ការវិវត្តន៍ realme Number seires :realme 7 series បំពាក់​នូវ​កាមេរ៉ា 64MP Ultra Clear 4​គ្រាប់ បង្កើត​នូវ​ស្តង់ដារ​ថ្មី​សម្រាប់​ស្មា​ត​ហ្វូ​ន​ ដែល​មាន​តម្លៃ​$250​ឡើង​ – Kampuchea Thmey Daily
Connect with us

បច្ចេកវិទ្យា

ការវិវត្តន៍ realme Number seires :realme 7 series បំពាក់​នូវ​កាមេរ៉ា 64MP Ultra Clear 4​គ្រាប់ បង្កើត​នូវ​ស្តង់ដារ​ថ្មី​សម្រាប់​ស្មា​ត​ហ្វូ​ន​ ដែល​មាន​តម្លៃ​$250​ឡើង​

Published

on

​នៅ​ថ្ងៃទី16​ ខែតុលា realme ដែល​ជា​អ្នក​ពេញនិយម​ផ្នែក​បច្ចេកវិទ្យា​នឹង​ដាក់​ប្រកាស​នូវ​ realme 7i ដែល​វា​មាន​កាមេរ៉ា​អាច​ថត​បាន​ច្បាស់​ដូចគ្នា​ជាមួយនឹង realme 7 Pro ដែល​អាច​លេង​ filter​ ប្តូរ​ពណ៌​ថ្មីៗ​ជាច្រើននិង ​realme 7 ដែល​ Gamer ចូលចិត្ត​បំផុត គឺ​វា​មាន​បំពាក់​នូវ​កាមេរ៉ា​កម្រិត​ Flagship 64MP Ultra Clear 4 គ្រាប់ មិន​ថា​ថតរូប​ឬ​ថត​វីដេអូ គឺ​អាច​ថត​បាន​ដូច​ការ​ថតកុន​ខ្នាត​ធំ​ដែល​អាច​ថត​បាន​គ្រប់​ចំណុច​លម្អិត ជា​មួយគ្នានេះដែរ​វា​ ក៏​មាន​បំពាក់​ជា​មួយនឹង​ថាមពល​ថ្ម​ធំ​5000mAh អេក្រង់​កម្រិត​90Hz ហើយ​អាច​នឹង​មាន​តម្លៃ​មិន​លើសពី​$250 ។

​ក្នុងនាម​ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដែល​បាន​នាំយក​បច្ចេកវិទ្យា​ថតរូប​លំដាប់​Flagship មក​បំពាក់​លើ​ស្មា​ត​ហ្វូ​ន​ ដែលមាន​ជួរ​តម្លៃ​ក្រោម​$250 ការបង្ហាញ​ខ្លួន​របស់​realme 7i មានន័យថា realme 7 series នឹង​ក្លាយជា​អ្នក​ពេញ​និយមនៃ​ផ្នែក​បច្ចេកវិទ្យា កាមេរ៉ា 64MP Ultra Clear 4 គ្រាប់​ជា​ផ្លូវការ ដោយ​បង្កើត​នូវ​ស្តង់ដារ​ថ្មី​សម្រាប់​ស្មា​ត​ហ្វូ​ន ​ដែលមាន​តម្លៃ​$250​ឡើង ដោយមាន​បំពាក់​នូវ​កាមេរ៉ា 64MP Ultra Clear 4 គ្រាប់ ដឹកនាំ​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន​ឲ្យ​មាន​ការរីកចម្រើន​ល្អ។ ជា​មួយ​គ្នា​នេះ​ដែរ realme 7 series នឹង​នាំឲ្យ​អ្នកប្រើប្រាស់​ទទួល​បាន​បទពិសោធន៍​រីករាយ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ដែល​នាំមក​ដោយ “​បច្ចេកវិទ្យា​”​និង​”​ភាពស្រស់ស្អាត​”​។

