លោក​លើកទី ២ ពោល​គឺ​នៅ​ពេល​ដែល​រោងចក្រ​ទាំង​នោះ​ត្រូវ​បាន​ប្រើ​ដើម្បី​ផលិត​រថក្រោះ និង​យន្តហោះ​ចម្បាំង​ដូចគ្នា​ដែរ។

ក៏​ប៉ុន្តែ​អ្នក​ជំនាញមួយចំនួនបាននិយាយថា ក្នុង​ស្ថានភាព​នេះ​ការ​បង្កើត​ឧបករណ៍​ជំនួយ​ខ្យល់​ដ៏​ចាំបាច់​នឹង​ត្រូវ​ការ​បច្ចេកទេស និង​នីតិវិធី​ផ្សេងៗ​ដែល​រោងចក្រ​ផលិត​រថយន្ត​តែងតែ​មើល​ឃើញ។

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​ប្រើ​ភាព​ស្រដៀង​គ្នា​ផ្នែក​សេដ្ឋកិច្ច​កាល​ពី​សម័យ​សង្គ្រាម​ដើម្បី​បង្ហាញ​អំពី​ការ​អំពាវនាវ​របស់​លោកចំពោះឧស្សាហកម្មរថយន្ត នៅពេលប្រទេសនេះកំពុងដោះស្រាយករណីឆ្លងនៃវីរុសកូរ៉ូណាដែលកំពុងពិបាកក្នុងការទប់ស្កាត់។ ទីបំផុតលោកបានប្រើច្បាប់ឆ្នាំ ១៩៥០ ទាក់ទង​នឹង​ផលិតកម្ម​ការពារ​ជាតិ​ដើម្បី​បង្ខំ​ឲ្យ​រោងចក្រ​មួយ​របស់​ក្រុមហ៊ុន GM ផលិត​ម៉ាស៊ីន​ជំនួយ​ខ្យល់​ដង្ហើម​វិញ។

ដោយឡែក ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារនេះថា នៅក្នុងប្រទេសបារាំងសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មត្រូវបានបង្កើតឡើងរួមទាំងក្រុមហ៊ុន PSA និងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តឈ្មោះថា Valeo ដើម្បីផលិតបំពង់ជំនួយខ្យល់ ១ម៉ឺនគ្រឿងនៅត្រឹមពាក់កណ្តាលខែឧសភាខាងមុខនេះ។

សម្រាប់ផ្នែករបស់ក្រុមហ៊ុននេះ ក្រុមហ៊ុន Mercedes បានស្នើសុំឱ្យក្រុម Formula 1 របស់ខ្លួនដែលនៅទំនេរដោយសារតែត្រូវបានពន្យារពេល ឬលុបចោលការប្រណាំង Grand Prix ដើម្បីទៅធ្វើការនេះ៕

ប្រែសម្រួល៖ តរុណី

ប្រភព៖AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម