ស្ថាប័ន​Counterpoint​បានប្រកាស​ទិន្នន័យ​ថ្មី​បំផុត ៖ realme​បាន​ក្លាយជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែល លក់បាន​50​លាន​គ្រឿង​លឿន​បំផុត​ក្នុង​ពិភពលោក ! – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

បច្ចេកវិទ្យា

ស្ថាប័ន​Counterpoint​បានប្រកាស​ទិន្នន័យ​ថ្មី​បំផុត ៖ realme​បាន​ក្លាយជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែល លក់បាន​50​លាន​គ្រឿង​លឿន​បំផុត​ក្នុង​ពិភពលោក !

Published

on

​យោងតាម​ស្ថាប័ន Counterpoint ដែល​បានបង្ហាញ​នូវ​របាយការណ៍​ការលក់​ស្មា​ត​ហ្វូ​ន​ក្នុង​ទីផ្សារ​សកល​សម្រាប់​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​២០២០​ ដែល​បាន​បង្ហាញ​ថា ដែល​ចំនួន​លក់​របស់ realme ​ក្នុង​ទីផ្សារ​សកល​មាន​ចំនួន​រហូតដល់​ជាង​50​លាន​គ្រឿង ដោយ​គ្រាន់​តែ​ត្រឹម​រយៈពេល 9​ត្រីមាស​តែប៉ុណ្ណោះ (2018 Q3-2020 Q3) ក៏បាន​ក្លាយ​ជា​ម៉ាក​ស្មា​ត​ហ្វូ​ន ដែលមាន​ចំនួន​លក់​កើនឡើង​លឿន ជាងគេ​ក្នុង​ពិភពលោក​។

នៅក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០២០​ចំនួន​លក់​មាន​ចំនួន​១៤​លាន​៨០​ម៉ឺន​គ្រឿង បង្កើត​នូវ​កំណត់ត្រា​ថ្មី ហើយ ​realme ក៏បាន​បន្ត​ជាប់​ជា​ក្រុមហ៊ុន​ ដែល​មាន​ការ​រីកចម្រើន​លឿន​ជាងគេ​ក្នុង​ពិភពលោក​រយៈពេល​៤​ត្រីមាស​ជាប់​គ្នា និង ជាប់​ចំណាត់ថ្នាក់​ទី​៧​ក្នុង​ពិភពលោក។ រហូតមកដល់​ត្រីមាស​ទី​2​ឆ្នាំ​២០២០ realme បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ទី​4​ក្នុង​កម្ពុជា ហើយ​សម្រាប់​ត្រីមាស​ទី​3​យើង​ទន្ទឹម​រង់ចាំ​ទាំង​អស់​គ្នា។

​មានការ​លក់​ចេញ​លឿន​បំផុត​នៅ​លើ​ពិភពលោក រហូតដល់​៥០​លាន​គ្រឿង realme​ បាន​ជាប់​ចំណាត់ថ្នាក់​ទី​៧​ក្នុង​ពិភពលោក

ដោយ​គោរព​តាម​ស្មារតី “​ឆ្ពោះទៅមុខ​” realme​នៅតែ​បន្ត​នាំយក​នូវ​ផលិតផល​ ដែល​មាន​មុខងារ​អស្ចារ្យ​ការ​រចនា​ពេញ​និយម និង​មាន​គុណភាព​ខ្ពស់​ដល់​អ្នកប្រើប្រាស់​វ័យ​ក្មេង​ជុំវិញ​ពិភពលោក បង្កើត​នូវ​ការរស់នៅ​ឆ្លាត​វៃ​បែប​ពេញ​និយម​។ ជា​មួយ​នឹង​យុទ្ធសាស្ត្រ “​ស្មា​ត​ហ្វូ​ន​+AIoT” realme បាន​នាំមុខ​ក្នុង​ការ​បង្កើត​នូវ​ផលិតផល​ជាច្រើន​ចាប់​តាំងពី​លំដាប់​ថវិកា​រហូតដល់​លំដាប់ ​Flagship ដោយមាន​ការ​រចនា និង គ្រឿង​បំពាក់​មានគុណ​ភាពល្អ​ជា​ង​ក្នុង​ជួរ​តម្លៃ​ដូចគ្នា ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​វ័យក្មេង​ជុំវិញ​ពិភពលោក​អាច​ទទួល​បាន​បទ​ពិសោធ​ន៍​ការរស់នៅ​ ដែល​មាន​ស្តង់ដារ​ខ្ពស់​។ នៅ​ក្នុង​ទីផ្សារ​កម្ពុជា realme បាន​នាំមក​ដំបូង​គេ​នូវ​ស្មា​ត​ហ្វូ​ន​realme X50 Pro ម៉ូ​ឌែ​ល 5G ដំបូង​គេ​សម្រាប់​ជួរ​តម្លៃ​ដូចគ្នា realme 7 Pro មានការ​សាក​លឿន​បំផុត 65W SuperDart​ ដែល​មាន​ជួរ​តម្លៃ​$350-$400 និង realme 7i ស្មា​ត​ហ្វូ​នទី​មួយ​ក្នុង​ជួរ​តម្លៃ​$250 ដែល​មាន​កាមេរ៉ា​4 គ្រាប់​64MP ហើយ​នៅ​ថ្ងៃទី​10 ខែ​វិច្ឆិកា នេះ​នឹង​មាន​នាំមក​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា​ថ្មី​realme C15 ម៉ូឌែ​ល​ទីមួយ​ដែល​មាន​ថាមពល​ថ្ម​ធំ​6000mAh និង ការ​សាក​18W​។​