​សម្រាប់​realme 7 series មិន​ថា​ការថតរូប​ឬ​បច្ចេកវិទ្យា​សាក​ថ្ម គឺ​មាន​ការ​កែប្រែ​ប្រសើរ​ជាង​ផលិតផល​realme Number series មុនៗ ​ហើយ​បើ​មើល​ទៅលើ​ផ្នែក​កាមេរ៉ា គឺ​វា​មាន​បំពាក់​នូវ​កា​េ​ម​រ៉ា 64MP Ultra Clear 4 គ្រាប់ ដែល​realme Number series អាច​ថត​បាន​ច្បាស់​ដូច​ក្នុង​ភាពយន្ត ថែមទាំង​មាន​បំពាក់​នូវ Filters ដែល​ពេញ​និយម​ជាច្រើន ដូចជា Cyberpunk, Flamingo, Modern Gold ជាដើម​ទោះជា​អ្នក​មិន​ចេះ​សោះ​ក៏​អាច​ថត​បាន​ដូច​ទៅនឹង​ក្នុង​ភាពយន្ត​បាន​ដែរ​។​

​អ្វីដែល​គួរឲ្យ​កត់សម្គាល់​នោះ​គឺ realme 7i មិន​ត្រឹម​តែមាន​បំពាក់​នូវ​កាមេរ៉ា 64MP Ultra Clear 4 គ្រាប់ ជាមួយគ្នានេះដែរ​​ថែមទាំង​អាច​បើកមុខ​ងារ​ទប់​លំនឹង​វីដេអូ UIS Max មិន​ថា​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ឬក៏​ការហាត់​ប្រាណ គឺអាច​ថត​បាន​យ៉ាង​ច្បាស់​ល្អ មិន​រំលង​រាល់​ចំណុច​លម្អិត។

​ប្រសិនបើ​អ្នក​មិនចេះ ប៉ុន្តែ​ចង់បាន​វី​ដេ​អូ​ដែល​ល្អ មុខងារ​ថត​វីដេអូ​របស់ reamle 7i គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​មិន​ចេះ​សោះ។ នៅក្នុង Cinema Mode យើង​អាច​ថត​វីដេអូ​ដោយ​ខ្នាត​21:9 មាន​រាង​ទ្រវែង ដែល​អាច​ថត​បាន​វីដេអូ​ដូច​ទៅនឹង​ភាពយន្ត​ពិតៗ អ្នកនឹង​ឃើញថា ជីវិត​កាន់តែ​មាន​ភាព​អស្ចារ្យ​ជាង​ក្នុង​ភាពយន្ត ហើយ​ម្នាក់ៗ​សុទ្ធតែ​អាច​ធ្វើ​ជា​អ្នកដឹកនាំ​នៃ​ជីវិត​បាន​គ្រប់គ្នា​។​ realme 7 series គាំទ្រ​ដល់​យុវវ័យ​ ក្នុង​ការ​កត់ត្រា​ការរស់នៅ​តាមរយៈ​ការថតរូប ថត​វីដេអូ បង្កើត​នូវ​ការចងចាំ​ល្អៗ​សម្រាប់​ខ្លួនឯង ហើយ​ជំរុញ​អោយ​យុវវ័យ​បង្កើត​នូវ​អ្វី​ដែល​ថ្មី​តាមរយៈ​បច្ចេកវិទ្យា​ថ្មីៗ ។ ហើយ​realme 7 series លើក​នេះ​ក៏បាន​មានការ​កែប្រែ​ឈានមុខ​គេ​ទៅលើ​ផ្នែក​ថតរូប និង​ក្លាយ​ជា​ការ​កែប្រែ​ដែល​លេចធ្លោ​បំផុត​នៃ Number series ។​

​សម្រាប់​ការ​រចនាបថ​ខាងក្រៅ realme 7i មាន​ពីរ​ជម្រើស​គឺ ​ពណ៌ Aurora Green និង ពណ៌ Porla Blue​ដែល មើល​ទៅ​ថ្លៃថ្នូរ​និង​ទាន់សម័យ​។​

​សម្រាប់​ផ្នែក​ថាមពល​ថ្ម realme Number series តែងតែ​បន្ត​យក​បច្ចេកវិទ្យា​ឈានមុខ​មក​បំពាក់​នៅលើ​ផលិតផល​ជាច្រើន​មុនគេ realme 7 Pro ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​65W SuperDart លំដាប់ Flagship ហើយ​realme 7 ប្រើប្រាស់​បំពាក់​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​30W Dart និង​realme 7i បំពាក់​នូវ​ថាមពល​ថ្ម​ធំ​5000mAh និង​សាក​ថ្ម​លឿន​18W និង​មាន​មុខងារ​សន្សំសំចៃ​ថាមពល​ថ្ម ដែល​ថ្ម​5% លេង WhatsApp​បាន​រយៈពេល​66​នាទី សម្រាប់​កម្រិត​តម្លៃ​ គឺ​អាច​អោយ​សិស្ស និង​អ្នក​ប្រកបការងារ​មួយចំនួន​ អាច​ទទួល​បាន​បទពិសោធន៍​បច្ចេកវិទ្យា​ដែល​ពេញ​និយម​បំផុត​។​

​សរុប​មក ការ​បង្ហាញ​ខ្លួន​របស់​realme 7i ដែលមាន​មុខងារ​ថត​រូប​ច្បាស់ ធ្វើ​ឲ្យ​ផលិតផល realme Number series កាន់តែ​អស្ចារ្យ​ថែមទៀត រួមជាមួយ​នឹង​realme 7 Pro​ដែល​អាច​លេង​filter​ប្តូរ​ពណ៌​ថ្មីៗ​ជាច្រើន និង realme 7 ដែល​Gamer​ចូលចិត្ត​បំផុត បង្កើត​បានជា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ និង​មាន​ក្នុង​ជួរ​តម្លៃ​ជាច្រើន​ ដែល​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​បំពេញ​ត​ម្រូវ​ការ​របស់​អតិថិជន​។​

​តើ​នឹងមាន​ភាព​ភ្ញាក់ផ្អើល​អ្វីខ្លះ​នៅក្នុង​កម្មវិធី​ដាក់​ប្រកាស realme 7i នៅ​ម៉ោង​19:00 ថ្ងៃទី​16​ខែតុលា នេះ សូម​ទន្ទឹម​រង់ចាំ​ទាំងអស់គ្នា៕

អត្ថបទពាណិជ្ជកម្ម

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ10 mins ago

ចង់​ដឹង​ទេតើ​រោគសញ្ញា​ជំងឺ​កូ​វីដ​១៩​ និង ​ជំងឺ​ផ្តាសាយ​ មាន​លក្ខណៈ​ខុសគ្នា​ត្រង់​ណាខ្លះ

ព័ត៌មានជាតិ19 mins ago

ក្រសួង​អប់រំ​ បើក​វេទិកា​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ជាដំបូង​នៅ កម្ពុជា

ព័ត៌មានជាតិ44 mins ago

នាយករដ្ឋមន្ត្រី​ដាក់​បញ្ជា​អោយ​បង្ហាញ​អត្តសញ្ញាណ​អ្នកពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩

ព័ត៌មានជាតិ2 hours ago

មន្ទីរ​សាធារណការ​ជួសជុល​ផ្លូវជាតិ​លេខ​៥​រងគ្រោះ​ដោយ​ទឹកជំនន់​ចន្លោះ​ស្ពាន​តា​ផាន់​ដល់​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍

ព័ត៌មានជាតិ2 hours ago

រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ខុសប្លែក​ពី​រាល់​ឆ្នាំ ខណៈ​ចាប់​ផ្តើមក​សាង​ហើយ

ព័ត៌មានពេញនិយម