​ការបង្កើន​ល្បឿន​ក្នុង​ការ​រៀបចំ​ឧបករណ៍ AIoT realme ប្រកាន់​នូវ​យុទ្ធសាស្ត្រ​ផលិតផល “1+4+N” មាន​ស្មា​ត​ហ្វូ​ន​ជា​ស្នូល ដែល​អាច​ភ្ជាប់​ជា​មួយ​នឹង​ទូរទស្សន៍ កាស នាឡិកា និង​បាស​បំពង​សំឡេង​គ្របដណ្តប់​នូវ​រាល់​ការប្រើប្រាស់​លក្ខណៈ “​បុគ្គល គ្រួសារ និង​ការ​ធ្វើ​ដំណើរ​”​។ នៅ​ក្នុង​ឆ្នាំនេះ realme នឹងដាក់​ចេញ​នូវ​ផលិតផល AIoT 50 ម៉ូ​ឌែ​ល​ជុំវិញ​ពិភពលោក បន្ត​ធ្វើឲ្យការរស់នៅ​របស់​យុវវ័យ​កាន់តែ​ប្រសើរឡើង នៅ​ថ្ងៃទី​10 ខែ​វិច្ឆិកា នៅ​ក្នុង​ទីផ្សារ​កម្ពុជា​នឹងមាន​ការដាក់​ប្រកាស​នូវ នាឡិកា​ឆ្លាត​វៃ Watch S ដែល​អាច​កាន់​ថ្ម​បាន​យូរ​បំផុត សូម​ទន្ទឹម​រង់ចាំ​ទាំង​អស់​គ្នា​។​

(​ទិន្នន័យ​របស់​Counterpoint​បាន​បង្ហាញថា​:realme​បាន​ក្លាយជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែលមាន​ការលក់​ចេញ​លឿន​បំផុត​នៅលើ​ពិភពលោក​រហូតដល់​៥០​លាន​គ្រឿងក្នុង​រយៈពេល​ដ៏​ខ្លី​)

​មិនមាន​ការបែងចែក​វណ្ណ realme​ បាន​ក្លាយជា​អ្នកដឹកនាំ​ក្នុង​ឧស្សាហកម្ម​

​ក្នុងនាម​ជា​ម៉ាក​បច្ចេកវិទ្យា​ពេញនិយម​វ័យក្មេង​មួយ realme បាន​បន្ត​ជ្រើស​យក “​ការពេញនិយម​របស់​យុវវ័យ​”​មក​បង្ហាញ​ពី​នូវ​បុគ្គលិកលក្ខណៈ​របស់ខ្លួន​ឯង និង​សាកល្បង​បន្ត​សហការ​ជាមួយ​អ្នក​ច្នៃ​ម៉ូដ​ដ៏​ល្បី​ក្នុង​ពិភពលោក និង​អ្នកល្បីៗ​ក្នុង​វិស័យ​ជាច្រើន​ទៀត បង្កើត​នូវ​ផលិតផល​ពេញនិយម​ជាច្រើន រួមគ្នា​ជាមួយ​យុវវ័យ​ជុំវិញ​ពិភពលោក​បង្កើត​នូវ​ម៉ាក​បច្ចេកវិទ្យា​ពេញ​និយម​ជាមួយគ្នា​។​

​កន្លងមក realme​ជឿជាក់ថា​ការកែប្រែ​ពិភពលោក គឺ​មិន​មានការ​បែក​ចែក​អ្វី​នោះទេ ហើយ​ចំនួន​លក់​50​លាន​គ្រឿង​ក៏​តំណាង​ឲ្យ​ការជឿជាក់​និង​គាំទ្រ​របស់​អតិថិជន​50​លាន​នាក់​ជុំវិញ​ពិភពលោក​។ ស្មារតី “​ឆ្ពោះទៅមុខ​” ដែលនាំឲ្យ realme និង​អ្នកប្រើប្រាស់​ទទួលបាន​សមិទ្ធផល​យ៉ាង​ល្អ​។ ដើម្បី​ជា​ការ​អរគុណ​ដល់​អ្នកប្រើប្រាស់ ដែល​តែងតែ​គាំទ្រ realme​ មាន​គម្រោង​នឹង​បើក​នូវ​realme store ដំបូង​គេ​នៅ​កម្ពុជា ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​បទពិសោធន៍​សាកល្បង និង​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​មួយ​ដែល​កាន់តែ​ប្រសើរ ។​

​នា​ពេល​អនាគត realme នឹង​បន្ត “​ឆ្ពោះ​ទៅ​មុខ​” ក្លាយ​ជា​ផលិតផល​បច្ចេកវិទ្យា​ជម្រើស​ទីមួយ​របស់​យុវវ័យ​កាន់តែ​ច្រើន នឹង បន្ត​ក្លាយ​ជា​ក្រុមហ៊ុន​កំពូល​ទាំង​6 ក្លាយ​ជា​អ្នកដឹកនាំ​ក្នុង​ឧស្សាហ​កម្មនេះ​៕

អត្ថបទពាណិជ្ជកម្ម​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម